• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃធ្វើសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤


 នាយករដ្ឋមន្ត្រីថៃលោក  Prayuth Chan Ocha បានធ្វើសន្និសីទសារព័ត៌មានអន្តរជាតិប្រកាសពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤
 

 នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ នាយករដ្ឋមន្ត្រីថៃលោក  Prayuth Chan Ocha បាន​ធ្វើសន្និសីទ​សារព័ត៌មាន​អន្តរជាតិប្រកាសពីលទ្ធផលនៃកិច្ចប្រជុំកំពូល​អាស៊ា​នលើកទី ៣៤។

លោក​  Prayuth Chan Ocha បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន បានអ​នុម័ត​លើឯកសារ​សំខាន់​ៗមួ​យចំ​នួនសំ​ដៅក​សាង​តំបន់​មួយ​ប្រកប​ដោយ​សន្តិភាព​ស្ថិរភាព​និង​នាំមក​នូវផល​ប្រយោជន៍​សម្រាប់​ប្រជាជនអាស៊ាន។ កិច្ចប្រ​ជុំនេះបានអនុម័តលើ "សេ​ចក្តីថ្លែង​ការណ៍​ក្រុង​បាង​កក​ស្តីពី​ការ​ប្រឆាំង​នឹងកា​កសំណល់សមុទ្រនៅតំបន់អាស៊ាន" ហើយប្រ​ការនេះបាន​បង្ហាញឲ្យ​ឃើញ​អំពីការ​ការប្តេជ្ញា​ចិត្ត​របស់​​អាស៊ានក្នុ​ងការដោះស្រាយបញ្ហាកាកសំណល់សមុ​ទ្រផងដែរ។ លោក Prayuth Ch​an Ocha ក៏បាន​បន្ត​ទៀត​ថា​ ថ្នាក់ដឹកនាំបានគូសបញ្ជាក់អំពីសារៈសំខា​ន់នៃការពង្រឹងកម្លាំងនៃសេដ្ឋកិច្ច​ក្នុងតំបន់​។ ក្នុង​ស្មារតី​នេះថ្នាក់​​ដឹកនាំទាំងអស់បានឯកភាពគ្នាជ​ម្រុញឲ្យសម្រេច​បាន​នូវការចរចា​លើកិច្ចព្រម​ព្រៀង​ភាព​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោ​យក្នុងតំបន់ (RCEP) នៅចុងឆ្នាំនេះ។ លោកក៏​អះអាងទៀត​ថាការពង្រឹង​តួនាទី​ជា​ស្នូលរបស់​អាស៊ាន និងការជូនដំណឹងដល់ថ្នាក់​ដឹក​នាំអាស៊ាន ក៏បាន​អនុម័ត​សេចក្តី​ថ្លែងការណ៍​ស្តីពីឆ្នាំ​វប្បធម៌​អាស៊ាន២០១៩ ព្រមទាំងអភិវឌ្ឍន៍ "ចក្ខុវិស័យរបស់អាស៊ា​នស្តីពីមហាសមុទ្រឥណ្ឌា ​- ប៉ាស៊ីហ្វិ​ក"ជាដើម​។

នៅក្នុង​ស​ន្និសីទសារព័ត៌នេះផងដែរ លោក Prayuth Chan Ocha បានឲ្យដឹងថា   បណ្តាថ្នាក់​ដឹកនាំ​អាស៊ាន​បាន​គាំទ្រគំ​និត​ដែលអាស៊ានរួមសហការរៀបចំការប្រកួត​បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០៣៤ ផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top