• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

មកទស្សនាទីក្រុងកាមរ៉ាញ (Cam Ranh) និងសម្រាកលំហែកាយ នៅរមណីយដ្ឋានឋានសួគ៍ Alma Resort

មានទីតាំងស្ថិតនៅបាយយ៉ាវ (Bai Dai) ដ៏ស្រស់ស្អាត នៅលើឧបទ្វីប កាមរ៉ាញ ( Cam Ranh) នៃខេត្ត ខាញហ័រ (Khanh Hoa)  រមណីយដ្ឋានឋានសួគ៍ Alma Resort ជាទិសដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរ នៅថ្ងៃវិស្សមកាលឬចុងសប្តាហ៍។ ទំនើបនិងជានិមិត្តរូបសម្រាប់ការអភិវឌ្ឍរបស់វៀតណាម Alma Resort នឹង​បង្កើត​ឯកទគ្គកម្មថ្មី នៅលើឧបទ្វីប ​កាមរ៉ាញ ( Cam Ranh) ​ដែលជាគោលដៅ​ទេសចរណ៍ធម្មជាតិប្រកបដោយលេចធ្លោ ទន្ទឹមនឹងញាត្រាង (Nha Trang) ។

ត្រូវបានសាងសង់ឡើងស្របនឹងទេសភាពធម្មជាតិនៃឈូងសមុទ្រ កាមរ៉ាញ (Cam Ranh) Alma Resort មានផ្ទៃដី ៣០ ហិកតា បានកសាងតាមបែបទំនើបជាមួយនឹងលាបពណ៌អព្យាក្រឹត ដូចជា ពណ៌ស ពណ៌លឿង ពណ៌ខៀវ។ ជញ្ជាំងកញ្ចក់ថ្លាពីជាន់ដល់ពិដានអាចយកពន្លឺធម្មជាតិនិងភ្ញៀវអាចមើលឃើញទេសភាពសមុទ្រពីវីឡានិងផ្ទះល្វែងប្រណីតទាំង ៥៨០ នៅក្នុងរមណីយដ្ឋាន Alma Resort ។ ពីបន្ទប់ ភ្ញៀវអាចគយគយទេសភាពស្រស់ស្អាតនៅ បាយយ៉ាវ (Bai Dai) ។

លោក Herbert Laubichler-Pichler ជាអ្នកគ្រប់គ្រងជនជាតិអូទ្រីសម្នាក់ដែលមានបទពិសោធន៍ជាង ១៤ ឆ្នាំក្នុងការគ្រប់គ្រងសណ្ឋាគារល្បី ៗចំនួន ៣ នៅប្រទេសវៀតណាមបានមានប្រសាសន៍ថា “ បន្ទប់នៅក្នុង Alma Resort បានបែងចែកជា ៩ ប្រភេទ ទាំងអស់មានកន្លែងទំនេរ៖ ផ្ទះល្វែងដ៏ប្រណីតដែលបែរមុខទៅនឹងសមុទ្រដែលមានបន្ទប់គេង ១ ២ ឬ ៣ បន្ទប់ រៀងៗខ្លួនមានទំហំ ៧១ ម២ ១១៤ម២ និង ១៦៥ម២ ផ្ទះវីឡាបែរមុខទៅនឹងមាត់សមុទ្រដែលមានបន្ទប់គេង ២ រឺ ៣ បន្ទប់ រៀងៗខ្លួនមានទំហំ ១៤៤ ម២ និង ២២៤ ម៉ែត្រការ៉េ។ ផ្ទះល្វែងនិងវីឡាប្រណីតទាំងអស់មានបន្ទប់គេងធំ ៗ អាងងូតទឹកដាច់ដោយឡែកនិងបន្ទប់ទទួលភ្ញៀវធំទូលាយជាមួយសាឡុងដែលមានទំហំធំៗ ផ្ទះបាយនិងបន្ទប់បរិភោគអាហារធំទូលាយ។ វីឡានៅជាន់ផ្ទាល់ដីសុទ្ធតែមានទីធ្លានិងអាង jacuzzi. ។ ផ្ទះវីឡានៅជាន់ខាងលើមានយ៉រធំទូលាយនិងចាកាហ្គី។ នៅខាងក្រោយវីឡាផ្ទះល្វែងប្រណីតត្រូវបានស្ថិតក្នុងអគារទាំងពីមានរាងអក្សរ V ដោយបែរមុខទៅនឹងបាយយ៉ាយ (Bai Dai) និងសមុទ្រខាងកើត។


ទេសភាពរួមនៃរមណីយដ្ឋានឋានសួគ៍ Alma Resort នៅពេលថ្ងៃលិច។ រូបថត៖ ឡេមិញ


វីឡាដែលមានគ្រឿងសង្ហារិមពេញលេញ ដែលស្ថិតនៅក្បែឆ្នេរសមុទ្រ។ រូបថត៖ ឡេមិញ


បន្ទប់គេងត្រូវបានរចនាឡើង ដើម្បី រាល់ពេលភ្ញាក់ពីគេងភ្ញៀវអាចចាប់យកពន្លឺ នៅព្រឹកព្រលឹម។ រូបថត៖ ង្វៀនលន់


បារនៅខាងក្រៅនៅរមណីយដ្ឋាន។ រូបថត៖ ឯកសារ


អាងហែលទឹកល្អប្រណើរ នៅរមណីយដ្ឋាន Alma Resor។ រូបថត៖ ឡេមិញ


អាងហែលទឹកសម្រាប់កុមារ។ រូបថត៖ ឡេមិញ


សមុទ្រសិប្បនិម្មិត។ រូបថត៖ ឡេមិញ


អ្នកទេសចរស្វែងយល់លើទន្លេខ្ជិល។ រូបថត៖ ឡេមិញ


សេវាកម្មរថយន្តអគ្គិសនីសម្រាប់ភ្ញៀវមកសម្រាកលំហែកាយ នៅរមណីយដ្ឋាន។ រូបថត៖ ឡេមិញ
 

ប្រព័ន្ធអាងហែលទឹកទាំង ១២ ត្រូវបានរៀបចំយ៉ាងប្លែកពីខ្ពស់ទៅទាបលាតសន្ធឹងដល់ឆ្នេរសមុទ្រនឹងនាំមកនូវជំរើសជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តសកម្មភាពនៅខាងក្រៅ។ ចំណុចលេចធ្លោគឺអាងហែលទឹកឆ្ពោះទៅកាន់មហាសមុទ្រដែលមានបណ្តោយ ៧៥ ម៉ែត្រនិង​អាងហែលទឹកដែលត្រូវបានរៀបចំជំរុំ  cabana រឺកៅអីសម្រាប់ការងូតពន្លឺព្រះអាទិត្យ ដែលដាក់នៅសង្ខាងនៃច្រកចេញចូល។ ឧទ្យាន​ទឹក Splash ទំហំ ៦០០០ ម៉ែត្រការ៉េជាកន្លែងដែលអ្នកទេសចរអាចលេងហ្គេមទឹក ដោយសេរីជាមួយរលកសិប្បនិម្មិត អាងហែលទឹកសម្រាប់កុមារ បង្កើត បំពង់រអិលទឹក និងតូបលក់អាហារចល័តតាមបែបអាមេរិក។

Alma មានកន្លែងហាត់ប្រាណនិងកីឡាបែបទំនើបរួមទាំងមជ្ឈមណ្ឌលកីឡាទឹកមួយដែលមានសកម្មភាពជាច្រើន ដូចជា ការជិះទូក kayak លេងជិះស្គីក្តារ ទីលានបាល់ទាត់ ទីលានវាយកូនបាល់ ទីលានបាល់ទះទីលានបាល់បោះ កន្លែងហាត់ប្រាណក្រៅ ទីលានវាយកូនហ្គោលដែលមានរន្ធ ១៨ ។


ការគូរគំនូរសម្រាប់ភ្ញៀវនៅរមណីយដ្ឋាន Alma Resort។ រូបថត៖ ឯកសារ


ម្តាយនិងកូនគូរគំនូរ នៅរមណីយដ្ឋាន។ រូបថត៖ ឯកសារ


កន្លែងហាត់ប្រាណនៅ Alma Resort ។ រូបថត៖ ឡេមិញ


ផ្សារទំនើបស្ថិតនៅក្នុង Alma Resort ។ រូបថត៖ ឡេមិញ


ប្រព័ន្ធភោជនីយដ្ឋាននៅ Alma Resort ។ រូបថត៖ ឡេមិញ



ម្ហូបត្រូវបានរៀបចំតាមតំរូវការរបស់អតិថិជន។ រូបថត៖ ឯកសារ
 

ក្រៅពីនេះ Alma Resort មានតារាងម្ហូបដ៏សំបូរបែបនិងចម្រុះដែលបម្រើដល់តម្រូវការបរិភោគរបស់ភ្ញៀវមកពីអឺរ៉ុបទៅកាន់អាស៊ី។

ជាមួយនឹងភាពសំបូរបែបនិងសេវាកម្មដ៏អស្ចារ្យដែលទាក់ទាញភ្ញៀវទេសចរណ៍ Alma Resort គឺជានិមិត្តរូបនៃប្រទេសវៀតណាមដែលកំពុងអភិវឌ្ឍ - ជាទិសដៅមិនត្រឹមតែសម្រាប់ភ្ញៀវទេសចរដើម្បីស្វែងយល់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់អ្នកទេសចរដែលមានរយៈពេល​យូរផងដែរ./.

អត្ថបទ៖ ថុងហាយ
រូបថ៖ ឡេមិញ ង្វៀនលន់និងឯកសារ

 

ឧទ្យានជាតិ កាតបា (Cat Ba) - សួតបៃតង កណ្តាលសមុទ្រ

ឧទ្យានជាតិ កាតបា (Cat Ba) - "សួតបៃតង" កណ្តាលសមុទ្រ

ឧទ្យានជាតិ កាតបា (Cat Ba) គឺជាតំបន់បម្រុងជីវមណ្ឌលមួយធំបំផុតក្នុងប្រទេសវៀតណាម និងពិភពលោក។ 

Top