• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

Binon Cacao៖ ធ្វើសេដ្ឋកិច្ចនិងទេសចរណ៍ដោយគ្រាប់កាកាវ

តាម​ភាសា​ជប៉ុន​ ពាក្យ​ថា​ “Bi” មាន​ន័យ​ថា​ “ល្អ ស្អាត​” ពាក្យ​ “Non” មាន​ន័យ​ “កសិកម្ម​” សមាស​ចូល​គ្នា​ក្លាយ​ជា​ពាក្យ​ “Binon” មាន​ន័យ​ថា​ “កសិកម្មល្អ កសិកម្ម​ស្អាត​” តាំងពី​ឆ្នាំ​២០១៧ រហូតដល់​សព្វថ្ងៃ​ ក្រុមហ៊ុន​ភាគហ៊ុន​ Binon Cacao (ស្រុក​ចូវ​ដឹក​ - Chau Duc ខេត្ត​បារៀវុង​តាវ - Ba Ria Vung tau​) តែងតែ​​កសាង​និង​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​ តាម​គោល​ការណ៍ ​ដែលបាន​​ថ្លែង​ដូចខាងលើ​​

ដោយ​សារ​មាន​អាកាសធាតុ​និង​ដី​ធ្លី​ពិសេស​ ដើម​កាកា​វ​នៅ​តំបន់​ស្រុក​ចូវ​ដឹក​ (Chau Duc ) មាន​គុណភាព​ទិន្នផល​ខ្ពស់ មាន​រសជាតិ​ពិសេស​ដោយ​ឡែក​ ពេល​ច្នៃ​​​ជាផលិតផល​។​ ឃើញ​នៅ​ផលប្រយោជន៍​ដូចខាងលើ​ អ្នក​ជំនាញ​ការ​ជប៉ុន​ ខាង​វិស័យ​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ បាន​សហការ​ជាមួយនឹង​សហគ្រាស​វៀតណាម​មួយ​ចំនួន​ បង្កើត​ជា​ក្រុមហ៊ុន​ភាគហ៊ុន​ Binon Cacao ដោយ​គោល​បំណង​ផលិត​ចេញ​ផលិតផល​ Socola ឈ្ងុយ​ឆ្ងាញ់​ មាន​រសជាតិ​ពិសេស​ដោយ​ឡែក​នៃ​មូលដ្ឋាន​។​

ដើម្បី​ធ្វើ​បាន​ប្រការនេះ ក្រុមហ៊ុន​ Binon Cacao បាន​កៀងគរ​ សហការ​នឹង​ប្រជាកសិករ​នៅមូលដ្ឋាន​ ដែល​កំពុងមាន​វប្បធម៌​ដាំ​ដើម​កាកាវ​ តាម​វិធីសាស្រ្ត​ប្រពៃណី​ បង្វែ​ទៅ​កាន់​រូប​ភាព​កសិកម្ម​សរីរាង្គ​។ វិស្វករ​របស់​ Binon Cacao បាន​អញ្ជើញ​មកដល់ទីកន្លែង​ ដើម្បី​ពិគ្រោះ​ ណែនាំ​បទដ្ឋាន​បច្ចេកទេស​ថែទាំ​ តាម​ក្បួន​ខ្នាត​ ក៏ដូចជា​ធានាប្រមូល​ទិញ​កាកាវ​​ទាំង​អស់​ពី​ប្រជាកសិករ​។ ដោយ​ឡែក​ចំពោះ​ ក្រុម​ហ៊ុន Binon Cacao ដំបូងគ្រាន់តែសាកល្បង​​ដាំដើម​កាកាវ​​​នៅលើ​ផ្ទៃដីចំនួន​២ហិកតា​​ប៉ុណ្ណោះ​ មកដល់​សព្វថ្ងៃ​ បង្កើន​បើកទូលាយ​ដំណាំ​និង​សាងសង់​កម្មន្តសាល​ផលិត​កម្ម​ លើ​ផ្ទៃដី​ចំនួន​១៧ហិកតា​ នៅ​ភូមិ​បាវ​សែង (Bau Sen) ឃុំ​សា​បាង​ (Sa Bang) ស្រុក​ចូវ​ដឹក​ (Chau Duc)។ ក្រុមហ៊ុន Binon Cacao មាន​ខ្សែ​សង្វាក់​ផលិត​ទំនើប​នាំចូលមក​​ពី​ប្រទេសជប៉ុន​ ផ្លែកាកាវ​ស្រស់​ បន្ទាប់ពីប្រមូល​ផល​រួច​ នឹង​បាន​នាំចូល​ទៅ​កាន់រោង​ចក្រ​ បែង​ចែក​ជា​១០​ដំណាក់កាល ​តាមខ្សែសង្វាក់​ផលិត​កម្ម​គ្មាន​ចន្លោះ​ បង្កើត​បាន​​ជា​បន្ទះដុំ Socola ដែលមាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ មាននៅ​តែ​ពាណិជ្ជសញ្ញា​ Binon Cacao ទើប​មាន​រសជាតិ​ទាំងនេះ​។​

បរិវេណ​ Binon Cacao Park ត្រជាក់​ដ៏​មនោរម្យ​ ជាមួយ​ស្រះទឹក​ ព្រៃឈើ​យូរ​ឆ្នាំ​ ជា​ចំណែកមួយ​នៃ​ចំណុះក្រុមហ៊ុន​ភាគហ៊ុន​ Binon Cacao (ស្រុក​ចូវ​ដឹក​ -​ Chau Duc ខេត្ត​បារៀវុង​តាវ - Ba Ria Vung Tau​)។ រូបថត៖ ង្វៀនឡឹន​
ចម្ការ​ដើម​កាកាវយូរ​ឆ្នាំ​​​របស់​ក្រុមហ៊ុន​ភាគហ៊ុន​ Binon Cacao កំពុង​ចូល​រដូវ​ប្រមូល​ផល។ ​រូបថត៖ ង្វៀនឡឹន​

ដីធ្លី​សម​ស្រប​នឹង​ដំណាំ​កាកាវ ជាមួយ​ការ​​​ថែទាំ​ពេញលេញ ដើមកាកាវ​​លូត​លាស់​ជា​ខ្លាំង​នៅលើ​តំបន់ដី​ស្រុក​ចូវ​ដឹក​ (Chau Duc )។ ​​​រូបថត៖ ង្វៀនឡឹន

លោក ត្រឿង​ វ៉ាន់​តឹន​ (Truong Van Tan) មាន​បទ​ពិសោធន៍​លើ​ដំណាំ​កាកាវ​ជាង​១០​ឆ្នាំ​ នៅ​ឃុំ​សា​បាង​ (Sa Bang) ស្រុក​ចូវ​ដឹក​ (Chau Duc) ដែល​កំពុង​ប្រមូល​ផល​កាកាវ​ក្នុង​ចម្ការ​។ រូបថត៖ ង្វៀនឡឹន

ទេសចរណ៍​អញ្ជើញ​មកជាមួយ​នឹង​ Binon Cacao Park ទស្សនានិង​រួម​គ្នាប្រមូល​ផ្លែ​កាកាវ​នៅ​ចម្ការ​។ រូបថត៖ ង្វៀនឡឹន
ក្រុមហ៊ុន Binon Cacao ជំនាញ​ដាំ​ពូជកាកាវ​លឿង​និង​ក្រហម ផ្លែកាកាវ​លូតលាស់ល្អ​ ផល​ផ្លែ​ធំ​ធាត់​។ រូបថត៖ ង្វៀនឡឹន

ក្នុង​ពី​រខែ​ដើម​ឆ្នាំ​២០២២ ក្រុមហ៊ុន​ Binon Cacao បានទទួល​​​ភ្ញៀវ​ទេសចរ​ចំនួន​៤០០០លើក​ ដោយ​មាន​ប្រាក់ចំណូល​ ៣៦០.៨២០.០០០ ដុង​។​

លោក​ ត្រឿង​ វ៉ាន់​តឹន​ (Truong Van Tan) ជា​កសិករ​ម្នាក់ មាន​បទ​ពិសោធន៍​ដាំដំណាំ​កាកាវ​​ជាង​១០ឆ្នាំ​ នៅ​ឃុំ​សាបាង (Sa Bang) កំពុង​ដាំ​និង​ផ្គង់​ផ្គង់​ផ្លែកាកាវ​ស្រស់​ឱ្យ​ក្រុមហ៊ុន​ Binon Cacao រៀប​រាប់​ថា៖ “ទម្រង់​រូបភាព​ដាំ​កាកាវ​សព្វថ្ងៃ មិនលំបាកធ្ងន់ធ្ងរនោះទេ​​ ដោយ​មាន​​ក្រុមហ៊ុន​ជាអ្នក​ណែនាំ​បច្ចេកទេស​ បទដ្ឋាន​ថែទាំ​តាម​ស្តង់ដារ ប្រព័ន្ធ​ស្រោច​ស្រព្វ​ស្វ័យ​ប្រវត្តិ​ និង​មិន​ចំណាយ​ការ​ថែទាំច្រើន​ពេក​ តម្លៃ​ប្រមូល​ផល​ផ្លែស្រស់​ ពី​៥.៥០០ដុង​ - ៧.០០០ដុង​ ដូច​សព្វថ្ងៃ​ ដាំដើម​កាកាវ​នៅតែមាន​ប្រាក់​ចំណេញ​ បើប្រៀង​នឹង​ដាំ​ដំណាំមួយ​ចំនួន”។ ក្រៅ​ពី​នោះ ចម្ការ​កាកាវ​ លោក​តឹន​ (Tan) នៅជា​អាសយដ្ឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​អញ្ជើញ​មកទស្សនា​ សិក្សា​បទពិសោធន៍​ទៀត​ផង​។​

ដំបូង​ក្រុម​ហ៊ុន​ Binon Cacao ប្រមូល​ផ្តុំ​ផលិត​តែ​ប្រភេទ Socola​ ចេញពី​ផ្លែ​កាកាវ​ ក៏ប៉ុន្តែ​ ដោយ​សក្តានុពលប្រភេទ​ផ្លែ​នេះ​ធំ​ធេង ដែល​មាន​ប្រភពដើម​មកពី​អាមេរិក​កណ្តាល  និងប្រៀប​ខ្លាំង​នៃ​​ខ្សែសង្វាក់​ផលិតកម្ម​របស់​ខ្លួន​ មកដល់​សព្វ​ថ្ងៃ​ ជាមធ្យម​មួយ​ខែ ​ក្រុមហ៊ុន​ប្រមូល​ផល​ទិញ​កាកាវ​ស្រស់​ជាង​៦តោន​ ផលិត​បាន​​ផលិតផល​ចំនួន​២០​ប្រភេទ​ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាលក្ខណៈនៃ​​តំបន់ដីស្រុក​ចូវដឹក (Chau Duc)​។ ផលិតផលិត​ចម្បង​​មួយ​ចំនួន​ ពាក់ស្លាក​ពាណិជ្ជសញ្ញា​ Binon Cacao ដូចជា៖ Socola ម្សៅ​កាកាវ​ តែ ស្រា ទឹក​ក្រឡុកកាកាវ​។ល។ ផលិតផល​របស់​ Binon Cacao ​ស្តង់ដារលំដាប់ ISO 22000 វាយ​តម្លៃដោយ​​អង្គការ SGS ​​ ដូច្នេះ​ សព្វថ្ងៃ​ផលិតផល​របស់​ក្រុមហ៊ុន Binon Cacao បាន​នាំចេញ​ទៅកាន់ប្រទេសជប៉ុន ​​ក៏ដូចជាដាក់តាំង​​នៅ​តាម​ផ្សារទំនើប​ធំៗ ផ្សារទំនើប Muji ​ ជប៉ុន នៅ​​វៀតណាម​។​

ដំណាក់កាល​បែងចែក​គ្រាប់​កាកាវ​ តាម​ខ្សែសង្វាក់​ផលិតកម្ម​នៅ​រោង​ចក្រ​ Binon Cacao។ រូបថត៖ ង្វៀន​ឡឹន​

ដំណាក់កាល​បែងចែក​គ្រាប់​កាកាវ​ តាម​ខ្សែសង្វាក់​ផលិតកម្ម​នៅ​រោង​ចក្រ​ Binon Cacao។ រូបថត៖ ង្វៀន​ឡឹន​
ផលិតផល​ដែល​ផលិត​ចេញពី​គ្រាប់​កាកាវ​ របស់​ក្រុមហ៊ុន​ Binon Cacao​ កំពុង​សន្សឹម​ចេញជា​រូប​រាង​​។ រូបថត៖ ង្វៀន​ឡឹន​

ផលិតផល​ Socola គម្រូ​មួយ​ចំនួន ​របស់​ក្រុមហ៊ុន​ Binon Cacao ដែល​យើង​ធ្លាប់ស្គាល់​ ក្រុមហ៊ុន​ Binon Cacao មាន​ផលិតផល​ចំនួន​២០​ប្រភេទ ដែលបាន​ផលិតចេញ​ពី​គ្រាប់​កាកាវ​ឈ្ងុយ​ឆ្ងាញ់​នៅ​មូលដ្ឋាន​ ព្រមទាំងបាន​​នាំចេញទៅ​កាន់ប្រទេស​ជាច្រើន ​នៅលើ​សកលលោក​។ រូបថត៖ ង្វៀន​ឡឹន​

ក្រៅពីនោះ ជាមួយ​​គោលការណ៍​មិនត្រឹមតែជាទម្រង់​រូបភាព​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​លើកទឹក​ចិត្ត ​ការ​គាំ​ទ្រនៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) និង​ការិយាល័យ​វប្បធម៌កីឡា​ស្រុក​ចូវ​ដឹក​ (Chau Duc) ក្រុមហ៊ុន Binon Cacao បាន​កសាង​បរិវេណ​ដាំ​ដំណាំ​និង​ផលិត​កាកាវ​របស់ខ្លួ​ន ឱ្យ​ក្លាយ​ជា​អាសយដ្ឋាន​ទស្សនា​ ផ្សងព្រេង​ ទេសចរណ៍​កសិកម្ម​ពិសេស​ នៅមូលដ្ឋាន​។ មណ្ឌល​ Binon Cacao Park របស់​ក្រុមហ៊ុន មាន​ផ្ទៃដី​៤ហិកតានៅ​ក្បែរ​បឹង​បាវ​សែន​ (Bau Sen) ដ៏មនោរម្យ​​ បាន​ឆ្លើយ​តបនឹង​គោលការណ៍​ និង​បានទទួល​ស្គាល់ជា​អាសយដ្ឋាន​ទេសចរណ៍​។​ មកដល់ទីនេះ ភ្ញៀវ​ទេសចរអាច​ផ្សង​ព្រេង​ទាញ​យក​សេវា​ដូច៖ ទស្សនាចម្ការ​កាកាវ​បច្ចេកវិទ្យាខ្ពស់ ​និង​រោង​ចក្រ​ផលិត​កម្ម​របស់​ក្រុមហ៊ុន​ Binon Cacao ពិសា Socola កាហ្វេ​ នៅក្បែរ​មាត់បឹង​បាវ​សែន ​(Bau Sen) ខ្យល់ត្រជាក់ រួម​ជាមួយ​សេវាកម្ម​ភោជនិយដ្ឋាន​ បោះតង់​អាច​ទទួល​បាន​ភ្ញៀវ​រាប់​ពាន់នាក់​៕

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន ប្រែសម្រួល៖ រីកើង

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top