• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ទឹកជ្រោះត្រីអាទិទេព នៅភូមិង៉ុក (Ngoc) ប្រកបដោយភាពអាថ៌កំបាំង

 
មិនត្រឹមតែទាក់ទាញអ្នកទេសចរមកទស្សនាគោលដៅទេសចរល្បី ៗ ដូចជាឆ្នេរសមុទ្រសឹមសើន (Sam Son) កំពែងរាជកាលហូ (Ho) ... ទេខេត្តថាញហ័រ​ (Thanh Hoa) ក៏មានគោលដៅទេសចរណ៍ទឹកជ្រោះត្រីអាទិទេព ស្ថិតនៅក្នុងភូមិ ង៉ុក(Ngoc) (ដែលប្រជាជនហៅថាទឹកជ្រោះ​ត្រីអាទិទេព កឹមលឿង (Cam Luong)) ដោយមានសម្រស់ធម្មជាតិនិងរឿងពិតអាថ៌កំបាំងដែលរំញោចការចង់ដឹងចង់ឃើញរបស់មនុស្សជាច្រើន។


រួមធ្វើដំណើរជាមួយក្រុមភ្ញៀវដែលធ្វើដំណើរពីទីក្រុងហាណូយ (Ha Noi) ទៅកាន់ខេត្តថាញ់ហ័រ (Thanh Hoa) យើងបានទៅទស្សនាទឹកជ្រោះត្រីអាទិទេព ស្ថិតក្នុងភូមិ ង៉ុក (Ngoc) ឃុំ កឹមលឿង (Cam Luong)ស្រុក កឹមធុយ(Cam Thuy)ខេត្ត ថាញ់ហ័រ (Thanh Hoa)។ ទឹកជ្រោះត្រីនេះមានទីតាំងស្ថិតនៅជើងភ្នំទ្រឿងស៊ីញ (Truong Sinh) ដោយមានទេសភាពធម្មជាតិនៅកណ្តាលព្រៃឈើទន្លេនិងទឹកជ្រោះហូរជុំវិញភូមិ ដែលប្រៀបដូចជាផ្ទាំងគំនូរទេសភាពដ៏ទាក់ទាញ។

ទឹកជ្រោះត្រីអាទិទេពភូមិង៉ុក (Ngoc) មានភាពល្បីល្បាញដោយសារទេសភាពធម្មជាតិ សាមញ្ញ រួមជាមួយរឿងព្រេងខាងវិញ្ញាណប្រកបដោយភាពអាថ៌កំបាំងផងដែរ។ តាមប្រជាពលរដ្ឋក្នុងតំបន់បានអោយដឹងថាកាលពីមុនមានប្តីប្រពន្ធវ័យចំណាស់មួយគូដែលមិនទាន់មានកូននៅឡើយ។ ថ្ងៃមួយប្រពន្ធបានរើសស៊ុតចម្លែកមួយគ្រាប់ នៅឯវាលស្រែក្បែរទឹកជ្រោះ។ គាត់បាននាំយកស៊ុតនេះមកផ្ទះប្តីប្រពន្ធបានពិភាក្សាគ្នាដើម្បីយកស៊ុតឲ្យសត្វមាន់ក្រាប។ ពេលឃើញស៊ុតនេះញាស់ ប្តីប្រពន្ធមួយគូនេះបានឃើញកូនពស់មួយក្បាល ប្តីភ័យខ្លាចនាំកូនពស់នេះទៅលែងនៅទឹកជ្រោះ តែនាពេលយប់ កូនពស់នេះត្រឡប់ទៅផ្ទះវិញ។ ដូច្នះប្តីប្រពន្ធមួយគូនេះសម្រេចចិត្តចិញ្ចឹមកូនពស់នេះ។ ដោយសារមានសត្វពស់រស់នៅក្នុងផ្ទះវាលស្រែមានទឹកគ្រប់គ្រាន់សម្រាប់ភ្ជួរហើយជីវិតនៅក្នុងតំបន់មានជីវភាពសុខដុមរមនានិងរីករាយ។បន្ទាប់ពីមួយយប់មានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំងនៅពេលព្រឹកអ្នកភូមិបានឃើញសាកសពពស់ដែលស្លាប់មួយក្បាល នៅជើងភ្នំទ្រឿងស៊ីញ (TruongSinh)។ ដោយភាពអាឡោះអាល័យ ប្រជាជនបានបញ្ចុះសពពស់នេះនៅជើងភ្នំរឿងស៊ីញ (TruongSinh) ហើយបានរៀបចំប្រាសាទមួយ។ ចាប់តាំងពីពេលនោះមកមានត្រីរាប់ពាន់ក្បាលបានមកនិងរស់នៅក្នុងទឹកជ្រោះង៉ុក (Ngoc)។

 


ទឹកជ្រោះត្រីអាទិទេព ង៉ុក(Ngoc) ស្ថិតនៅក្នុងស្រុកកឹមលឿង (Cam Luong) (ខេត្តថាញ់ហ័រ) (Thanh Hoa) ដែលមានសម្រស់ធម្មជាតិ
និងរឿងព្រេងអាថ៌កំបាំងដែលរំញោចការចង់ដឹងចង់ឃើញរបស់មនុស្សជាច្រើន។ រូបថត៖តឹតសើន



ទឹកជ្រោះត្រីអាទិទេព ង៉ុក (Ngoc) បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាយូរមកហើយ។
រូបថត៖តឹតសើន



មកដល់ទឹកជ្រោះត្រីអាទិទេព ង៉ុក (Ngoc)  ភ្ញៀវនឹងមានការភ្ញាក់ផ្អើលចំពោះរូបភាពត្រីហែលរាប់ពាន់ក្បាលហែលនៅក្នុងទឹកជ្រោះ។ រូបថត៖តឹតសើន


នៅទីនេះមានត្រីរាប់មិនអស់ទេនិងមានទំហំខុសៗគ្នា។ ក្នុងនោះត្រីធំជាងគេមានទម្ងន់ប្រហែល ៣០ គីឡូក្រាម។ រូបថត៖តឹតសើន


ហ្វូងត្រីនីមួយៗហែលជាបន្តបន្ទាប់ពីល្អាងចេញទៅខាងក្រៅ ក្នុងទឹកជ្រោះ។ រូបថត៖តឹតសើន


ភ្ញៀវទេសចរនឹងមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដែលពួកគេអាចលេងជាមួយត្រីរាប់ពាន់ក្បាល។ រូបថត៖តឹតសើន


អ្នកទេសចរអាចដាក់ដៃរបស់ពួកគេចូលទៅក្នុងទឹកជ្រោះដើម្បីលេងជាមួយត្រី។ រូបថត៖តឹតសើន


ទឹកជ្រោះត្រីអាទិទេពក៏បានទាក់ទាញការចង់ដឹងចង់ឃើញរបស់កុមារជាច្រើននាក់។ រូបថត៖ កុងដាត


នៅគ្រប់ទីកន្លែងនៃទឹកជ្រោះនេះ អ្នកទេសចរអាចមានអារម្មណ៍ត្រជាក់ភ្នែកនៅពេលពួកគេបានឃើញហ្វូងត្រីហែលទឹក ៗ រាប់ពាន់ក្បាល។ រូបថត៖ កុងដាត


ទោះបីជាដង់ស៊ីតេត្រីក្រាស់ក៏ដោយ ប៉ន្តែទឹកក្នុងទឹកជ្រោះនេះមិនមានក្លិនស្អុយនិងឆ្អាបទេ។ រូបថត៖ កុងដាត

បានក្លាយជាគោលដៅទេសចរណ៍ល្បីល្បាញមួយរបស់ខេត្តថាញ់ហ័រ (Thanh Hoa)។ជារៀងរាល់ឆ្នាំទឹកជ្រោះត្រីអាទិទេពនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកពីគ្រប់ទិសទី។ រូបថត៖ កុងដាត
 


មកដល់ទឹកជ្រោះត្រី ភ្ញៀវនឹងមានការភ្ញាក់ផ្អើលចំពោះរូបភាពត្រីរាប់ពាន់ក្បាលដែលមានរាងប្លែកៗហែលទឹកនៅគ្រប់ទិសទីក្នុងទឹកជ្រោះង៉ុក (Ngoc)។ យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាហ្វូងត្រីនៅក្នុងទឹកជ្រោះង៉ុក (Ngoc) គឺប្រភេទត្រីកម្រមានដែលមានឈ្មោះក្នុងសៀវភៅក្រហមរបស់វៀតណាម។ នៅទីនេះមានត្រីរាប់មិនអស់និងមានទំហំខុសៗគ្នា ក្នុងនោះត្រីធំជាងគេមានទម្ងន់ប្រហែល ៣០ គីឡូក្រាម។

ពេលថ្ងៃ ហ្វូងត្រីនីមួយៗហែលចេញពីល្អាងទៅខាងក្រៅ។ នៅពេលយប់ ត្រីហែលឆ្លងកាត់ល្អាងតូចមួយដើម្បីជ្រកនៅខាងក្នុងភ្នំ។ មានរឿងចំលែកមួយដែលយើងបានឬពីប្រជាជននៅទីនេះប្រាប់ថាត្រីនៅក្នុងទឹកជ្រោះនេះហែលទៅមកទៅវិញក្នុងទឹកជម្រោះមានប្រវែងជាង ១០០ មតែប៉ុណ្ណោះ។

នៅមានរដូវដែលទឹកជំនន់ហូរចូលទឹកជ្រោះនេះ ទឹកឡើងពេញផ្លូវទៅកាន់ទឹកជ្រោះង៉ុក (Ngoc) តែត្រីមិនហែលចេញពីទឹកជ្រោះ ពួកវាហែលចូលក្នុងស្អាងភ្នំនិងប្រហោងភ្នំ ដើម្បីលាក់ខ្លួន។ នៅរដូវប្រាំងទឹកជ្រោះត្រីអាទិទេបមានជម្រៅត្រឹមតែ ២០ - ៤០ សង្ទីម៉ែត្រ ទឹកនៅទីនេះថ្លានិងភ្ញៀវអាចដាក់ដៃចូលក្នុងទឹកដើម្បីលេងជាមួយត្រី។ ទោះបីជាដង់ស៊ីតេត្រីក្រាស់ក៏ដោយ ប៉ុន្តែទឹកជ្រោះមិនមានក្លិនស្អុយនិងឆ្អាបទេ។ នេះជាការពិបាកពន្យល់ដែលអ្នកវិទ្យាសាស្ត្រនៅតែស្រាវជ្រាវ។

ធ្វើដំណើរទៅកាន់ទឹកជ្រោះង៉ុក (Ngoc) ភ្ញៀវទេសចរនឹងមានអារម្មណ៍ចាប់ចិត្តណាស់ ពីព្រោះពួកគេអាចលេងជាមួយត្រីរាប់ពាន់ក្បាល។ យូរ ៗ ម្តងត្រីធំពីរបីនឹងលោតចេញពីផ្ទៃទឹកមើលទៅអស្ចារ្យនៅពេលភ្ញៀវបោះចំណីរឲ្យត្រី។ លើសពីនេះអ្នកទេសចរអាចទៅទស្សនាប្រាសាទNgoc tho Tu phu Long Vuong ដែលត្រូវបានប្រជាជនគោរពបូជាដោយមានទស្សនៈខាងវិញ្ញាណថានេះជាប្រភេទត្រីអាទិទេព ហើយភាពរុងរឿងរបស់ហ្វូងត្រីនឹងនាំមកនូវជីវភាពសុខដុមរមនាសម្រាប់ប្រជាជន។

ទឹកជ្រោះត្រីអាទិទេពង៉ុក (Ngoc) បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចររបស់ខេត្តថាញហ័រ (Thanh Hoa) ជារៀងរាល់ឆ្នាំទីកន្លែងនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ឱ្យមកទស្សនា./.

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន កុងដាត

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top