• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Hai Phong ខំប្រឹងប្រែងបន្តនាំមុខគេក្នុងការទាក់ទាញទុន FDI

ក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងពីបណ្ដាតំបន់នៅត្រីកោណសេដ្ឋកិច្ច Hà Nội – Hải Phòng – Quảng Ninh នោះ ទី​ក្រុង Hải Phòng កំពុងអនុវត្តដំណោះ ស្រាយជាច្រើនដើម្បីបន្តនាំមុខគេក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI)។

តាមតួរលេខពីមន្ទីរផែនការវិនិយោគទីក្រុង Hai Phong ថា ទុន FDI សរុប ដែល Hai Phong ទាក់ទាញបានចាប់ពីដើមឆ្នាំមកគឺជាង១ពាន់លានដុល្លាអាមេរិក។ ក្នុងចំណោមវិនិយោគិនថ្មីនាឆ្នាំ២០១៧ មានវិនិយោគិនជាច្រើន​ ដែលមកពីប្រទេសធំៗដោយមាន វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប។

ប្រព័ន្ធកំពង់ផែទំនើបជាឧត្តមភាពរបស់ទីក្រុង Hai Phong ក្នុងការទាក់ទាញទុន FDI (រូបថត៖ baodautu)

មុននោះ នាឆ្នាំ២០១៦ ដោយទាក់ទាញបានទុន FDI ប្រមាណ៣ពាន់លាន ដុល្លាអាមេរិកនោះ Hai Phong ឈរលំដាប់ថ្នាក់ទី២ក្នុងទូទាំងប្រទេសអំពី ការទាក់ទិញទុនវិនិយោគពីបរទេស។ គំរោងការណ៍មួយចំនួនដែលមាន​ទុន​វិនិយោគ ធំនិងបច្ចេកវិទ្យាទំនើបមានវត្តមាននៅ Hai Phong ដូចជាគំរោងការណ៍ក្នុងតំលៃ ១​ ពាន់ ​៥ ​រយ​លាន​ដុល្លាអាមេរិករបស់ក្រុមហ៊ុន LG Display និងគំរោងការណ៍ក្នុង តំលៃ៥៥០លានដុល្លាអាមេរិករបស់ក្រុមហ៊ុន LG Innotek។ លោកស្រី Tran Thuy Trang អគ្គនាយិការរងក្រុមហ៊ុន Jasan Vietnam នៅមណ្ឌលឧស្សាហកម្ម VSIP Hai Phong បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំមានកម្មករចំនួន ១៥០០ នាក់។ ដល់ចុងឆ្នាំ ២០១៨ គោលដៅរបស់យើងខ្ញុំគឺបង្កើនបរិមាណកម្មករឡើងដល់ទៅ ៣០០០ នាក់។ ក្នុងរយៈពេល៣ឆ្នាំខាងមុខ យើងខ្ញុំនឹងបន្តបើកទូលាយ បង្កើនទុនវិនិយោគនៅ Hai Phong ឡើងដល់ទៅ ៥០ លានដុល្លាអាមេរិក។ នាងខ្ញុំជឿជាក់ យ៉ាងមុតមាំថា ការជ្រើសរើស Hai Phong គឺជាទិសដៅត្រឹមត្រូវរបស់សម្ព័ន្ធ ក្រុមហ៊ុន”។

នាបច្ចុប្បន្ន នៅទីក្រុង Hai Phong មានប្រទេសនិងតំបន់ដែនដីចំនួន ៣៦ មក វិនិយោគ។ ក្នុងនោះកូរ៉េខាងត្បូងជាប្រទេសនាំមុខគេជាមួយទុនវិនិយោគចុះបញ្ជីសរុប ៥,៣៨ ពាន់លានដុល្លាអាមេរិកក្នុងគំរោងការណ៍ចំនួន ១០០ ។ បន្ទាប់ នោះគឺជប៉ុនជាមួយទុនវិនិយោគចុះបញ្ជីសរុប ៣,៧៨ ពាន់លានដុល្លាអាមេរិកក្នុងគំរោងការណ៍ចំនួន ១៣២ ។


Hai Phong កំពុងអនុវត្តយ៉ាងខ្លាំងក្លានូវការពន្លឿនវិនិយោគដែរ។ ក្នុងនោះ កំណត់ដៃគូយុទ្ធសាស្ត្រក្នុងការវិនិយោគនិងទីផ្សារសំខាន់ៗដូចជាជប៉ុន កូរ៉េខាង ត្បូងនិងអាមេរិក។ ទន្ទឹមនឹងនោះ ទីក្រុងមានទិសដៅទាក់ទាញការវិនិយោគ ដែលមានការជ្រើសរើស ដោយផ្ដល់អាទិភាពសំរាប់វិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ ដែលនាំមកនូវផលិតផលមានតំលៃបង្កើនខ្ពស់ និងស្ថិតក្នុងខ្សែសង្វាក់តំលៃសកល។ នេះជាដំណោះស្រាយ ដើម្បីទីក្រុង Hai Phong ក្លាយទៅជាចំណែកមួយ ក្នុងខ្សែផលិតកម្មទូទាំងពិភពលោក តាមនោះ បង្កើតឡើងស្ថិរភាពនៃទីផ្សារ និងទាក់ទាញប្រភពទុនដោយនិរន្តរភាព។ លោក Le Trung Kien នាយកមន្ទីរ ផែនការនិងវិនិយោគទីក្រុង Hai Phong បានឲ្យដឹងថា៖

“ទីក្រុង Hai Phong ជ្រើសរើសប្រធានបទក្នុងឆ្នាំ២០១៧ គឺកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម។ យើងខ្ញុំបន្តជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាល បែបបទទាក់ទិនដល់បរិយាកាសវិនិយោគ ដល់ការរំដោះដីធ្លីនិង​ជួយឧបត្ថម្ភសហគ្រាស។ ទីក្រុងក៏បានចេញផ្សាយគោលនយោបាយជាច្រើន សំដៅឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនដូចជា៖ កែលំអបរិយាកាសវិនិយោគ លើកកំពស់គុណភាពប្រភពធនធានមនុស្ស កាត់បន្ថយពេលវេលាធ្វើបែបបទ និងលុបចោលការកំណត់មិនចាំបាច់នានាផងដែរ។”

ដោយដំណោះស្រាយជាច្រើន ចាប់ពីការផ្លាស់ប្ដូរថ្មីរបៀបរបបដល់ការលើកកំពស់គុណភាពធនធានមនុស្ស កែ​លំ​អបរិយាកាសធ្វើអាជីវកម្ម ទីក្រុង Hai Phong កំពុងបង្ហាញឲ្យឃើញនូវការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ដើម្បីមិនត្រឹមតែឆ្ពោះ ទៅគោលដៅរក្សាលំដាប់ថ្នាក់ជួរមុខក្នុងការទាក់ទាញទុន FDI ប៉ុណ្ណោះទេ ថែមទាំងដើម្បីចេញទៅពិភពលោក អនុវត្តមហិច្ឆតានិងសេចក្ដីសំរេចចិត្តនយោបាយរបស់អាជ្ញាធរនិងប្រជាជនទីក្រុង Hai Phong ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហាសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន

វៀតណាមគាំទ្រ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហាសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញ (ថ្ងៃទី ១៣ ឧសភា) បានបន្តបើកសម័យប្រជុំបន្ទាន់ពិសេសមួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន។

Top