«កោះពេជ្រ» - ភូក្វឹក (Phu Quoc) អាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027
នាខែកញ្ញានេះតំបន់ពិសេសភូក្វឹក (Phu Quoc)(ខេត្តអានយ៉ាង (An Giang)) ឈានចូលរដូវកាល ដែលសមុទ្រស្រស់ស្អាត ជាមួយ នឹងពន្លឺថ្ងៃពណ៌មាសស្រាលៗ ទឹកសមុទ្រពណ៌ខៀវថ្លា និងអាកាសធាតុ ស្រួល។ ដោយមានទេសភាពធម្មជាតិវិសេសវិសាល ជាមួយនឹងប្រព័ន្ធរមណីយដ្ឋានសម្រាកលំហែកាយ និងកម្សាន្តកាន់តែទំនើប «កោះពេជ្រ» កំពុងរៀបចំរូបរាងថ្មី ដើម្បីក្លាយជាអាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027។
ជាមួយនឹងឆ្នេរសមុទ្រជាង ១៥០គីឡូម៉ែត្រ កោះភូក្វឹក (Phu Quoc) មានឆ្នេរខ្សាច់សស្អាតជាច្រើន ទឹកថ្លា និងទេសភាពមានលក្ខណៈពិសេសនៃតំបន់សមុទ្រត្រូពិច។ ឆ្នេរកែម ( Bai Kem)និងឆ្នេរសៅ (Bai Sao)គឺជាគោលដៅលេចធ្លោ ដែលបានអន្តរជាតិវាយតម្លៃខ្ពស់ជាច្រើនលើកអំពីសម្រស់ស្រស់ស្អាត។ រួមជាមួយភាពប្រៀបនៃធម្មជាតិ ប្រព័ន្ធគ្រឹះស្ថានស្នាក់នៅ សម្រាកលំហែកាយ និងកម្សាន្តនៅលើកោះ មួយថ្ងៃកាន់តែត្រូវបានវិនិយោគតាមបែបទំនើប បង្កើតជាមូលដ្ឋានគ្រឹះ ដើម្បីកោះភូក្វឹក (Phu Quoc) អាចរៀបចំព្រឹត្តិការណ៍អន្តរជាតិទ្រង់ទ្រាយធំ។
ភ្ញៀវទេសចរមកកាន់កោះភូក្វឹក (Phu Quoc) អាចឆ្លងបទពិសោធន៍ជាច្រើនដូចជា៖ មុជទឹកមើលផ្កាថ្មី ជិះស្គីលើទឹក ទស្សនាកោះតូចៗ និងហូបអាហារសមុទ្រឈ្ងុយឆ្ងាញ់។ ទីប្រជុំអស្ដង្គត (Sunset Town) គឺជាគោលដៅទេសចរណ៍លេចធ្លោមួយ ជាមួយនឹងស្ថាបត្យកម្ម ការលេងកម្សាន្ត និងទិដ្ឋភាពព្រះអាទិត្យលិចលើផ្ទៃសមុទ្រ។ នៅទីនេះ “ ស្ពានថើបគ្នា” បានក្លាយជាចំណុចលេចធ្លោមានលក្ខណៈជានិមិត្តរូប រួមចំណែកបង្កើតរូបភាពទេសចរណ៍ថ្មីសម្រាប់កោះនេះ។
ក្នុងដំណើរទស្សនា និងស្វែងយល់ប្រជុំកោះអានថើយ (An Thoi) កោះហនថើម (Hon Thom) គឺជាគោលដៅគួរឱ្យចាប់អារម្មណ៍។ ជាកោះធំបំផុតនៅក្នុងប្រជុំកោះ កោះហនថើម (Hon Thom) បានអភិវឌ្ឍសកម្មភាពកម្សាន្ត និងសម្រាកលំហែកាយជាច្រើនប្រភេទ។ កន្រ្តកខ្សែកាបឆ្លងសមុទ្រវែង ៧.៨៩៩,៩ ម៉ែត្រ នាំភ្ញៀវទេសចរមើលទេសភាពសមុទ្រនិងកោះទាំងមូលពីលើអាកាស រួមជាមួយកន្លែងកម្សាន្តជាមួយសកម្មភាពក្រោមទឹក និងល្បែងកម្សាន្តជាច្រើន។
ភាពទាក់ទាញនៃកោះភូក្វឹក (Phu Quoc) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានទទួលស្គាល់នៅលើផែនទីទេសចរណ៍អន្តរជាតិ។ ក្នុង World Travel Awards 2025 ភូក្វឹកបានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងនោះការទទួលបានកិត្តិយសជាលើកទីបួនបន្តគ្នាជា "គោលដៅកោះធម្មជាតិឈានមុខក្នុងពិភពលោក"។ នៅឆ្នាំ២០២៦ កោះនេះបន្តស្ថិតនៅក្នុងបញ្ជីកោះរមណីយដ្ឋានលំហែកាយលេចធ្លោទាំង ១០ កោះសម្រាប់សម្រាកលំហែកាយ ក្នុង Island Hot List 2026 ដែលប្រកាសដោយ Expedia។
មានប្រៀបខ្លាំងខាងធម្មជាតិ សេវាកម្ម និងឋានៈទេសចរណ៍អន្តរជាតិកំពុងត្រូវបានបំពេញបន្ថែម ដោយការរៀបចំថ្មីមួយ៖ កោះភូក្វឹក (Phu Quoc) ត្រូវបានជ្រើសរើសជាទីតាំងរៀបចំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងនាំកោះនេះក្លាយទៅជាកន្លែងជួបជុំ សន្ទនា និងតភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ប្រតិភូ និងភ្ញៀវអន្តរជាតិ ព្រមទាំងបើកឱកាសផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម និងកោះភូក្វឹក ទៅកាន់សហគមន៍អន្តរជាតិផងដែរ។
ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ កោះ ភូក្វឹក កំពុងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាច្រើន រួមទាំងអាកាសយានដ្ឋាន កំពង់ផែនាវាកម្សាន្តអានថើយ (An Thoi) មជ្ឈមណ្ឌលសន្និបាត ផ្លូវដឹកជញ្ជូនសំខាន់ៗ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ សំណង់ទាំងនេះមានគោលបំណងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ីសង្វាក់ និងទំនើប បំពេញតម្រូវការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងបម្រើការអភិវឌ្ឍក្នុងរយៈពេលវែងរបស់កោះ។
ពីរមណីយដ្ឋានលំហែកាយឆ្នេរសមុទ្រត្រូពិចមួយ កោះ ភូក្វឹក កំពុងផ្លាស់ប្តូរខ្លួន ដើម្បីក្លាយជាគោលដៅមានសមត្ថភាពទទួលបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ។ ជាមួយនឹងសម្រស់ធម្មជាតិពិសេស សេវាកម្មទេសចរណ៍មួយថ្ងៃកាន់តែបានកែលម្អ និងហេដ្ឋារចនាសម្ព័ន្ធកំពុងបានវិនិយោគខ្លាំងក្លា “ កោះពេជ្រ“ បានត្រៀមខ្លួនជាស្រេចសម្រាប់តួនាទីជាអាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជកំពូល APEC 2027 និងជាឱកាស ណែនាំប្រទេសវៀតណាមមួយស្វាហាប់ សមាហរណកម្មពិភពលោក៕
អត្ថបទ៖ សឺន ងៀ - រូបថត៖ ទ្រឿងភូគ្វឹក និង VNA








