• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

រដូវប្រមូលផលផ្លែមននៅហេបធ្វឹន (Hiep Thuan)

នៅ​ខែ​មេសាជា​​រៀង​រាល់​ឆ្នាំ​ វាលដាំ​ដំណាំ​​មន​នៅ​លើ​ភូមិសាស្រ្ត​ឃុំ​ហេប​ធ្វឹន (Hiep Thuan)​ ស្រុក​ភុក​ថ័រ​ (Phuc Tho) ​(ហាណូយ​) កំពុង​ទុំ​ស្រុះ​​លាប​ពណ៌​ក្រហមគ្រប់​ដណ្តប់​ទៅ​លើ​​វាល​ស្រែ ជា​សញ្ញាមួ​យ​​​​ប្រកាស​ឲ្យ​ដឹងថា​ដល់រដូវ​ប្រមូល​ផល​ថ្មីហើយ​​។ ដោយ​សា​រ​ការ​អភិវឌ្ឍ​នូវ​​ទម្រង់​រូបភាពដាំ​​ដំណាំ​មន តាំង​​ពី​​៣ - ​​៤​ឆ្នាំ​មក​នេះ ជី​វភាព​រស់​នៅ​របស់​ប្រជាជននៅ​​លើ​ភូមិសាស្រ្ត​​ បាន​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​។​

​តាម​ការ​ណែ​នាំ​ពី​ប្រជាជន​នៅ​លើ​ភូមិ​សាស្រ្ត​ យើង​ខ្ញុំ​ក៏​បានទៅ​ដល់​តំបន់​វាល​ស្រែ​កំពុង​ប្រមូល​ផល​ផ្លែ​មន​របស់​បងប្អូន​ប្រជាកសិករ​ឃុំ​ហេប​ធ្វឹន​ (Hiep Thuan) នៅ​ឆ្នេរ​ជាយ​ទន្លេ​ដាយ (Day)​​។ ប្រជា​កសិករ​នៅ​ទី​នេះ កំពុង​ហូប​បាយថ្ងៃត្រ​ង់​​នៅ​នឹង​ចម្ការ​យ៉ាង​ប្រញាប់​​  ដើម្បី​ប្រមូល​ផល​ឲ្យ​ទាន់​ពេល​ជូន​ឈ្មួញ​ដែល​មក​ប្រមូល​​ទិញ​​នៅ​ពេល​រសៀល​។​
 
បង​​ដូរ​ធ្វឹនយ៉ូវ​​ (Do Thuan Dau) ​ហូបបាយ​បណ្តើរ​​ បរិយាយ​បណ្តើរ​ថា​៖  “ឆ្នាំ​នេះ​មន​មិនអំណោយ​ផល​ដូច​ឆ្នាំ​មុន​ តែ​មាន​តម្លៃ​​ខ្ពស់ជាង​​ឆ្នាំមុន៣ដង​​។​ ឆ្នាំ​មុន​​លក់ផ្លែ​មន​មួយ​គីឡូក្រាម​​បាន​ត្រឹមតែ​​៥០០០ដុង​ ប៉ុន្តែ​ឆ្នាំ​នេះ តម្លៃ​លក់ផ្លែមន​បាន​ពី​១៦០០០ - ​២០០០០ដុងក្នុង​មួយ​គីឡូ​ក្រាម​ ​ដូចនេះ​យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។”​
 
វាល​ដាំដំណាំ​មន​​ឃុំ​ហេប​ធ្វឹន​ (Hiep Thuan) ប្រមូល​ផ្តុំនៅ​​តំបន់​ដី​ក្រុមទី​​៧ និង​ក្រុមទី​​៨ ដោយ​មានគ្រួសារ​ដាំដំណាំមនចំនួន​៣០​។ បាន​ដឹងថា​​ នៅ​រដូវ​ប្រមូល​ផលជា​​មធ្យ​ម​រៀង​រាល់​ថ្ងៃ​ គ្រួសារ​នីមួយៗប្រមូល​ផលផ្លែមន​​បាន​​​​៥០​គីឡូ​ក្រាមទៅ​ដល់​១០០គីឡូ​ក្រាម​ ផ្ទះណា​មាន​ដើម​មន​ទុំ​ច្រើន​ តែង​ប្រមូល​ផល​បាន​ផ្លែ​មន​​​ពី ១,៥​ - ២​០០ គីឡូ​ក្រាម​។​


 ចម្ការ​មន​ឃុំហេប​ធ្វឹន​ (Hiep Thuan) (ហាណូយ​) ស្ថិត​នៅ​លើ​ផ្ទៃដី​ទូលាយ​ប្រហែល​២ហិកតា​ បាន​ចែក​ជូន​ឲ្យ​
១៤​គ្រួសារដាំដំណាំមន​​ និង​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ​។​


 ការ​ងារ​ប្រមូល​ផល​ផ្លែ​មន​ទាម​ទារ​ភាព​ប្រុង​ប្រយ័ត្ន​ មិន​ធ្វើ​ឲ្យ​ម៉ត់​​ផ្លែ​ ប្រជា​កសិករ​ស្រាល​ដៃ​ រុញ​ទងផ្លែ​មន​ផ្ទុយ​
នឹង​មែក​គឺអាច​បេះបាន​។​


ផ្លែ​មន​​ដើម​រដូវ​ធំ​​ល្អ ផ្លែ​ទុំមាន​ពណ៌​ពាក់​កណ្តាល​ក្រហម​ពាក់​កណ្តាល​ខ្មៅ​។

 កញ្ចុំផ្លែ​មន​។

ប្រជា​កសិករ​ប្រមូល​ផល​ ទៅ​តាម​ដំណើរ​​​ទុំ​របស់​ផ្លែ​ ពេល​ប្រមូល​ផល​ផ្លែ​ទុំ​ក្នុង​មួយ​កញ្ចុំ​ដែល​មាន​ផ្លែ​ខ្ចី​​
និងផ្លែ​​ជិត​​ទុំ​ ត្រូវ​ប្រុង​ប្រយ័ត្នមិន​ធ្វើ​ឲ្យ​ផ្លែ​ទាំង​នេះ​ធ្លាក់​។


 ផ្លែ​មន​ដើមរដូវ​​ធំ​ល្អ ផ្លែ​ទុំមាន​ពណ៌​​ពាក់​កណ្តាល​ក្រហម​ពាក់​កណ្តាល​ខ្មៅ​។
ប្រជា​កសិករ​ត្រូវ​​ប្រុង​ប្រយ័​ត្ន​មែន​ទែន ជៀស​វៀង​ធ្វើ​ម៉ត់​​ផ្លែ​​។


 ផ្លែ​មន​ទុំ​អាច​ហូប​នៅ​នឹង​កន្លែង​ ឬ​ត្រាំ​ធ្វើ​ជា​ទឹក​ផ្លែ​ឈើ​ ជួនកាល​មាន​គុណភាព​ធ្វើ​ជា​ឱសថទៀ​តផង​។​

 ការ​ប្រមូល​ផល​ផ្លែ​មន​មានតែ​ធ្វើដោយ​ផ្ទាល់​​ដៃ ទើប​ទិន្នផល​មិន​ខ្ពស់​ប៉ុន្មាន​ កម្មករ​ពីរនាក់​ធ្វើការ​
ពេញ​មួយ​ថ្ងៃ​ប្រមូល​ផលបាន​តែ​៥០គីឡូ​ក្រាម​។


 មាន​​ដើម​មន​ខ្លះខ្ពស់​ហួស​ក្បាល​មនុស្ស​ កសិករ​ត្រូវ​ប្រើ​ជណ្តើរ​ ឬ​ឈរ​លើ​ជើង​តាំង​ ដើម្បី​បេះផ្លែ​​។​

ផ្លែ​មន​ទុំ​យង់​ បាន​ប្រមូល​ផលរួច​ រង​ចាំ​ជញ្ជូន​ទៅ​ប្រើប្រាស់​។

 មុន​ពេល​ខ្ចប់​ដាក់​ក្នុង​ធុង​ស្នោរ​ បញ្ជូនទៅ​ឈ្មួញ​ ផ្លែ​មនដែល​បាន​ប្រមូល​ផល​​ត្រូវ​ដាក់​នៅទីកន្លែង
មាន​​ខ្យល់​​​រំហើយ​ ជៀស​ពន្លឺ​ព្រះអាទិត្យ​។​


 ឈ្មួញ​ចូល​ទៅ​ដល់នឹង​​ចម្ការ​​ប្រមូល​​ទិញ​ពី​កសិករ​ដាំ​ដំណាំមន​។​

កសិករ​សម្រាក​ក្នុង​ចម្ការ​មន​ ត្រៀម​បន្ត​ប្រមូល​ផលផ្លែ​​មនទុំ​នៅ​ពេល​រសៀល​។

អ្នកមីង​ ​ដូ​ធី​ថាំង​ (Do Thi Thang) ​កំពុង​​ឃ្មាត​ខ្មី​ក្បែរ​មែក​មនមាន​​ផ្លែ​ប្រក់​មែន​​ឲ្យ​ដឹង​ថា៖ គ្រួសារ​អ្នក​មីង​ដាំ​ដំណាំ​​មន​បាន​៣ឆ្នាំ​ហើយ​ ដាំ​បាន​​ចំនួន​៣០​ដើម​ នៅ​លើ​ផ្ទៃដី​ប្រហែល​៧០០ម៉ែត្រ​ការេ។​
 

​ការ​ងារ​​អនុវត្តធ្វើ​ជា​ផលិតផល​បម្រើ​​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ត្រ​ណាប់​ផ្លែ​មន​ siro ផ្លែ​មន​ ស្រា​ផ្លែ​មន​ ទឹក​ដោះផ្លែ​​មន​…។ល។ ទើប​ផលិត​ផលផ្លែ​​មន​​ឃុំ​ហេប​ធ្វឹន​ (Hiep Thuan) ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​​ពេញ​និយម ​និង​បាន​ផ្គត់​ផ្គង់​ទៅ​គ្រប់ទីកន្លែង​តាម​ខេត្ត​​ទីក្រុង​ជិត​ខាង។​

“លំបាក​ថែ​ទាំ​ នៅ​ពេល​ដើមមន​​ចេញ​ស្លឹក​ចេញ​មែក​ ពីព្រោះ​ក្រោយ​មួយ​រដូវ​ប្រមូល​ផល​ ពួកគាត់តែង​កាប់​មែក​ចោល​ និង​ដាក់​ជីរ​ថែ​ទាំ​ឲ្យ​ដើម​ឆាប់​ធំ​។ មក​ដល់​ខែ​១២ចន្ទគតិ​ ដើម​មន​ចាប់​ផ្តើម​ចេញ​ផ្កា​ យើង​គ្រាន់តែ​ស្រោច​ទឹក​រហូត​ដល់​ចេញ​ផ្លែ​។ តែ​ឥឡូវ​សុទ្ធតែ​ផលិត​តាម​បែប​សុវត្ថិភាព​ ដូច​នេះ​ដំណាំមន​នៅទី​នេះ​ ក៏​ធ្វើ​តាម​បែ​ប​នេះ​ដែរ​។​ ពីព្រោះ​មិនត្រឹម​តែ​ទុក​លក់​ នៅ​ទាំង​ទុក​សម្រាប់​គ្រួសារប្រើ​ប្រាស់​​ទៀត​​” អ្នក​មីង​គាត់​នេះនិ​យាយ​ដូច​នេះ​។
 
ត្រូវ​ឱនក្បាលទាបចុះ​​ យើង​ខ្ញុំ​ទើប​អាច​ជ្រៀត​ឆ្លង​កញ្ចុំ​ផ្លែ​មន​ប្រក់​ជាប់​មែក​ ដើម្បី​ធ្វើ​ដំណើរពី​ចម្ការ​នេះទៅ​ចម្ការ​នោះ​​របស់​គ្រួសារ​ដទៃ​​។ មាន​ប្រការ​ពិសេស​ គឺ​នៅ​លើ​មែក​តែមួយ​ប៉ុណ្ណោះ​ តែ​​ប្រភេទ​ផ្លែ​ឈើ​នេះ​បែរ​ជា​ទុំ​មិន​ស្មើគ្នា​ទៅ​វិញ​ ផ្លែទុំ​ផ្លែខ្ចី​លាយ​ចម្រុះ​។ ហេតុ​នោះ​ ទាមទារ​អ្នក​ប្រមូល​ផល​ត្រូវ​ហ្មត់​ចត់​ អត់​ធន់​ប្រឡេះ​បន្តបន្ទាប់​ ពី​ទាបទៅ​ខ្ពស់​ ពី​គល់នេះឆ្លង​ទៅ​គល់នោះ​​ ទើប​មិនបន្សល់​ផ្លែ​ទុំ​និង​ជៀស​វៀង​​ម៉ត់​ផ្លែ​។​
 
ពីព្រោះ​ផ្លែ​​ទុំ​​ឆាប់​រហ័ស​ ត្រូវ​បេះ​ក្នុង​ថ្ងៃ​ ជៀស​វៀង​ជ្រុះ​ម៉ត់​ ដូច​នេះមនុស្ស​យ៉ាង​ច្រើន​ត្រូវ​ប្រជុំ​គ្នា​នៅ​វាល​ដំណាំ​មន​រួម​ របស់​​គ្រួសារ​ទូទៅ​​។ បរិយកាស​ប្រមូល​ផល​មមាញឹក​នៅ​ទី​នេះ ពេល​អ្នក​បេះ​ផ្លែ​មន​ពេញ​កញ្ឆែរ​ បែរជា​ពឹង​អ្នក​នាំ​ចេញទៅ​ទីកន្លែង​ប្រមូល​ផ្តុំ​​ សម្រាប់​ឈ្មួញ​មកទិញ​។ នៅ​រដូវ​ប្រមូល​ផល​ គ្រួសារ​ដាំដំណាំ​មន​នីមួយ​ៗ ត្រូវជួល​អ្នក​បេះ​ដោយ​តម្លៃ​ពល​កម្ម​ប្រហែល​២០០​ពាន់​ដុង​ក្នុង​ម្នាក់​។​
 
អ្នក​មីង ​ដូ​ធី​ហ៊ង (Do Thi Hong) មាន​ដើម​មន​​ចំនួន​៤០​ដើម​នៅ​ក្រុមទី​៧ចែក​រំលែក​ថា៖ “​ផ្ទះ​ខ្ញុំ​ត្រូវ​ជួលកម្មករ​ពី​​៥ - ៦នាក់ បេះមិន​ឈប់ដៃតាំង​​​ពីម៉ោ​ង៧ ទៅ​ដល់​ម៉ោង​៥​រសៀល​។ ទើប​បេះនៅ​ដើម​​រដូវ​បាន​៥​ថ្ងៃ​ តែ​ក៏​មាន​សំណាង ​រាល់​ថ្ងៃ​តែ​ងមាន​ឈ្មួញ​មក​ប្រមូល​ទិញទាំង​អស់​​ ទូទាត់​ថវិការប្រាក់​​ចំណាយ​ គ្រួសារ​ក៏នៅ​​មានប្រាក់​ចំណូល​​​ពី​៣៥ - ៤០​លាន​ដុង​រួ​ចទៅ​ហើយ​៕​
 

អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ កុង​ដាត​


របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top