• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ទីក្រុងដាឡាត (Da Lat) - មជ្ឈមណ្ឌលនៃការនាំចេញផ្កាស្រស់

នៅពេលដែលលោកវេជ្ជបណ្ឌិត Alexandre Yersin  បានរកឃើញ​និងមកដល់​ទីក្រុងដាឡាត (Da Lat) គឺគ្រាន់តែជា​តំបន់​ភ្នំ​ដែល​មិនសូវមាន​មនុស្សរស់នៅតែប៉ុណ្ណោះ​ ប៉ុន្តែឥឡូវនេះ ទីក្រុងនេះ​បានក្លាយជាឋានសួគ៌​សម្រាប់ការលំហែកាយ ទីក្រុងពោរពេញទៅដោយ​ផ្ការាប់ពាន់ប្រភេទ​ក្នុងអ័ព្ទ។ ទីក្រុងដាឡាត (Da Lat) កំពុងអភិវឌ្ឍ​ក្លាយជាមជ្ឈមណ្ឌល​នៃការនាំចេញផ្កាស្រស់របស់តំបន់អាស៊ីអាគ្នេយ៍ ដោយ​គេរំពឹងថា​ចំណូលពីការនាំចេញត្រូវតែលើសពីតួលេខបច្ចុប្បន្នជិត ៥០ លាន​ដុល្លារ​អាមេរិកក្នុងមួយឆ្នាំ ដើម្បីសមស្របទៅនឹង​សក្តានុពល​ផលិតកម្មផ្កា​របស់ទីក្រុងនេះ រហូតដល់ជាង ៣,១ ពាន់លានទងផ្កា / ឆ្នាំ។

ទីក្រុងដាឡាត (Da Lat) - តំបន់របស់ផ្ការាប់ពាន់ប្រភេទ

នៅឆ្នាំ ១៨៩៣ លោកវេជ្ជបណ្ឌិត Alexandre Yersin ជនជាតិបារាំងម្នាក់ មិនអាចស្រមៃមើលអំពីតំបន់រហោស្ថានលើខ្ពង់រាប Langbiang ដែលមានកំពស់ ១៥០០ ម៉ែត្រ បើប្រៀបធៀប នឹងកម្រិតទឹកសមុទ្រដែលលោក Alexandre Yersin បានរកឃើញ បន្ទាប់ពីដំណើរទស្សនាមួយ ក្នុងរយៈពេលច្រើនថ្ងៃដ៏យូរអង្វែងថ្ងៃ ដែល បានក្លាយទៅជា“ ប៉ារីសតូច” ស្ថិតក្នុងតំបន់ឥណ្ឌូចិន “ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ” ពិតជាស្រស់ស្អាតដែលធ្វើភ្ញៀវទេសចជាច្រើននាក់ររំភើបចិត្ត។

ចាប់តាំងពីលោក Yersin បានរកឃើញនិងមកដល់តំបន់នេះ ទីក្រុងដាឡាត (Da Lat) បានក្លាយជាកន្លែងលំហែកាយដ៏ល្អសម្រាប់ទាហានបារាំង។ ពីព្រោះពួកគេបានរកឃើញនៅទីរហោស្ថាននេះ ក្នុងប្រទេសអាណានិគមដែលមានរូបភាពនៃស្រុកកំណើតរបស់ពួកគេនៅឆ្ងាយៗ។ ដោយទីក្រុង ដាឡាត (Da Lat) ជាតំបន់ពេញនិយមសម្រាប់ជនជាតិបារាំង ហេតុដូច្នេះនៅពេលនោះ ទីក្រុងនេះមិនត្រឹមតែមានវីឡាប្រណិតសម្រប់ការលំហែកាយប៉ុណ្ណោះទេ។ ថែមទាំង ជនជាតិបារាំងបាននាំមកនូវប្រភេទបន្លែនិងផ្កានៃតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម និងដាំដុះនៅទីនេះផងដែរ ដើម្បីបន្ធូរបន្ថយការនឹកដល់ស្រុកកំណើត។

ដោយអាកាសធាតុនិងជាតិដីសមស្របនឹងការលូតលាស់របស់បន្លែនិងផ្កាដែលដាំក្នុងតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម ដំណាំនៅទីនេះបានលូតលាស់យ៉ាងឆាប់រហ័ស ក៏ដូចជាបានដាំក្នុងតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម ផងដែរ។ យូរ ៗ ទៅទីក្រុងដាឡាត (Da Lat) បានអភិវឌ្ឍមុខរបរដាំបន្លែនិងផ្កាជាបណ្តើរៗ ។ ជាពិសេស មុខរបរដាំផ្កាបានចាប់ផ្តើមបង្កើតជាផ្លូវការនៅឆ្នាំ ១៩៣៨ ចាប់តាំងពីប្រជាជនរស់នៃភូមិផ្កាដ៏ល្បីឈ្មោះង៉ុកហា (Ngoc Ha) និងង៉ីតាម (Nghi Tam) នៅរដ្ឋធានីហាណូយ (Ha Noi)មកនិងរស់នៅទីក្រុង ដាឡាត (Da Lat) ហើយបង្កើតភូមិហាដុង (Ha Dong)  និងបានអភិវឌ្ឍជាបណ្តើរ ៗ ក្លាយទៅជាភូមិផ្កាល្បី ៗ ដល់សព្វថ្ងៃនេះ ដូចជា ហាដុង (Ha Dong) ថៃភៀន (Thai Phien) និងវ៉ាន់ថាញ (Van Thanh)។

 



ការប្រកួតតុបតែងរថយន្តនៅមហោស្រពផ្កា តាមដងផ្លូវនៃទីក្រុង ដាឡាត ( Da lat) ។ រូបថត៖ ថាញ់ហ័រ


សម្រស់រ៉ូមែនទិច ប៉ុន្តែមានលក្ខណៈបុរាណដែលបង្ហាញក្នុងសិល្បៈតុបតែងផ្កាស្រស់របស់ប្រជាជនដាឡាត ( Da lat) ។ រូបថត៖ ថាញ់ហ័រ


ផ្កា Hydrangeas ដែលជាផ្កាដ៏ល្បីល្បាញនៅទីក្រុង ដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ


ភ្ញៀវទេសចរ និង ផ្កាដាឡាត (Da Lat)  ។ រូបថត៖ ថាញ់ហ័រ


ទស្សនាភូមិផ្កាវ៉ាន់ថាញ់ (Van Thanh) នៃទីក្រុង ដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ


ផ្កាស្រស់បានដាក់តាំង លើតុពិធីជប់លៀងដែលបានរៀបចំ តាមរចនាបថបុរាណរបស់ភោជនីយដ្ឋានមួយនៅទីក្រុង ដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ


ទីក្រុង ដាឡាត (Da Lat) មានភូមិដាំផ្កានិងកសិដ្ឋានដាំផ្កាជាច្រើន ដែលតែងតែបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ័រ

ទីប្រជុំជនដាឡាត (Da Lat) ប្រៀបដូចជា“ ទីក្រុងប៉ារីសតួច” ដែលមានខ្យល់អាកាសបរិសុទ្ធនិងផ្ការាប់ពាន់ប្រភេទរីកដុះដាលពេញមួយឆ្នាំ។
រូបថត៖ ថាញ់ហ័រ

មុខរបរដាំផ្កាមិនត្រឹមតែជាមុខរបរចិញ្ចឹមជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើតទេសភាពថ្មីដ៏ស្រស់ស្អាតសម្រាប់ទីក្រុងដាឡាត (Da Lat)  ផងដែរ។ ថ្ងៃនេះប្រសិនបើអ្នកមានឱកាសមកទីក្រុង ដាឡាត (Da Lat)  អ្នកនឹងមានការចាប់អារម្មណ៍ពីសម្រស់នៃភូមិដាំផ្កា  វាលផ្កា ផ្លូវផ្កា និងសូម្បីតែវីឡាមានសួនផ្កាចម្រុះពណ៌ដែលរីកដុះដាលពេញមួយឆ្នាំ។

ទីក្រុង ដាឡាត (Da Lat)  ដែលគេចាត់ទុកដូចជាបទចម្រៀងពិរោះមួយ ទាក់ទាញដោយសម្រស់សាមញ្ញនិងអាថ៌កំបាំងនៃផ្កាប្រជាជននៅទីនេះរួមជាមួយភាពស្រស់ស្អាតនៃផ្កាដែលមកពីតំបន់អាកាសធាតុក្តៅនិងត្រជាក់ល្មម ដូចជា ផ្កាឡាវេនឌ័រ ផ្កា tulips ផ្កា hydrangeas ផ្កា gladiolus ផ្កា carnations ផ្កា violets ផ្កា begonia, ផ្កាកុលាប  ផ្កា mimosa, ផ្កាក្ងោកពណ៌ស្វាយ...ជាដើម។ ទីក្រុង ដាឡាត ( Da Lat )ស្ទើរតែផ្ការីកពេញមួយឆ្នាំ ប៉ុន្តែសម្រាប់ប្រភេទផ្កានិមួយៗក៏មានរដូវផ្កាខុសគ្នា ។

ផ្កាបង្ហាញសេចក្តីស្រឡាញ់និងជីវិតរបស់ប្រជាជនទីក្រុង ដាឡាត (Da Lat) ។ ផ្កាមិនត្រឹមតែលេចចេញនៅលើវាលស្មៅក្រអូប នៅតាមដងផ្លូវនៃទីក្រុងភ្នំ  ផ្កាក្បែរបង្អួចមិនទាន់បិទជិតនោះទេ ... ប៉ុន្តែផ្កាក៏លេចចេញនៅក្នុងសេចក្តីកំណាព្យ អក្សរសិល្ប៍ តន្ត្រី គំនូរ ស្ថាបត្យកម្ម ផងដែរ។ ... ហើយប្រហែលជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទីក្រុង ដាឡាត (Da Lat) គឺជាទីក្រុងតែមួយគត់ ដែលរៀបចំមហោស្រពផ្កាអន្តរជាតិដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីលើកតំកើងនូវការដាំដុះផ្កានិងលើកកម្ពស់វិស័យផ្កាទៅកាន់ពិភពលោក។ 

ធ្វើឱ្យសុបិន្ត "ហូឡង់តូច" ក្លាយជាការពិត


ឥឡូវនេះ ទីក្រុងដាឡាត (Da Lat) មានដីប្រហែល ៩,០០០ ហិកតា សម្រាប់ដាំផ្កាដែលផលិតផ្កាជាង ៣,១ ពាន់លានទងជារៀងរាល់ឆ្នាំប៉ុន្តែមានតែ ១០ % នៃចំនួនផ្កាប៉ុណ្ណោះឬប្រហែល ៣១០ លានទងផ្កាបាននាំចេញ។

យោងតាមលោក ង្វៀន វ៉ាន់បាវ (Nguyen Van Bao) អគ្គនាយករង នៃក្រុមហ៊ុន Dalat Hasfarm មូលហេតុមួយដែលធ្វើឲ្យស្ថានភាពនៃការនាំចេញផ្ការបស់ប្រទេសវៀតណាមនិយាយរួមនិងទីក្រុងដាឡាត (Da Lat )និយាយដោយឡែក គឺការផលិតនិងបច្ចេកវិទ្យា បន្ទាប់ពីការប្រមូលផលផ្កាដែលមានកំណត់។ ជាពិសេសបញ្ហានៃការរក្សាកម្មសិទ្ធិពូជផ្កាគឺជា“ បញ្ហាសំខាន់មួយ” ដែលចាំបាច់ដោះស្រាយក្នុងពេលឆាប់ៗនេះ។ សូម្បីតែនៅទីក្រុងដាឡាត(Da Lat) ដែលជា“ រដ្ឋធានី” នៃផ្កានាំចេញរបស់វៀតណាម  ចំនួននៃពូជផ្កាបានដាក់ក្នុងផលិតកម្មដែលមានកម្មសិទ្ធិប្រមាណ ២០% ប៉ុណ្ណោះនៅសល់គឺភាគច្រើនជាពូជចាស់ដែលត្រូវបាននាំចេញ ដោយមិនគោរពច្បាប់កម្មសិទ្ធិ។

ដើម្បីទទួលបានប្រភពដើមផ្កាល្អសម្រាប់ផលិតផ្កាដែលនាំចេញជារៀងរាល់ឆ្នាំ ទីក្រុង ដាឡាត (Da Lat) ត្រូវនាំចូលប្រហែល ៥០៩០ លានមើម ដើម មែក និងគ្រាប់ពូជផ្កា ... ពូជផ្កាថ្មីបានសាកល្បងនិង ដាក់ឲ្យការផលិតនិងទីក្រុងខិតខំរហូតដល់ឆ្នាំ ២០៣០ យ៉ាងហោចណាស់ទទួលបាន ៣០% នៃពូជបន្លែនិងផ្កាដែលនឹងឆ្លើយតបនឹងការរក្សាកម្មសិទ្ធិ សម្រាប់ការនាំចេញ។ ៩០% នៃគ្រឹះស្ថាន ដែលផលិតបន្លែ ផ្កា និងរុក្ខជាតិ ឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការផលិតគ្រាប់ពូជបច្ចេកវិទ្យាខ្ពស់។

 


បច្ចេកទេសផលិតពូជផ្កាដោយ ប្រើប្រាស់បច្ចេកវិទ្យា in vitro របស់ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រព្រៃផ្កា។
រូបថត៖ ថាញ់ហ័រ



ឥឡូវនេះទីក្រុងដាឡាត (Da Lat) មានដីដាំផ្កាប្រហែល ៩,០០០ ហិកតា ស្មើនឹង ៣០% នៃផ្ទៃដីដាំផ្កានៅទូទាំងប្រទេស។ នៅក្នុងរូបថត៖ តំបន់មួយដាំផ្កាអនុវត្តបច្ចេកវិទ្យាខ្ពស់នៅទីក្រុងដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ


ការប្រមូលផលផ្កាកុលាបនាំចេញរបស់ក្រុមហ៊ុនផ្កា Đa Lat Hasfarm ។ រូបថត៖ ថាញ់យ៉ាង


មុខរបរដាំផ្កាអ័រគីដេសម្រាប់ការនាំចេញដែលរីកចម្រើនយ៉ាងខ្លាំងនៅទីក្រុងដាឡាត (Da Lat)។ រូបថត៖ ថាញ់យ៉ាង


ដំណើរការត្រួតពិនិត្យខ្នាតផ្កាកុលាបសម្រាប់ការនាំចេញរបស់ក្រុមហ៊ុនផ្កា Đà Lạt Hasfarm ។ រូបថត៖ ថាញ់យ៉ាង


ពលករថែរក្សាផ្កានៅឯកសិដ្ឋានផ្កានៃក្រុមហ៊ុនផ្កា Đa Lat Hasfarm ។ រូបថត៖ ថាញ់យ៉ាង


ផ្កាកុលាប បន្ទាប់ពីត្រូវបានកាត់ ហើយបានវេចខ្ចប់យ៉ាងប្រុងប្រយ័ត្ននៅក្នុងសួនច្បារដោយសន្លឹកប្រឆាំងនឹងការប៉ះទង្គិចដ៏ពិសេស ដើម្បីជៀសវាងការខូចខាតក្នុងកំឡុងពេលដឹកជញ្ជូន។ រូបថត៖ ថាញ់ហ័រ


ការបែងចែកនិងខ្សែវេចខ្ចប់ផ្កាស្រស់របស់ក្រុមហ៊ុនផ្កា Đa Lat Hasfarm ។ រូបថត៖ ថាញ់យ៉ាង 


កម្មកររបស់ក្រុមហ៊ុនផ្កា Da Lat Hasfarm បានដឹកផ្កាដែលទើបប្រមូលផលពីកសិដ្ឋានទៅកាន់រោងជាងត្រួតពិនិត្យនិងវេចខ្ចប់។ 
រូបថត៖ ថាញ់ហ័រ



ខ្សែសង្វាក់វេចខ្ចប់ផ្កាដែលជាផលិតផល។ រូបថត៖ ថាញ់ហ័រ


ដើម្បីដោះស្រាយការខ្វះខាតពូជផ្កា  សហគ្រាសដាំនិងនាំចេញផ្កាមួយចំនួនរបស់ទីក្រុងដាឡាត (Da Lat) បានស្រាវជ្រាវ លើការផលិតកូនឈើដូចជាក្រុមហ៊ុន PAN-HULIC ក្រុមហ៊ុន Dalat Hasfarm ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រព្រៃផ្កាដាឡាត (Da Lat)… និងទទួលបានជោគជ័យ។

ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រផ្កាដាឡាត (Da Lat) ត្រូវបានគេចាត់ ទុកថាជា "ធនាគារ"កូនឈើដ៏សំខាន់យនៅក្នុងប្រទេសវៀតណាម។
បច្ចុប្បន្ននេះក្រុមហ៊ុនមានបន្ទប់ពិសោធន៍ជំនាញសម្រាប់ការស្រាវជ្រាវនិងផលិតពូជផ្កាតាមទ្រង់ទ្រាយឧស្សាហកម្មនិងប្រើប្រាស់ វិធីសាស្រ្ត in vitro ។ មន្ទីរពិសោធន៍ត្រូវបានរចនាតាមខ្សែបច្ចេកវិទ្យាទំនើបរបស់បារាំងដែលមានផ្ទៃដីរហូតដល់ ៥,០០០ ម ២ អាចផលិតបាន ២៤ លានកូនឈើ / ឆ្នាំ។ ហេតុដូច្នេះ ក្រុមហ៊ុននេះអាចនាំចេញកូនឈើរាប់សិបលានដើមជារៀងរាល់ឆ្នាំទៅកាន់បណ្តាប្រទេសដែលត្រូវបានគេចាត់ទុកថាជាមហាអំណាចផ្កាដូចជា៖ ប្រទេសហូឡង់ ប្រទេសប៊ែលហ្សិក ប្រទេសនូវែលសេឡង់ ប្រទេសជប៉ុន ប្រទេសអាមេរិក ប្រទេសដាណឺម៉ាក ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង…

នៅដាឡាត (Da Lat) បច្ចុប្បន្ននេះក្រុមហ៊ុន  Dalat Hasfarm គឺជាសហគ្រាសមួយដែលកាន់កាប់ចំណែក៩០% នៃការនាំចេញផ្កា។ នេះគឺជាយីហោផ្កាស្រស់មួយក្នុងចំណោមយីហោផ្កាស្រស់ជាច្រើនក្នុងប្រទេសវៀតណាមដែលមានសមត្ថភាពគ្រប់គ្រាន់ដែលឆ្លើយតបនឹងស្តង់ដារតឹងរឹងនៃទីផ្សារនាំចេញផ្កាស្រស់លើពិភពលោក។

បន្ថែមពីការកាន់កាប់ពូជល្អ ៗ រួមគ្នាជាមួយកសិដ្ឋានផ្កាទំនើបជាង ៣២០ ហិកតា ក្រុមហ៊ុន Dalat Hasfarm កំពុងពង្រីកតំបន់ផលិតកម្មរបស់ខ្លួនឥតឈប់ឈរ ដើម្បីធានាការផ្គត់ផ្គង់ដោយភ្ជាប់ជាមួយកសិករជាង ២០០ នាក់ដើម្បីដាំផ្កា។ តាមរយៈការធ្វើបែបនេះជារៀងរាល់ឆ្នាំក្រុមហ៊ុននេះអាចផ្គត់ផ្គងផ្កាជាង ៤៥០ លានមែកផ្កា ២០០ លានទងផ្កា និងថូផ្ការាប់លានជារៀងរាល់ឆ្នាំដែលបានក្លាយជាម៉ាកផ្កាស្រស់ឈានមុខគេមួយនៅអាស៊ី - ប៉ាស៊ីហ្វិក។ ផ្កាស្រស់របស់ក្រុមហ៊ុនផ្កា Dalat Hasfarm បច្ចុប្បន្នបាននាំចេញទៅកាន់ប្រទេសជាង ១០ ហើយត្រូវបានទស្សនាវដ្តី Flower Tech របស់សហរដ្ឋអាមេរិកបោះឆ្នោតនិងជ្រើសរើសជាក្រុមហ៊ុនផលិតផ្កាឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយនឹងជាតិដីបរិបូណ៌ជីវជាតិនិងអាកាសធាតុល្អ ថែមទាំងក្តីសុបិនមិនចេះចប់ ទីក្រុង ដាឡាត (Da Lat) នឹងប្តេជ្ញាក្លាយជាមជ្ឈមណ្ឌល​ផ្កាដែលនាំចេញរបស់អាស៊ីអាគ្នេយ៍ នៅពេលឆាប់ៗនេះ។ ហេតុដូច្នេះនាំតំបន់ដីដែលធ្លាប់ត្រូវបានគេស្គាល់ថាជា“ Paris តូច” ស្ថិតក្នុងតំបន់ឥណ្ឌូចិនបានក្លាយជា "ប្រទេសហូឡង់តូច" ក្នុងតំបន់នេះ./.

អត្ថបទ៖ ថាញ់ហ័រ រូបថត៖ ថាញ់ហ័រ ថាញ់យ៉ាង

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top