• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ភូមិសមុទ្រពិតៗ នៅ Sea Star Resort Phu Quoc

មកជាមួយនឹងទីក្រុងកោះភូក្វឹក (Phu Quoc) ភ្ញៀវទេសចរមិនពិបាកនឹងស្វែងរកតំបន់សម្រាកលំហែលំដាប់អន្តជាតិ តែដើម្បីទទួលបានសេវាកម្មងាយស្រួល និងអាចក្រេបយកនូវបរិយាកាសដ៏កក់កក្តៅឯកជន រួមនឹងគយគន់ទិដ្ឋភាពថ្ងៃអស្តង្គតស្អាតៗ លើឆ្នេរសមុទ្រនៅតំបន់ resort ដែលបានរចនាបថ បែបភូមិជាយសមុទ្រ ប្រហែលជា Sea Star Resort Phu Quoc គឺជាទីកន្លែងមួយ ដែលមិនអាចរំលងបានក្នុងដំណើរទៅកាន់សមុទ្រ មិនអាចបំភ្លេចបាននៃមនុស្សម្នាក់ៗ។

Sea Star Resort Phu Quoc ជាតំបន់ resort មីនីតូចមួយ ផ្តល់ភាពកក់ក្តៅ បែបលក្ខណៈគ្រួសារ និងរចនាបថបែបភូមិជាយសមុទ្រ នៃប្រជាជនដើមកំណើតទីនេះ។ ម្ចាស់តំបន់សម្រាកលំហែមានបន្ទប់ស្រស់ស្អាតជិត៨០ ជារបស់លោកផាមមី (Pham My) មានអាយុមជ្ឈិមវ័យ មានភូមិកំណើតនៅកោះភូក្វឹក (Phu Quoc) មានពណ៌សម្បុរខ្មៅស្រអាប់ សំនៀងជាអ្នកភូមិជាយសមុទ្រ រាប់អានភ្ញៀវដោយសុទ្ធចិត្ត។ មានដំណាលថាមុនពេលកសាង resort តំបន់ដីនេះជាកេរដំណែលរបស់គ្រួសារលោក បានកាប់ឆ្ការកាលសម័យបារាំងត្រួតត្រា សម័យដែលកោះភូក្វឹក (Phu Quoc) នៅរហោស្ថានមិនទាន់មាននរណាស្គាល់ដល់ ពាក្យថាទេសចរណ៍យ៉ាងណានោះទេ។

តំបន់ resort ស្ថិតនៅទីតាំងភូមិសាស្រ្ត ទីត្រង់កណ្តាលនៃទីរួមស្រុក យឿងដុង  (Duong Dong) ឥឡូវជាសង្កាត់យឿងដុង (Duong Dong) ហើយជាសង្កាត់មួយក្នុងចំណោមសង្កាត់ថ្មីទាំងពីរ ដែលបានបង្កើតរបស់ទីក្រុងកោះភូក្វឹក (Phu Quoc)។ ប្រការដែលទាក់ទាញនៃ Sea Star Resort Phu Quoc គឺវាស្ថិតនៅទីតាំងស្អាតបំផុត នៃឆ្នេរសមុទ្រទ្រឿង (Truong) ជាឆ្នេរមួយក្នុងចំណោមឆ្នេរសមុទ្រស្អាតបំផុត ហើយក៏ជាទីតាំងសម្រាប់គយគន់ថ្ងៃអស្តង្គតស្អាតបំផុត នៅកោះពេជ្រភូក្វឹក (Phu Quoc)។



អញ្ជើញមកជាមួយ Sea Star Resort Phu Quoc ភ្ញៀវទេសចរដូចជានៅក្នុងភូមិចម្ការបៃតង ដែលចោលស្រមោលទៅដោយ ដើមដូងនិងដើមពពាលចំណាស់ៗ។ រូបថត៖ បាវអ្វៀន

 

សំឡឹងពីឆ្នេរសមុទ្រនៃតំបន់ resort ឃើញព្រះអាទិត្យក្រហមឆ្អៅ ដូចជារង្វង់ក្រហមចែងចាំងលាបពណ៌លឿង ពេញផ្ទៃសមុទ្រខាងលិចស្រស់ស្អាត ដូចជាគំនូរមួយ។ រូបថត៖ បាវអ្វៀន

 

Sea Star Resort Phu Quoc បានរចនា កសាងសេវាកម្មងាយស្រួលនិងកក់ក្តៅក្តោបទាំងស្រុងនៅតំបន់ចម្ការបៃតង ដែលចោលទៅដោយស្រមោលដើមដូងនិងដើមពពាលចំណាស់។ រូបថត៖ ង្វៀនឡឹន

 

ភ្ញៀវទេសចរចែវទូកលើផ្ទៃសមុទ្រ នៅ Sea Star Resort Phu Quoc។ រូបថត៖ ង្វៀនឡឹន

 

គ្រឿងសង្ហារឹមខាងក្នុង bungalow នៅ Sea Star Resort Phu Quoc។ រូបថត៖ ង្វៀនឡឹន

 

បរិយាកាសសុខសាននៅ Sea Star Resort Phu Quoc។ រូបថត៖ ឡេមិញ 

 

Sea Star Resort Phu Quoc បៃតង ពោរពេញទៅដោយស្រមោលដូងត្រជាក់។ រូបថត៖ បាវអ្វៀន

 

ទេសភាពពិតៗនៃភូមិជាយសមុទ្រនៅ Sea Star Resort Phu Quoc។ រូបថត៖ បាវអ្វៀន

 

ផ្ទុយនឹងតំបន់ resort ផ្សេងៗ Sea Star Resort Phu Quoc មិនផ្តោតលើភាពឆើតឆាយពីខាងក្រៅ។ តំបន់ resort ទាំងស្រុង បានរចនា កសាងសេវាកម្មងាយស្រួលនិងសុដុមរមនា ក្តោបទាំងស្រុងនៅតំបន់ចម្ការបៃតង ដែលពេញទៅដោយស្រមោលម្លូបដូងនិងជួរដើមពពាលចំណាស់។ មានជិត៨០បន្ទប់ដែលពោរពេញទៅដោយ គ្រឿងសង្ហារឹមសេវាកម្មងាយស្រួលលំដាប់ទី៣ បានរចនា តុបតែងបែបលក្ខណៈភូមិជាយសមុទ្រ។ តូចមីនីជាមួយនឹងតុងពណ៌លឿង ឬពណ៌ប្រផេះក្រហមជាំ អណ្តែតលើខឿនព្រំស្មៅពណ៌បៃតង ដេកបំពួនក្រោមម្លូបដូងបៃតង បែរមុខទៅកាន់សមុទ្រ ទទួលជំនោរវាយោត្រជាក់។

ប្រការចំណាប់អារម្មណ៍របស់ Sea Star Resort Phu Quoc គឺវាមិនក្លែងបរិយាកាសសម្រាកលំហែរបស់ភ្ញៀវទេសចរ ឱ្យក្លាយទៅជាពិភពដាច់ដោយឡែក ចង្អៀត បែរជាឆ្ពោះទៅរកបរិយាកាសមួយបើកទូលាយផង ប្លែកជិតស្និទ្ធ ដូចជាកំពុងរស់នៅក្នុងគ្រួសារមួយ នៃប្រជាជនដើមកំណើតនៅទីនេះ។ ហេតុនេះហើយ ភ្ញៀវទេសចរមិនត្រឹមទទួលបានអារម្មណ៍ស្រស់ស្រាយ នៃតំបន់សម្រាកលំហែកាយមួយ នៅទាំងអាចស្វែងយល់បានលក្ខណៈរចនាបថពិសេសដោយឡែកនៃភូមិជាយសមុទ្រ នៅនឹងកន្លែងដែលខ្លួនកំពុងសម្រាកលំហែ ដោយមិនចាំបាចធ្វើដំណើរទៅឆ្ងាយ។

អាហារក៏ជាលក្ខណៈដោយឡែករបស់ Sea Star Resort Phu Quoc ដោយមានភោជនិយដ្ឋាននិងបាតូចមួយ ស្ថិតនៅទាបនឹងសមុទ្រ ភ្ញៀវទេសចរអាចពិសានូវម្ហូបឆ្ងាញ់ៗ ដោយមានតារាងម្ហូបអ៊ឺរុប - អាស៊ី សម្បូរបែបតាមរដូវកាល ជាមួយនឹងតុអាហារប្រណីត ពិធីជប់លៀងក្រៅលំហអាកាស តាមបែបបោះជំរុះ។

ពិសេស ប្រសិនបើមានឱកាស ភ្ញៀវទេសចរនៅអាចមានឱកាសបានម្ចាស់តំបន់resrort ជាបុរសមានរូបរាងសាមញ្ញ តែពោរពេញទៅដោយភាពហ្មត់ចត់ យល់ដឹងអំពីអាហារ ចម្អិនដោយផ្ទាល់ អញ្ជើញភ្ញៀវពិសានូវម្ហូបពិសេស ត្រូវនឹងរសជាតិរបស់ប្រជាជនកោះភូក្វឹក (Phu Quoc)៕

 

តំបន់សម្រាកលំហែ Sea Star Resort Phu Quoc៖
អាសយដ្ឋាន៖ ៩៨/២ ផ្លូវត្រឹន ហឹងដាវ (Tran Hung Dao) សង្កាត់យឿងដុង (Duong Dong) ទីក្រុងកោះភូក្វឹក (Phu Quoc) - ទូរសព្ទ(៨៤៧៧) ៣៩៨២១៦១។
ការិយាល័យតំណាងអាជីវកម្មនិងmarketing នៅទីក្រុងហូជីមិញ
អាសយដ្ឋាន៖ ផ្លូវង្វៀនហ្វេ ខណ្ឌ១ ទីក្រុងហូជីមិញ - ទូរសព្ទ៖ (៨៤៨) ៦២៧០៩៩០៨
Email: sales@seastarresort.com - Website: seastarresort.com

 

អត្ថបទ៖ Thanh Hòa – Thanh GiangTất Sơn - Lê Minh- Nguyễn Giang  Thạch Ricon

 

 

អត្ថបទ៖ Thanh Hòa – Thanh Giang – Lê Minh - Tất Sơn - Nguyễn Giang – Thạch Ricon

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top