• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវប្បធម៌វៀតណាម- ស្វីសនៅទីក្រុងហ្សឺណែវ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ

នាថ្ងៃទី ១៦ ខែតុលាមហោស្រពវប្បធម៌វៀតណាម - ស្វីសបានប្រព្រឹត្តទៅនៅទីស្នាក់ការស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម អមអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីស។

សិល្បការិនី Nguyen Minh Trang ជនជាតិវៀតណាមនៅទីក្រុងឡូសាន សម្តែងក្នុងឱកាសទិវាវប្បធម៌វៀតណាម-ស្វីស នាថ្ងៃទី ១៦ ខែតុលា (រូបថត៖ baoquocte.vn)

សកម្មភាពដ៏មានអត្ថន័យនេះ ដោយស្ថានបេសកម្មវៀតណាមអមអង្គការអន្តរជាតិនៅទីក្រុង ហ្សឺណែវរៀបចំឡើង ដោយឈរលើមូលដ្ឋានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុង ប៊ែន មិត្តភក្តិនិងដៃគូដើម្បីរួមចំណែកក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស្វីស (១៩៧១- ២០២១) ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សិល្បករ Nguyen Minh Trang និង Ta My Hanh សហគមន៍ជនជាតិវៀតណាមនៅក្នុងប្រទេសម្ចាស់ផ្ទះ បានសម្តែងបទចម្រៀងប្រជាប្រិយវៀតណាមមួយចំនួន ជាមួយឧបករណ៍ភ្លេងជន ជាតិ។ ចំណែកឯសិល្បករប្រជាប្រិយស្វីសសម្តែងតន្រ្តី បោះទង់ជាតិ ដង្ហែក្បួននិងលេងខែនបុរាណ Arphorny របស់ស្វីស។  អ្នកចូលរួមទាំងអស់រីករាយនឹងការលោតម៉ុងសាយ ការសម្តែងក្បាច់គុន វៀតណាម។

មហោស្រពវប្បធម៌វៀតណាម - ស្វីសបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមនិងបានរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងសាមគ្គីភាពនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរក៏ដូចជាមិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top