• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

រហោស្ថានកោះបីកាញ (Bay Canh)

វេទិកាទេសចរណ៍ជាច្រើននៅក្នុងនិងក្រៅប្រទេស បានឧទ្ទេសនាមកោះបីកាញ (Bay Canh) ជាទីកន្លែងមិនអាចរំលង ពេលដែលធ្វើដំណើរមកដល់ស្រុកកោះកោនដាវ (Con Dao) (បារៀ - វូងតាវ) ដោយសារតែសម្រស់ព្រៃភ្នំរហោស្ថាន។ ក្រៅពីនោះ តាមកំណត់ត្រានៃឧទ្យានជាតិកោនដាវ (Con Dao) នេះជាទីកន្លែងដែលមានអណ្តើកសមុទ្រឡើងមកទីនេះ កើតពងច្រើនបំផុតនៅប្រទេស​វៀតណាម ហើយក៏ជាទីកន្លែងដែលមានប្រព័ន្ធអេកូឡូស៊ីសមុទ្រសម្បូរបែបបំផុត នៃស្រុកកោះកោនដាវ (Con Dao)។

បន្ទាប់ពីពាក្យអំពាវនាវ នៃគណៈកម្មការគ្រប់គ្រងឧទ្យានជាតិកោនដាវ (Con Dao) ចូលរួមការពារសត្វអណ្តើកសមុទ្រ នៅកោះកោនដាវ (Con Dao) យ៉ាងនេះ មានអ្នកស្មគ្រចិត្តគាំទ្ររាប់ពាន់នាក់ នៅគ្រប់ទីកន្លែងទូទាំងប្រទេសអញ្ជើញចូលរួម។ តាមដំណើរអ្នកស្មគ្រចិត្ត យើងខ្ញុំចេញពីកំពង់ផែកោនដាវ (Con Dao) ទិញសំបុត្រកាណូ ធ្វើដំណើរទៅកាន់កោះបីកាញ (Bay Canh)។

បន្ទាប់ពីធ្វើដំណើរបានជាង២០នាទីដោយកាណូ យើងខ្ញុំទៅដល់កោះបីកាញ (Bay Canh)។ ជួបប្រទះសោភណ្ឌទេសភាពមួយ ធ្វើឱ្យអ្នកដែលធ្លាប់ដើរពិសោធន៍ស្វែងយល់ដូចជាយើងខ្ញុំ ក៏មានអារម្មណ៍ភ្ញាក់ផ្អើល ចំពោះសម្រស់ស្រស់ស្អាតនៅទីនេះ។ ទោះបីមានផ្ទៃដីមិនធំ (ប្រហែល៥,១ហិកតា) តែអត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីព្រៃភ្នំលិចទឹកនៅទីនេះ បានរួមចំណែកនៃភាពសុក្រិត តភ្ជាប់រវាងប្រព័ន្ធអេកូឡូស៊ីដូចជា៖ ប្រព័ន្ធអេកូឡូស៊ីត្រូពិកលើកំពូលភ្នំ ប្រព័ន្ធអេកូឡូស៊ីព្រំស្មៅសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម។

តំបន់សមុទ្រជុំវិញកោះបីកាញ (Bay Canh) បានការពារហ្មត់ចត់ សម្រាប់បម្រើការងារស្រាវជ្រាវអភិរក្ស និងអភិវឌ្ឍន៍ជីវសាស្រ្តសមុទ្រដ៏សម្បូរបែប ពីព្រោះនេះជាតំបន់ប្រមូលផ្តុំ សត្វសមុទ្រគ្រប់ប្រភេទដូចជា៖ ផ្កាថ្ម គ្រំ ខ្យង ឈ្លើងសមុទ្រ ត្រីរស់ក្រោមផ្កាថ្ម អណ្តើកសមុទ្រ ស្មៅសមុទ្រ សារាយសមុទ្រ។ល។

 

កោះបីកាញ (Bay Canh) ជាកោះសមុទ្រធំទីពីរ ក្នុងចំណោកកោះទាំង១៦ ចំណុះប្រជុំកោះកោនដាវ (Con Dao)។ ស្ថិតនៅទិសខាងកើតនៃកោះកោនសើន (Con Son) មានផ្ទៃដីចំនួន៦៨៣ហិកតា រួមមានពីរចំណែក តភ្ជាប់គ្នាដោយផ្នោរខ្សាច់កណ្តាល ហៅថាឆ្នេរខ្សាច់ធំ។ កោះបីកាញ (Bay Canh) ដូចជាចំណុចគូសវៀសនៅកណ្តាលសមុទ្រដ៏ធំល្វឹងល្វើយ នៃកោនដាវ (Con Dao) ហើយទូទាំងកោះបានគ្របដណ្តប់ដោយព្រៃត្រូពិកកោះសមុទ្រ។ រូបថត៖ តឹតសើន

 

ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្មរហោស្ថាន នៅតំបន់សមុទ្រកោះបីកាញ (Bay Canh)។ រូបថត៖ ឯកសារ

 

ភ្ញៀវទេសចរធ្វើដំណើរដោយកាណូទៅទស្សនាប្រព័ន្ធអេកូឡូស៊ីទឹកប្រៃ។ រូបថត៖ ថុងហាយ

 

កោះបីកាញ (Bay Canh) មានតួនាទីសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសគឺទីកន្លែងអណ្តើកសមុទ្រមកក្រាប់ភ្ញាស់ រួចវិលត្រឡប់ទៅកាន់សមុទ្រវិញ។ រូបថត៖ តឹតសើន

 

ភ្ញៀវទេសចរពិសោធន៍ដំណើរព្រលែងកូនអណ្តើកចេញទៅកាន់សមុទ្រ។ រូបថត៖ តឹតសើន

 

តាមការចែករំលែកនៃមន្ត្រីឧទ្យានុរក្សលើកោះបីកាញ (Bay Canh) ផ្តើមពីឆ្នាំ១៩៩៤ គណៈកម្មការគ្រប់គ្រងឧទ្យានជាតិកោនដាវ (Con Dao) មានដំណើរការអភិរក្សសត្វអណ្តើកសមុទ្រ។ គណៈកម្មការគ្រប់គ្រងបានបង្កើតស្ថានីយ៍ឧទ្យានុរក្សចំនួន៥កន្លែង នៅតាមបណ្តាកោះ ដែលមានសត្វអណ្តើកសមុទ្រឡើងកើតពងជាប្រចាំ ដើម្បីស្រាវជ្រាវលក្ខណៈជីវសាស្រ្ត នៃសត្វអណ្តើកសមុទ្រតាមរយៈពាក់ស្លាក ម៉ាស៊ីនកំណត់ទី។ សកម្មភាពទាំងអស់នេះ គឺដើម្បីការពារជីវស្ថានធ្វើសម្បុក និងរើពងអណ្តើកទៅកាន់ទីកន្លែងសុវត្ថិភាព ជួយអត្រាពងអណ្តើកសមុទ្រ បានញាស់ជោគជ័យខ្ពស់ជាង បើប្រៀបនឹងទុកក្រៅធម្មជាតិ។ នេះជាយុទ្ធសាស្រ្ត មានតួនាទីសំខាន់ក្នុងការអភិរក្សធម្មជាតិនិយាយរួម អភិរក្សធនធានសមុទ្រ អណ្តើកសមុទ្រនៅកោះកោនដាវ (Con Dao)និយាយដោយឡែក។

ពេលរាត្រីមកដល់ យើងខ្ញុំនឹងបានចូលរួមជំនួយអណ្តើកឡើងភ្លឺកើតពង រួមជាមួយនឹងមន្ត្រីឧទ្យានុរក្ស។ បន្ទាប់ពីអង្គុយរង់ចាំអណ្តើកឡើងពងរាប់ម៉ោង ទីបំផុតយើងខ្ញុំក៏បានដូចបំណង។ អណ្តើកមេធ្ងន់ជាង១០០គីឡូក្រាម សន្សឹមៗពីសមុទ្រ វារឡើងឆ្នេរខ្សាច់ជីករណ្តៅនិងកើតពង។

 

កោះបីកាញ (Bay Canh) ចំណុះឧទ្យានជាតិកោនដាវ (Con Dao) បានគណៈលេខាធិការអនុសញ្ញា Ramsar ទទួលស្គាល់ជាតំបន់ដីលិចទឹក មានលំដាប់សំខាន់កម្រិតអន្តរជាតិ ហើយជាតំបន់ Ramsar សមុទ្រដំបូងរបស់វៀតណាម។

បន្ទាប់ពីពេលរើពងអណ្តើកទៅកាន់ទីកន្លែងសុវត្ថិភាព មេឃក៏ភ្លឺស្រឡះ បងៗបន្តប្រមូលផ្តុំកូនអណ្តើក ដែលបានញាស់នៅក្នុងល្អាងភ្ញាស់ យកទៅព្រលែងនៅឯសមុទ្រ។ យើងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ពេលបានរួមដំណើរនឹងបងៗទៅព្រលែងកូនអណ្តើកចេញទៅសមុទ្រ។ កូនអណ្តើកតាមសំឡេងទឹករលក វារតិចតាក់ចេញទៅកាន់មហាសមុទ្រ តែមិនភ្លេចងាកមើលទីកន្លែងដែលខ្លួនបានប្រសូតចេញ ទុកពេលក្រោយពេញវ័យនឹងស្វែងរកផ្លូវ វិលត្រឡប់មកទីនេះវិញ។

រៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា រហូតដល់ខែតុលា មានមេអណ្តើកជាង៤០០ក្បាល ឡើងមកកាន់ឆ្នេរខ្សាច់ ចំណុះឧទ្យានជាតិកោនដាវ (Con Dao) ធ្វើសម្បុកកើតពង មានកូនអណ្តើកជាង១៥០.០០០ក្បាលបានសង្រ្គោះនិងព្រលែងចេញទៅកាន់មហាសមុទ្រ អត្រាពងញាស់ជោគជ័យសម្រេចដល់៨៧%។ នៅរដូវកើតពង ឆ្នេរខ្សាច់មួយចំនួននៅកោះបីកាញ (Bay Canh) រៀងរាល់រាត្រីមានមេអណ្តើកពី១០ ទៅ២០ក្បាលឡើងមកធ្វើសម្បុក៕

អត្ថបទ៖ តឹតសើន
រូបថត៖ តឹតសើន ថុងហាយ និងឯកសារ
ប្រែសម្រួល៖ រីកើង

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top