• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ភាពផូរផង់នៃក្បាច់គុនវៀតណាម

ប្រសិប​បើ​​ជនជាតិ​ចិន​មោទនភាព​​នឹង​ក្បាច់​គុន​ប្រពៃណី​ដូចជា​ ក្បាច់​គុន​សៅ​លិញ​ ង៉​មី  អ៊ូតាំង​, ជនជាតិ​ជប៉ុន​មាន​ក្បាច់​គុន​ Karate Kendo Sumo, ជនជាតិ​​កូរ៉េខាង​ត្បូង និង​​ កូរ៉េ​ខាង​ជើង​​មាន​ក្បាច់​គុន​ Taekwondo, ជនជាតិ​ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីមាន​ក្បាច់​គុន​ Pencat Silat, ជនជាតិ​ខ្មែរ​​មាន​​ក្បាច់​គុន​ល្បុក្ក​​តោ​​ជាដើម​ រីឯវៀតណាមក៏​​មាន​សិទ្ធិ​មោទនភាព​​នឹង​ក្បាច់​គុនបុរាណ​​ល្បី​ឈ្មោះ​​ដូច​ជា៖ ប៊ិញ​ឌិញ (Binh Dinh) ញ៉ឹត​ណាម (Nhat Nam) តឹន​ខាញ​ - បាត្រា (Tan Khanh – Ba Tra) បាច់​ហូ (Bach Ho) ប៊ិញ​ឌិញ​សា​ឡុងកឿង​ ​(Binh Dinh Sa Long Cuong) Vovinam ជាដើម​ ហើយ​មាន​ក្បាច់​គុន​​ពិសេស​​ផ្សេង​ៗ​រាប់​រយ​​ក្បាច់​ នា​ឃ្លាំង​​កេរ​ដំណែល​​​ក្បាច់​គុន​បុរាណ​​​សម្បូរ​​​បែប​​របស់​ខ្លួន​។​​

 មោទនភាព​​ក្បាច់​គុន​វៀតណាម​

ក្បាច់​​គុនបុរាណ​​​វៀត​ណាម​ ជា​កេរដំណែល​​វប្បធម៌​ប្រពៃណី​របស់​​ជនជាតិ​វៀតណាម​ ជា​ឈ្មោះ​ហៅរួម​សម្រាប់​​បក្ស​​​​​​គុន​​​ដែល​វៀតណាម​ជាអ្នក​បង្កើត​ ឬក្បាច់​​​គុន​លំហូរ​ចូល​​​មក​ប្រទេសវៀតណាម​​ តែ​​បាន​​​ជនជាតិ​​វៀត​ណាម​ “វៀតណាម​​នីយកម្ម​” ឱ្យ​​សមស្រប់​នឹង​​រាង​កាយ វប្បធម៌​ ទ្រឹស្តី​ក្បាច់​គុន​​នៃ​​ជន​ជាតិ​​វៀតណាម​ ហើយ​​បាន​ស្នង​បន្ត​ច្រើន​​ជំនាន់​ តាម​បណ្តោយ​​ប្រវែង​​​ប្រវត្តិសាស្រ្ត​​រាប់ពាន់​ឆ្នាំ​​នៃ​ជនជាតិ​។

ឆ្លង​​កាត់​រាប់​ពាន់​ឆ្នាំ​ ជនជាតិ​វៀតណាម ​បាន​កសាង​ខឿន​​​ក្បាច់​​គុន​បុរាណ​​គ្រប់​​ជ្រុង​ជ្រោយ​​​មួយ ដោយ​មាន​គ្រប់មុខ​ប្រការ​​​រួមមាន​៖ ​ទ្រឹស្តីក្បាច់​គុន​ ​ក្បាច់​គុន​​សម្រាប់​ពិធី សីលធម៌​ក្បាច់​​គុន​ ​ក្បាច់​គុន​គិញ ប្រឡង​ក្បាច់​គុនបម្រើ​រាជការ​ ក្បាច់​គុន​យុទ្ធសាស្រ្ត​ក្បួរ​ទ័ព​ ក្បាច់​គុននិយម​ ក្បាច់​គុន​វេជ្ជសាស្រ្ត​​ (វេជ្ជសាស្រ្ត​បុរាណ​​​​​គួប​ផ្សំ​នឹង​​ស្នៀត​គុន​ បច្ចេកទេសនៃ​​ក្បាច់​គុនដើម្បី​​ព្យាបាល​ជំងឺ​) ​ក្បាច់​គុនសម្រាប់​រាំ​​​​ ព្រមទាំង​សម្លៀកបំពាក់​អ្នក​រៀន​ក្បាច់​គុន​។​

អំពី​បច្ចេកទេស​ ក្បាច់​គុនបុរាណ​​វៀតណាម​ មិន​យក​​ភាព​ល្អមើល​ នៃ​​ស្នៀត​​វាយ​​ប្រហារ​​ធ្វើជា​ស្នូលបង្គោល​​ តែ​​ក៏​មិន​លំអៀន​ទៅ​​លើ​ភា​ពរឹង​មាំ​​​ដូចជា​​ ​​ក្បាច់​​គុន​ដទៃ​​ផ្សេង​ៗ​​លើ​ពិភពលោក​។​ ក្បាច់​​​គុនបុរាណ​​​វៀតណាម​ បញ្ចេញ​ស្នៀត​​​​គុន​ជាក់​ស្តែង​ រស់​រវើក​ សមស្រប់​នឹង​រាង​កាយ​ និង លក្ខណៈ​ជាក់ស្តែង​​របស់​​ជនជាតិ​​វៀត​ណាម​។ ហេតុនេះហើយ​ ទ្រឹស្តី​មូលដ្ឋាន​​នៃក្បាច់​គុន​បុរាណ​​វៀត​ណាម​ គឺ​យក​ខ្សោយ​​ទប់ទាល់​​នឹង​ខ្លាំង​ យក​តិច​​ឈ្នះ​ច្រើន យកខ្លី​ឈ្នះ​វែង យក​ភាព​វាយ​ប្រហារ​ធ្វើ​ជាភាព​​រង​ការពារ​ ទន់​រឹង​​សម្រប់​​គ្នា​ ស្នៀត​វាយ​​សាមញ្ញ​តែ​​គ្រោះថ្នាក់​ មានប្រសិទ្ធភាព។​ ពេល​វាយ​ប្រហារ​រហ័សរហួន​ ប្រែក្លាយ​មិន​អាច​ប៉ាន់​​ស្មាន់​ ពេល​​រង​ការពារមាន​​ភាព​​ជិត​មិនប្រហោង​ មាំទាំ​​ម្លោះហើយ​​លក្ខណៈ​ប្រយុទ្ធ​​ជាក់ស្តែង​ខ្ពស់​។​



 ញ៉ឹត​ណាម​ (Nhat Nam) ​ជា​ក្បាច់​គុន​ពិសេស​មានប្រភព​ដើ​ម​​តាំងពីយូរ​របស់​ជនជាតិ​​វៀតណាម​ ទាក់ទាញ​សិស្សគណ​​បរទេស​តាមមក​​​រៀន​​។ រូបថត៖ ឯកសារ​កាសែត​រូបភាព​វៀតណាម​


 កែង ​ជង្គង់​ ជា​ស្នៀត​វាយ​ចំណាប់​ គ្រោះថ្នាក់ នៃ​ក្បាច់គុន​បុរាណ​វៀតណាម​។ រូបថត៖ ថាញ​យ៉ាង​


 ដំបង​វែង​ ជា​ក្បាច់​គុន​ចាំបាច់​ក្នុង​ការ​ប្រឡង​មន្រ្តីសម័យ​​​ដើម​ តែង​បាន​សាលា​​​គុន​គី​សើន​ (Ky Son) ​នៅ​ទីក្រុង​​បុរាណ​​ហូយ​អាន​ (Hoi An) អភិរក្ស​​ និង អភិវឌ្ឍន៍​។ រូបថត៖ ​ឯកសារ​កាសែត​រូបភាព​វៀតណាម​


 ក្បាច់​គុន​ពាង​ ជា​ការ​ច្នៃ​ប្រឌិត​ពិសេសដាច់​ដោយ​ឡែក​​មួយ នៃ​តំបន់ដី​ក្បាច់​គុន​ធូ​យូវ​ម៉ោក​ (Thu Dau Mot) ជាទីកន្លែង​មាន​ភូមិ​ផលិត​ពាង​ ពាង​អោង​ ពីង​ ថូ​ល្បីឈ្មោះ​នៅ​ខេត្ត​ប៊ិញ​យឿង​ (Binh Duong)។ រូបថត៖ ង្វៀន​ឡឹន​


 ក្បាច់​គុនខ្សែ​​ច្រវាក់​ ជា​ប្រភេទ​អាវុធ​ពិសេស​ តូច​ស្រាល​ រស់​រវើក បង្ករបួស​ខ្ពស់​ សមស្រប់​នឹង​ស្នៀតវាយ​ប្រហារ​ប្រយោល​ បង្កើតដោយ​​អតីត​គ្រូ​គុន ​ឡេ​វ៉ាន់​កៀន (Le Van Kien) (ធ្លាប់​ហៅថា​តាម​កៀន - Tam Kien​) មេបក្សគុន​ ណាម​តុង​ (Nam Tong) នៅ​ទីក្រុង​ហូជីមិញ​បង្កើត​ឡើង​។​ រូបថត៖​ ឯកសារ​កាសែត​រូបភាព​វៀតណាម


 ក្បាច់​គុនបុរាណ​វៀតណាម​ ក្រៅពី​ចំណុច​ខ្លាំង​ខាង​ស្នៀត​វាយ​ប្រហារ​គ្រោះថ្នាក់​ ​មាន​លក្ខណៈ​ប្រយុទ្ធជាក់ស្តែង​ខ្ពស់​ ព្រមទាំង​​មាន​វិធីសាស្រ្ត​ហាត់​កម្លាំង​​ធាតុ​​ពិសេស​ ជួយ​រាង​កាយ​​មាន​សមត្ថភាព​រង​​ទ្រាំ​អស្ចារ្យ​ ជួន​កាល​មាន​កម្លាំង​វាយ​ប្រហារ​​ខ្លាំង​ពូកែ​​។ រូបថត៖​ ថាញ​យ៉ាង


ក្បាច់​គុន​បុរាណ​វៀតណាម​មានបក្សគុន​​ប្រហែល​ជាង​១០០​បក្សផ្សេង​គ្នា​ បក្សគុន​នីមួយ​ៗ មាន​ចំណុច​ខ្លាំង​ និង ល្បិច​សម្ងាត់​ពិសេស​ដោយ​ឡែក​។ រូបថត៖ ឯកសារ​កាសែត​រូបភាព​វៀតណាម។


 ខ្លឹម​សារ​តទាល់​នៃ​ក្បាប់​គុន​ Vovinam នា​មហាសន្និបាត​កីឡា​ទូទាំង​ប្រទេស​​លើកទី​១៣ ឆ្នាំ​២០១៩។ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​
 

ការ​ប្រើប្រាស់​អាវុធ​ក៏ដូច្នេះដែរ​ ក្រៅពី​ព្រួញ លំពែង ដំបង ដាវ កាំបិត​ ជាដើម​ ជនជាតិ​វៀតណាម​នៅ​ច្នៃ​ចេញ ​អាវុធ​ច្រើន​​ប្រភេទ​ “ពិសេស​” តិចបាន​​ឃើញ​​នៅ​ខឿន​ក្បាច់គុន​នៃ​ប្រទេសនានា​ ជួន​កាល​នៅ​ពូកែ​ជាងទៀត​​ ក្នុង​ការ​កែ​ប្រែ​ប្រដាប់​ប្រើប្រាស់​ ​ដែល​មាន​ស្រាប់​នា​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ដូច​ជា៖ ចប​គាស់ ចប​ជីក​ ដង​ច្រវា ដងរែក​ កៅ​អី ខ្សៀ ពាង​ ខ្សែ កន្សែង​ក្រមា​ជាដើម​ ឱ្យ​ទៅជា​អាវុធ​មានប្រសិទ្ធភាព​ ទុកសម្រាប់​ការពារ​ពេល​មានអាសន្ន​។​

ខាង​ផ្នែក​​រដ្ឋ​ រាជការសម័យ​​បុរាណ​មើលសំខាន់​​ការ​ហាត់​ក្បាច់​គុន​ គំរូ​ដូចជា​​៖ រាជការ​ត្រឹន (Tran) (សតវត្សទី​១៣) បាន​អនុញ្ញាត​ឱ្យ​បើក​សាលាគុន​ ធ្វើជា​ទីកន្លែង​ហាត់​ក្បាច់​គុន​សម្រាប់​រាជវង្ស​, រាជការ​ឡេ​ (Le) (សតវត្សទី​១៨) និង រាជការ​ង្វៀន (Nguyen) (សតវត្សទី​១៩) ក្រៅពី​បើក​វគ្គប្រឡង​ក្បាច់​គុន ជ្រើស​រើស​អ្នកមានទេពកោសល្យ​ក្បាច់​គុន​​សម្រាប់ទឹក​ដី​ នៅ​ទាំង​​កសាង​ទីសក្ការ​បូជា​​សម្រាប់​រក្សាទុក​កិត្តិនាម​ក្បាច់​គុន​។​

ជាមួយនឹង​តម្លៃពិសេ​ស​នោះ សាស្រ្តាចារ្យរង​ បណ្ឌិត​ ហ្វាង ​វិញ​យ៉ាង​ (Hoang Vinh Giang) ​អនុប្រធាន​​គណៈ​កម្មការ​ Olympic វៀតណាម​​ ប្រធាន​សហសម្ពន្ធ​​ក្បាច់​គុន​បុរាណ​វៀតណាម​ និង​ជា​ប្រធាន​សហ​សម្ពន្ធ​ពិភពលោក​ខាង​ក្បាច់​​គុន​​​បុរាណ​​វៀតណាម​ឱ្យ​ដឹង​ថា បាន​ការ​​យល់ព្រម​ពី​រដ្ឋាភិបាល​ សហសម្ពន្ធ​​​កំពុង​ខិត​ខំ​​អនុវត្ត​កម្មវិធី ​មាន​លក្ខណៈយុទ្ធសាស្រ្ត​​យូរ​អង្វែង​ ដើម្បី​ស្តារ អភិរក្ស អភិវឌ្ឍន៍  និង បង្កើន​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​វៀតណាម ​ចេញ​ទៅ​សកល​លោក​ដូចជា៖ ចូល​រួម​​កសាង​គម្រោង​ការ​ “អភិរក្ស​ និង​ អភិវឌ្ឍន៍​ក្បាច់​គុន​​បុរាណ​វៀតណាម​ដល់​​ឆ្នាំ​២០២០”, បង្កើត​វិទ្យាស្ថាន​​ក្បាច់​គុន​វៀតណាម​ បង្កើត​ក្រុម​ប្រឹក្សា​គ្រូ​គុន​​បុរាណ​វៀតណាម​ រួមមាន​​គ្រូគុន​ល្បី​ឈ្មោះ​ ដើម្បី​ដំណើរការ​​តាម​ដាន​សង្កេត​មើល​ ស្រាវ​ជ្រាវ​ក្បាច់​គុន​បុរាណ​, បច្ចេកទស​យុទ្ធសាស្រ្ត​​ពិសេស ​នៃ​បក្សគុន​ធំ​​ទូទាំង​ប្រទេស​, កសាង ​និង ធ្វើ​សម្រេច​ប្រព័ន្ធ​ប្រឡង​ប្រណាំង​ និង សម្តែង​ក្បាច់គុន​បុរាណ​វៀតណាម​, កសាង​ប្រព័ន្ធ​​ពាន​​រង្វាន់​ប្រឡង​ប្រណាំងលំដាប់​ថ្នាក់​​ទ្វីប​ និង អន្តរជាតិ​ជាដើម​។

ជាមួយនឹង​តម្លៃ​ពិសេស​ដាច់​ដោយ​ឡែក​ដែល​មាន ខឿន​ក្បាច់​គុន​បុរាណ​វៀតណាម​​ មោទនភាព​អាច​​ប្រៀប​ផ្ទឹម​នឹង​ខឿន​ក្បាច់​គុន​ធំៗ​លើសកលលោក​។

 

សព្វថ្ងៃ​ទូទាំងប្រទេស​មាន​សាលាគុន​ ក្លឹប​គុន​ជាង​៧០០​ ជាមួយ​នឹងបក្ស​​គុន​ ក្បាច់​គុន​ និង​ សាលា​​​គុន​​ជាង​១០០​ ​​កំពុង​​ដំណើរ​ការ​ ទាក់ទាញ​សិស្សគណ​ប្រហែល​​៦០​ពាន់​នាក់ អញ្ជើញ​មក​​ហាត់​ក្បាច់​គុន​ នឹង​​មាន​​គ្រូគុន​​ថ្នាក់​ទី​១៨ (ថ្នាក់ខ្ពស់​​បំផុត​)ប្រហែល​៦០០នាក់​ គ្រូបង្វឹក​ជំនាញ​​ខ្ពស់(ថ្នាក់​​ទី​១៧) ប្រហែល​៥០០​នាក់ គ្រូបង្វឹក​​មធ្យម​ (ថ្នាក់ទី​១៥, ​១៦)ប្រហែល​៥៥០នាក់​។​
 

(ប្រភព៖ គម្រោង​ការ​ “អភិរក្ស​ និង អភិវឌ្ឍន៍​ក្បាច់​គុន​បុរាណ​វៀតណាម ដល់ឆ្នាំ​​២០២០” ​
នៃ​អគ្គនាយកដ្ឋាន​កីឡា​ ក្រសួង​វប្បធម៌ កីឡា​ និង​ ទេស​ចរណ៍​។

 ភាព​ទាក់ទាញ​​នៃ​ក្បាច់​គុន​វៀតណាម​​លើពិភពលោក​ 

គិត​ស្មាន់​លើ​សកសលោក​​ ​សព្វថ្ងៃ​មានមជ្ឈមណ្ឌល​​បណ្តុះបណ្តាល​ ហ្វឹក​ហាត់​​​ក្បាច់​គុន​បុរាណ​វៀតណាម ​​ប្រហែល​​៤០០​កន្លែង​ នៅ​ប្រទេស​ និង តំបន់​ដីគោក​​ចំនួន​៥០​ ដោយ​មាន​អ្នក​ចូល​រួមហាត់​​​​ជាប្រចាំ​រាប់​រយពាន់​នាក់ ​ក្នុងនោះ​មាន​​​គ្រូគុន​ អ្នក​ឯកទេស​ គ្រូបង្វឹកកម្រិត​វិជ្ជាខ្ពស់​​ជិត ​១.០០០នាក់​​។ ​ប្រការ​នោះ​សឱ្យ​​ឃើញ​ថា​ក្បាច់​គុន​បុរាណ​វៀតណាម​ ពិតជា​ទាក់ទាញ​ចិត្ត​​យ៉ាង​ខ្លាំង​ ចំពោះ​សហគមន៍​ស្រឡាញ់​​ក្បាច់​គុន​លើសកល​លោក​។

មុខ​ឆ្នាំ​១៩៧៥ ក្បាច់​គុន​​បុរាណ​វៀតណាម​ ​​មាន​វត្តមាន​​នៅ​ប្រទេសមួយ​ចំនួន​ ចម្បង​ដោយ​គ្រូ​គុន​ជនជាតិ​វៀតណាម​ ចរនិវេស​​ទៅបើក​សាលា​គុន​បង្រៀន​​ក្បាច់​គុន​ជូន​ជនជាតិ​វៀតណាម​ និង ជន​បរទេស​រស់​នៅ​ប្រចាំ​ប្រទេសទាំង​នោះ​។ ក្រោយពី​ថ្ងៃ​ទឹកដី​បាន​រំដោះទាំង​ស្រុង​ ពិសេស​​គឺពេល​សហសម្ពន្ធ​ក្បាច់​គុន​បុរាណវៀតណាម​​​បង្កើតឡើង​​នៅ​​ឆ្នាំ​១៩៩១​​ ហើយ​បន្ត​សហសម្ពន្ធ​ពិភពលោក​ខាង​​ក្បាច់​គុនបុរាណ​វៀតណាម​បង្កើត​ឡើង​នៅ​២០១៥ ​គឹ​ចលនា​​បង្រៀន​​ហាត់​ក្បាច់​​គុនបុរាណ​​វៀតណាម ​លើសកលលោក​ បាន​ក្លាយជា​ចរន្ត​​ជំនោរ​​​រីកចម្រើន​​ខ្លាំង​​។ មិនត្រឹមតែមាន​​​ច្រើន​គ្រូ​គុន​ពូកែៗ​របស់​វៀតណាម​ បាន​បញ្ជូន​​ទៅបង្រៀន​​ក្បាច់​គុន​ គ្រូគុន​​បរទេស​​ធ្លាប់​រៀន​ក្បាច់​គុន​ផ្សេងៗ​​ ក៏បាន​អញ្ជើញ​មក​​​វៀត​ណាម ​ដើម្បី​សាកល្បង​ភាពប្រណីត​​​នៃ​ក្បាច់​គុន​វៀតណាម​។​



នារីគ្រូគុន​ ង្វៀន ​ម៉ាយ​ទ្រិញ​ (Nguyen Mai Trinh) (កាន់​គូ​កាំបិត​)​ ប្រពន្ធ​គ្រូ​គុន Stephane Lesoil  ​​ជា​​កីឡាករ​​នៃ​សហសម្ពន្ធ​​ក្បាច់​​គុន​បុរាណ​​ទីក្រុង​ហូជីមិញ​ ​មាន​សមិទ្ធផល​​ខ្ពស់​​ដោយ​​ក្បាច់​គុន​ចំណានៗ​ជាច្រើន​។ រូបថត៖​ សើន​ងៀ


 គ្រូ​គុន​ Stephane Lesoil ​ណែនាំ​ដើរ​ស្នៀត​គុន​​​ចាប់ក្លេ​​ដៃ​គូប្រគួត។ រូបថត៖ សើន​ងៀ​


 ក្បាច់​​គុន​ញ៉ឹតណាម (Nhat Nam) ​ពិសេស​​បាន​កីឡាករ​​នៅ​ប្រទេសនានា​ចំណុះ​​សូវៀត​ចាស់ ​ស្រឡាញ់​ហាត់​តាម​។ រូបថត៖ ឯកសារ​កាសែត​រូបភាព​វៀតណាម​


 សិស្ស​​គណ​បក្សគុន​តេវ​ឡុង​ (Tieu Long) ក៏ហាត់​បង្អែក​លើ​ក្បូន​ខ្នាត​​រូម ​នៃ​ក្បាច់​​គុន​បុរាណ​វៀតណាម​ ក្រៅពី​នោះ​នៅមាន​ក្បាច់គុនពិសេស​​ដោយ​ឡែក​នៃ​បក្សគុន​។ រូបថត៖ សើន​ងៀ​


 ឆ្នាំ​២០១៥ សហសម្ពន្ធ​ពិភពលោក​ខាង​ក្បាច់​គុន​បុរាណ​វៀតណាម​ បាន​បង្កើតឡើង​​​ ក្លាយ​ជា​អង្គការ​​ក្រប​ខណ្ឌ​ ស្រប់​ច្បាប់​ ជា​ផ្ទះរួម​សម្រាប់​​សហគមន៍​អន្តរជាតិ​​ស្រឡាញ់​ក្បាច់គុនបុរាណ​​វៀត​ណាម​។ រូបថត៖ ថាញ​យ៉ាង​

 

អ្នកនាំមុខ​ក្នុង​ការងារ​​ផ្សព្វផ្សាយ​ ឧទ្ទេសនាម​​ក្បាច់គុន​ប្រទេស​ខ្លួន​ ចេញ​ទៅ​ក្រៅព្រំ​ដែន​ អាចបរិយាយ​ដល់​គ្រូគុន​ល្បី​ដូចជា​ ឡេ ​គីម​ហ្វ័រ​ (Le Kim Hoa) (មេបក្សគុន​​ថាញ​ឡុង - Thanh Long ​) ង ស្វឹនប៊ិញ​​ (Ngo Xuan Binh) (មេបក្ស​គុន​ញ៉ឹត​ណាម - Nhat Nam​) ឡឹម ​ថាញ​ខាញ​ (Lam Thanh Khanh) (មេ​បក្ស​គុន​ហុង​យ៉ាង​ក្វៀន - Hong Gia Quyen​) ឡេ ​ឌិញ​ឡុង​ (Le Dinh Long) (មេបក្ស​គុន​គីមកេតី​សើន​ញ៉ាន​ - Kim Ke Tay Son Nhan)ជាដើម​។

លោក Thomas Bach ​ ប្រធាន​គណៈ​កម្មការ Olympic ​​អន្តរជាតិ​ (IOC) អតី​ត​ជើង​ឯក​ Olympic ​ម្នាក់ ជា​​ជនជាតិ​អាលឺ្លម៉ង​ ក្នុង​​លើក​មកដល់ប្រទេស​វៀតណាម​ចូលរួម​​ Asian Beach Games ​នៅ​ក្រុង​ដាណាំង ​នា​ឆ្នាំ​២០១៦​ លោក​បាន​អញ្ជើញ​ទៅ​​ទស្សនា​​សាលាគុន​ ​បាច់​ហូ​ឡឹម​ (Bach Ho Lam) របស់​គ្រូគុន​ ហូ ​វ៉ាន់​យ៉ាវ (Ho Van Giao) ​នៅក្រុង​​​ដាណាំង​។ នៅ​ទីនេះ​​លោកសែន​​ចៃដន្យ​ភ្ញាក់​ផ្អើល ​ចំពោះ​ចលនា​​ស្មារតី​​​​ហាត់ក្បាច់​គុន​ ពោរពេញ​​ចំណូល​ចិត្ត​​របស់​ប្រជាជន​ គ្រប់​សមាស​ភាព​​ គ្រប់​វ័យ​ ទើបលោក​មានការ​វាយ​តម្លៃ​ថា នេះ​ជា​ទម្រង់​​រូបភាព​មួយ ​គួរ​គប្បី​ប្រទេសនានា​​ ដែល​មានក្បាច់​គុន​បុរាណ​​ពីគ្រោះ​ រៀន​សូត្រ​ ដើម្បី​​អភិរក្ស ​និង​អភិវឌ្ឍន៍​​ក្បាច់​គុន​របស់​ខ្លួន​។​

រហូត​ដល់សព្វថ្ងៃ វៀតណាម​​បាន​រៀបចំ​មហោស្រព រង្វាន់​អន្តរជាតិ ​អំពី​ក្បាច់​គុន​​បុរាណ​​វៀតណា​ម​​​ច្រើ​នលើក ក្នុងនោះ​មាន​ពីរ​​រង្វាន់​ជើង​ឯក​ពិភពលោក​ក្បាច់​គុន​​បុរាណ​​វៀតណាម​​ (ឆ្នាំ​២០១៦ និង​ ឆ្នាំ​​​២០១៨) ហើយ​ថ្មីៗនេះ​ គឺ​ពាន​រង្វាន់​​​ពិភពលោក​​ក្បាច់​គុន​បុរាណ​​លើកទី​១ នៅ​ទីក្រុង​ Marseille ប្រទេស​​​បារាំង​(ខែ​ឧសភា ឆ្នាំ​២០១៩) ទាក់ទាញ​​កីឡាករ​ គ្រូគុន អ្នក​ស្រាវជ្រាវ​ក្បាច់​គុន​​រាប់​ពាន់​នាក់​​ នៃ​​​​ប្រទេសរាប់សិប​​​ចំណុះ​ទ្វីប​​ទាំងប្រាំ​ អញ្ជើញ​មក​ចូលរួម​។​

សព្វថ្ងៃ​ ក្រៅ​ក្បាច់គុន​បាន​ធ្លាប់​មានវត្តមាន​ក្នុងនាម​​ជា​វិញ្ញាសា​កីឡា​ប្រកួត​ជា​ផ្លូវការ​នៅ SEAGames ​(២០១១, ២០១៣) Asian Beach Games ២០១៥​​ នឹង​​រំពឹង​ទុក​បន្ត​មានវត្តមាន​នៅ SEAGames ​លើកទី​៣០ នឹង​ប្រព្រឹត្តទៅ​​នៅ​ប្រទេស​ហ្វីលីពីន ​នៅ​ចុង​ឆ្នាំ​២០១៩នេះ វៀតណាម​ក៏កំពុង​​មាន​មហិច្ឆតា​​ស្វែង​​រក​​មាគ៌ា​នាំ​ Vovinam ​និង ក្បាច់​គុន​បុរាណ​មួយ​ចំនួន​ ក្លាយ​ជា​វិញ្ញាសា​កីឡា​ប្រកួត​​ជា​ផ្លូវការ​ មិនត្រឹម​នៅ SEAGames ​ ​ព្រម​​ទាំង​មហាសន្និបាត​​កីឡា​ធំ​ៗ ដែល​មានលក្ខណៈ​កម្រិត​​លំដាប់​​ទ្វីប​​​​ និង អន្តរជាតិ​ដូចជា​ ក្បាច់​គុន​ Wushu Karate​ Taekwondo៕


​​សព្វថ្ងៃ​ ក្រៅពី​សហសម្ពន្ធ​ពិភពលោកខាង​​ក្បាច់​គុន​បុរាណ​វៀតណាម​ នៅមាន​​ច្រើន​​អង្គការ សហសម្ពន្ធ​ថ្នាក់​តំបន់​ ទ្វីប ​និង​អន្តរជាតិ​ផ្សេងៗដូចជា​៖ សហសម្ពន្ធ​អាស៊ី​ក្បាច់​​គុនបុរាណ​វៀតណាម សហសម្ពន្ធ​អាស៊ីខាងត្បូង​​ក្បាច់​គុនបុរាណ​​វៀតណាម​ សហសម្ពន្ធ​អា​ហ្វ្រិក​​ក្បាច់​គុន​​បុរាណ​វៀតណាម​ សហសម្ពន្ធ​​​អាស៊ីអាគ្នេយ៍​ក្បាច់​​គុនបុរាណ​វៀតណាម​​ សហសម្ពន្ធ​ក្បាច់​​គុន​បុរាណ​វៀតណាម​​នៅ​បារាំង​ អ៊ីតាលី រុស្ស៊ី​ជាដើម​ ច្រើនប្រទេស​មាន​​ចលនា​ក្បាច់​គុន​បុរាណ​​​វៀតណាម​​រីកចម្រើន​ខ្លាំង​ដូច​ជា​៖ បារាំង អ៊ីតាលី រុស្ស៊ី​ អ៊ីរង់​ ឥណ្ឌា​ ជាដើម​​ សហសម្ពន្ធ​ខិតខំ​​ដល់​ឆ្នាំ​២០២០ នឹង​អភិវឌ្ឍន៍​​ក្បាច់​គុនបុរាណ​ ទៅដល់​ប្រទេស​ និង តំបន់​ទាំង​​៦០ ​​លើ​សកលលោក ​ដល់​ឆ្នាំ​​២០៣០នឹង​​មាន​ប្រទេស​និង តំបន់​​១០០ ​មាន​ក្បាច់​គុនបុរាណ​វៀតណាម​។

 

 អត្ថបទ៖ ថាញ​ហ្វ័រ​ សើន​ងៀ
រូបថត៖ សើន​ងៀ ង្វៀន​ឡឹន​ ឯកសារ​កាសែត​រូបភាព​វៀតណាម​​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top