• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

តំបន់ចិញ្ចឹមបង្គាធំបំផុត នៅប្រទេសវៀតណាម

ក្នុងប៉ុន្មានឆ្នាំមកថ្មីៗនេះ ខេត្តពីរស្ថិតនៅភាគខាងត្បូងនៃប្រទេសគឺ ខេត្ត កាវម៉ាវ (Ca Mau) និងខេត្ត បាកលាវ (Bac Lieu ) កំពុងក្លាយជាតំបន់ចិញ្ចឹមបង្គាធំបំផុត  និងអភិវឌ្ឍការនាំចេញបង្គាប្រកបដោយចីរភាព ហើយបានបញ្ជាក់ពីទីតាំងរបស់បង្គាវៀតណាម លើផែនទីជលផលពិភពលោក។

ទម្រង់រូបភាពចិញ្ចឹមបង្គាសំរាប់ការនាំចេញ

នាបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានខេត្តប្រហែល ៣០ កំពុងអនុវត្តទម្រង់រូបភាពចិញ្ចឹមបង្គានាគនិងបង្គាជើងវែងពណ៌ស ក្នុងនោះខេត្ត កាម៉ាវ (Ca Mau) គឺជាតំបន់ចិញ្ចឹមបង្គាធំបំផុត នៅប្រទេសវៀតណាម ទាំងបរិមាណផលបង្គាទាំងទំហំតំបន់ចិញ្ចឹមបង្គា។ ការចិញ្ចឹមបង្គាបានកំណត់ជាផ្នែកសេដ្ឋកិច្ចសំខាន់របស់ខេត្ត កាម៉ាវ (Ca Mau) ដែលមានអាទិភាពសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍។

 

EVFTA នាំមកនូវគុណប្រយោជន៍យ៉ាងធំធេងដល់ការចិញ្ចឹមបង្គា នៅ វៀតណាម​។ ក្រៅពីការលុបបំបាត់របាំងពន្ធគយបង្គា វៀតណាមក៏មានឱកាស​ធ្វើការផ្គត់ផ្គង់វត្ថុធាតុដើមកាន់តែបរិបូរណ៍សម្រាប់ការកែច្នៃផលិតផល​​​  ហេតុនេះបង្កើនការប្រកួតប្រជែងច្រើនជាងដៃគូប្រកួតប្រជែងដទៃ​​​​ទៀត។

យើងខ្ញុំបានមកទស្សនាកសិដ្ឋានចិញ្ចឹមបង្គារបស់លោកផាន ថាញហុង  (Phan Thanh Hung) (ស្រុក ណាំកាន់ (Nam Can) ខេត្ត កាម៉ាវ (Ca Mau))  នៅពេលដែលស្រះចិញ្ចឹមបង្គារបស់លោកសល់រយៈពេលតែប៉ុន្មានថ្ងៃទៀត មុនពេលប្រមូលផល។ លោកហ៊ុង  (Hung) និយាយឲ្យដឹងថា  កាលពីមុនលោកនិងបងប្អូនកសិករជាច្រើននាក់ទៀតធ្លាប់ចិញ្ចឹមបង្គានៅក្នុងស្រះដីបែបប្រពៃណី ដូច្នេះប្រាក់ចំណេញទទួលបានមិនខ្ពស់ទេ។ ដោយបទពិសោធន៍នៃទម្រង់រូបភាពចិញ្ចឹមបង្គាតាមបែបប្រពលវប្បកម្ម កាលពីដើមឆ្នាំ ២០១៨ លោកហ៊ុង (Hung) បានហ៊ានផ្លាស់ប្តូរទៅជាទម្រង់រូបភាពចិញ្ចឹមបង្គាតាមបែបប្រពលវប្បកម្ម ។


បច្ចុប្បន្ន ខេត្ត បាកលាវ (Bac Lieu) មានទំហំតំបន់ចិញ្ចឹមបង្គាជាង ១៣១.០០០ ហិចតា ក្នុងនោះទំហំតំបន់ចិញ្ចឹមបង្គាអនុវត្តន៍បច្ចេកវិទ្យាខ្ពស់
ប្រហែល ២.០០០ ហិកតា។ រូបថត៖ ឡេមិញ

 

ពូជបង្គាមានអាយុ ១៥ ថ្ងៃ ដែលកសិករត្រៀមលែងបញ្ចូលក្នុងស្រះចិញ្ចឹមបង្គាដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ នៅខេត្តកាម៉ាវ(Ca Mau)។
រូបថត៖ ឡេមិញ



ទម្រង់រូបភាពចិញ្ចឹមបង្គាដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ នៅខេត្តកាម៉ាវ (Ca Mau)។
រូបថត៖ ឡេមិញ



បងប្អូនកសិករនៅស្រុកដឹមយើយ (Dam Doi) ខេត្ត កាម៉ាវ (Ca Mau) កំពុងប្រមូលផលបង្គា។
រូបថត៖ បាវឡឹម

 

កម្មករធ្វើការនៅសហករណ៍ ណាមដុង (Nam Dong) (ឃុំវិញត្រាចដុង (Vinh Trach Dong) ទីក្រុង បាកលីវ (Bac Lieu) ប្រមូលផលបង្គា។
រូបថត៖ ឡេមិញ


ការប្រមូលផលបង្កងទឹកសាបចិញ្ចឹមឆ្លាស់ក្នុងវាលស្រែ នៅខេត្តកាម៉ាវ (Ca Mau)។
រូបថត៖ ហ្វ៊ីញឡឹម

 

ក្នុងតំបន់មានទំហំ ១,១ ហិចតា លោកហ៊ុងបានកសាងស្រះចំនួន ៣ ហើយស្រះនីមួយៗ មានទំហំ ១.២០០ ម ២ ។ ទន្ទឹមនឹងនោះមានស្រះចំនួនពីរសម្រាប់ការធ្វើប្រព្រឹត្តិកម្មទឹក ស្រះមួយទុកទឹករងក-ករ ស្រះមួយទៀតផ្គត់ផ្គង់ទឹក ហើយស្រះចំនួន ៣ ធ្វើប្រព្រឹ្តតិ្តកម្មឧស្ម័ន bioga ។ ស្រះទាំងឡាយទ្រាប់បាតស្រះ បាំងដោយសំណាញ់ ប្រព័ន្ធអគ្គីសនី កង្ហារ motor និងម៉ាស៊ីនផ្តល់ចំណីដោយស្វ័យប្រវត្តិ ... ដែលមានដើមទុនវិនិយោគចំនួន ១,២ ពាន់លានដុង។

តំបន់ចិញ្ចឹមបង្គានៅទូទាំងប្រទេសមានទំហំប្រមាណ ៧២០ ០០០ ហិកតា ជាពិសេសខេត្ត កាម៉ាវ (Ca Mau) តំបន់ចិញ្ចឹមបង្គរមានទំហំចំនួន ២៨០ ពាន់ហិចតា ដែលស្មើនឹងជិត ៤០% នៃទំហំចិញ្ចឹមបង្គានៅទូទាំងប្រទេស។ ស្រុកនិងទីក្រុងមួយចំនួននៃខេត្ត កាម៉ាវ (Ca Mau )កំពុងអភិវឌ្ឍន៍ទម្រង់រូបភាពចិញ្ចឹមបង្គាតាមបែបប្រពលវប្បកម្ម៖ ស្រុក ណាំមកាន់ (Nam Can) ស្រុក ង៉ុកហៀន (Ngoc Hien) ស្រុក តឹនភូ (Tan Phu) ទីក្រុង កាម៉ាវ (Ca Mau ) ជាដើម ។ 

យោងតាមលោកហ៊ុង (Hung) ក្រៅពីការផ្តល់ចំណីអាហារជាគ្រប់គ្រាន់សម្រាប់បង្គា រាល់ថ្ងៃលោកត្រូវអនុវត្តការងារមួយចំនួនដូច​ជា៖ ​ត្រួតពិនិត្យគុណភាពទឹក ផ្លាស់ប្តូរទឹកស្អាតសម្រាប់ស្រះចិញ្ចឹមបង្គា សំអាតបាតស្រះ តាមដានដំណើរការររីកចម្រើនរបស់បង្គា ដើម្បីចាត់វិធានការទាន់ពេលវេលា។ ជារៀងរាល់ខែមានវិស្វករមកពីអង្គភាពជំនាញឬដៃគូទិញបង្គាដែលចាត់អ្នកជំនាញមកស្រះចិញ្ចឹមបង្គា ដើម្បីពិនិត្យមើលគុណភាពទឹក ជាតិក្បុង ឧស្ម័នពុល ដើម្បីណែនាំដល់បងប្អូនកសិករឱ្យបានទាន់ពេលវេលា។

ការចិញ្ចឹមបង្គាអូសបន្លាយក្នុងអំឡុងពេលប្រហែលពី ១១៥-១២០ ថ្ងៃ / រដូវប្រមូលផលមួយ ក្នុងមួយឆ្នាំអាចចិញ្ចឹមបង្គា ៣ រដូវ ហើយតំលៃបង្គាជាមធ្យមពី ១៥ ម៉ឺន - ២០ ម៉ឺនដុង សម្រាប់មួយគីឡូក្រាម បន្ទាប់ពីដកប្រាក់ចំណាយទាំងអស់ លោកហ៊ុង (Hung) នៅតែទទួលបានប្រាក់ចំណេញ ៥០០ លានដុង។ ដោយការផ្លាស់ប្តូរទម្រង់រូបភាពចិញ្ចឹមបង្គាលោកហ៊ុង (Hung) និងគ្រួសារជាច្រើនទៀត មានជីវភាពសុខដុមរមនា និងសេដ្ឋកិច្ចរបស់គ្រួសារកាន់តែរីកចម្រើនថែមទៀត។

យើងបានមកទស្សនាសហករណ៍ ណាំដុង (Nam Dong) (ឃុំវិញត្រាចដុង (Vinh Trach Dong) ទីក្រុង បាកលីវ (Bac Lieu) កំពុងឈានចូលក្នុងរដូវប្រមូលផលបង្គា ក្នុងស្រះទាំងបី។ លោក ណុង ក្វឹកទ្រី (Nong Quoc Tri) នាយក  សហករណ៍ណាំដុង (Nam Dong) បាននិយាយឲ្យដឹងថាស្រះចំនួន ៣ ដែលមានទំហំសរុប ៤.៥០០ ម ២។ ចាប់ផ្តើម  ចិញ្ចឹមពូជបង្គាចំនួន ៥០០,០០០ ក្បាល  ឥឡូវនេះ លោកទទួលបានបង្គាជាង ៩ តោន ស្មើនឹងប្រាក់ចំណូលប្រមាណ ៩០០ លានដុងសម្រាប់រដូវមួយ។

ក្រោយពីការបែងចែកប្រភេទនិងទំហំបង្គា ពាណិជ្ជករបើកឡានមកដល់ស្រះ ដើម្បីប្រមូលនិងទិញបង្គា។ បន្ទាប់មក ធ្វើបង្គាកកជាបឋមចំនៅស្រះ មុនពេលដឹកជញ្ជូនទៅដល់សហគ្រាស ដើម្បីកែច្នៃទៀត។ កម្មករធ្វើការនៅសហករណ៍ ណាមដុង (Nam Dong) សម្អាតស្រះនិងរៀបចំពូជបង្គាសម្រាប់រដូវប្រមូលផលទៀត។

បង្គាវៀតណាមនាំចេញទៅកាន់ប្រទេសចំនួន ៩០

បច្ចុប្បន្ននេះបង្គារបស់វៀតណាមកំពុងផ្តោតទៅលើការកសាងនិងអភិវឌ្ឍបណ្តាញផលិតកម្មជិតជុំគ្នា ចាប់ពីដំណាក់កាលផលិតរហូតដល់ដំណាក់កាលលក់ចេញនៅទីផ្សារ រួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងការចិញ្ចឹម ព្រមទាំងលើកកម្ពស់គុណភាពបង្គាវៀតណាម ផងដែរ។

កសិករចិញ្ចឹមបង្គាជាច្រើនបានរួមគ្នា ហើយបង្កើតជាសហករណ៍ផលិតតាមទ្រង់ទ្រាយធំ។ សហគ្រាសធំៗបណ្តុះពូជបង្គាទទួលស្តង់ដារ ហើយផ្គត់ផ្គង់ពូជបង្គាដល់សហករណ៍ តាំងពីដំណាក់កាលដំបូង។ ផ្តល់ចំណីអាហារ និងសំភារៈសំរាប់ការចិញ្ចឹមបង្គារីឯការលក់ចេញទៅទីផ្សារត្រូវបានសហគ្រាសទិញនិងកែច្នៃ។

លើសពីនេះទៀត អ្នកពាក់ព័ន្ធមួយចំនួនដូចជាអ្នកវិទ្យាសាស្ត្រ ធនាគារជួយឧបត្ថម្ភខ្ចីដើមទុន ស្ថានប័នគ្រប់គ្រងដែលសុទ្ធតែជួយឧបត្ថម្ភ ដើម្បីបង្កើតបណ្តាញផលិតជិតជុំគ្នាជាបណ្តើរៗ កាត់បន្ថយដំណាក់កាលមិនចាំបាច់ ទាក់ទងជាផ្ទាល់រវាងដំណាក់កាលចិញ្ចឹមបង្គា ដំណាក់កាលផលិតរហូតដល់ដំណាក់កាលលក់ចេញទៅកាន់ទីផ្សារ។


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានមកទស្សនាទម្រង់រូបភាពកែច្នៃបង្គានាំចេញរបស់ក្រុមហ៊ុនភាគហ៊ុននៃក្រុមហ៊ុនសាជីវកម្មជលផល មីញភូ (Minh Phu) ខេត្ត កាម៉ាវ (Ca Mau)។ រូបថត៖ ថេអាន


បច្ចុប្បន្ននេះខេត្ត កាម៉ាវ (Ca Mau) មានរោងចក្រកែច្នៃបង្គាជាង ៣០ នៃសហគ្រាសចំនួន ២៨ ដែលមានសមត្ថភាពកែច្នៃប្រមាណ ២០០.០០០ តោន / មួយឆ្នាំ ដែលអនុវត្តន៍
បច្ចេកវិទ្យាទំនើបបាននាំចេញទៅ ៩០ ប្រទេសលើពិភពលោក។ រូបថតៈហ្វ៊ុឡឹម



ដំណើរការកែច្នៃបង្គានាំចេញ នៅក្រុមហ៊ុនភាគហ៊ុននាំចេញណាំមកាន់ (Nam Can) ខេត្តកាម៉ាវ (Ca Mau)។
រូបថត៖ ឡេមិញ



កែច្នៃផលិតផលសម្រាប់ការនាំចេញនៅក្រុមហ៊ុនភាគហ៊ុនសាជីវកម្មជលផលមីញភូ (Minh Phu) នៅខេត្តកាម៉ាវ (Ca Mau)។
រូបថត៖តឹនឌៀប

 

ដំណើរការវេចខ្ចប់បង្គានាំចេញ នៅខេត្តកាម៉ាវ (Ca Mau)។
រូបថត៖ ភូហ៊ឹវ


ដំណើរការវេចខ្ចប់បង្គានាំចេញ នៅខេត្តកាម៉ាវ (Ca Mau)។
រូបថត៖ ភូហ៊ឹវ

 

បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រកែច្នៃបង្គាមានទ្រង់ទ្រាយធំនិងទំនើបចំនួន ១០០ ដែលមានសមត្ថភាពផលិតជាមធ្យមពី ៥០០.០០០-៧០០.០០០ តោន / ក្នុងមួយឆ្នាំ។ ក្នុងនោះមានក្រុមហ៊ុននិងក្រុមហ៊ុនសាជីវកម្មជាធំនិងល្បីឈ្មោះ ដែលចូលរួមក្នុងការកែច្នៃ និងនាំចេញបង្គា ដូចជា៖ មីងភូ (Minh Phu) វីញហ័ន (Vinh Hoan) ហ៊ុងវឿង(Hung Vuong) វៀតណាម - អូស្រ្តាលី ... រីឯនាបច្ចុប្បន្ននេះ នៅខេត្តកាម៉ាវ  (Ca Mau) មានរោងចក្រកែច្នៃបង្គារបស់ក្រុមហ៊ុនចំនួន ២៨ ដែលមានសមត្ថភាពផលិតចំនួន ២០០ ម៉ឺនតោនក្នុងមួយឆ្នាំ។ ដោយអនុវត្តន៍បច្ចេកវិទ្យាកែច្នៃទំនើប ដូច្នេះបង្គាបាននាំចេញទៅកាន់ប្រទេសចំនួន៩០ លើពិភពលោក។

ជាពិសេស ក្រុមហ៊ុនភាគហ៊ុននៃសាជីវកម្មជលផល មីញភូ (Minh Phu) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន កែច្នៃនិងនាំចេញបង្គាឈានមុខគេចំនួនបួន នៅលើពិភពលោក ថែមទាំងឈានមុខគេក្នុងប្រទេស​វៀតណាម​ ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុន មីញភូ (Minh Phu) មានរោងចក្រធំពីរ៖មួយស្ថិតនៅខេត្តកាម៉ាវ (Ca Mau) មួយស្ថិតនៅខេត្ត ហៅយ៉ាង (Hau Giang) ដែលទទួលតំលៃនាំចេញ ៧០០ លានដុល្លារអាមេរិក នាឆ្នាំ២០១៨។  ក្នុងនោះ មានរោងចក្រមួយ ស្ថិតនៅខេត្ត កាម៉ាវ (Ca Mau) នាំចេញជិត ៤០០ លានដុល្លារអាមេរិកស្មើនឹង ១/៣ នៃតម្លៃនាំចេញបង្គារបស់ខេត្តកាម៉ាវ (Ca Mau) ។

នាពេលថ្មីៗនេះគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ (Ca Mau ) បានសហការជាមួយគណៈកម្មការស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន កម្មវិធី SeafoodWatch និងមូលនិធិ Carnegie ដើម្បីសន្តិភាពអន្តរជាតិបានរៀបចំ“ ទិវាផ្សាភ្ជាប់សហគ្រាសផលិតជលផល” និងពិធីចុះហត្ថលេខា សម្ព័ន្ធភាពផលិតបង្គាស្អាតនិងមាននិរន្តរភាព។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុនទិញបង្គាមកពីអាមេរិកាំងចំនួន ៤ គឺ ក្រុមហ៊ុនសាជីវកម្ម Aramark, ក្រុមហ៊ុន Bon Appettite, ក្រុមហ៊ុន Santa Monica Seafoods, ក្រុមហ៊ុន Fortune Fish & Gourmet និងប្រព័ន្ធចែកចាយធំ ៗ របស់វៀតណាមជាច្រើន បានមានវត្តមាននៅខេត្ត កាម៉ាវ( Ca Mau) ដើម្បីបើកទូលាយទីផ្សាររបស់បង្គា ./ ។


នាបច្ចុប្បន្ននេះ ការនាំចេញបង្គារបស់វៀតណាមទៅដល់ ៩០ ប្រទេសនិងតំបន់ ក្នុងនោះមានទីផ្សារធំ ៗ ដូចជាអឺរ៉ុបអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង…នាឆ្នាំ ២០១៨ តំលៃនាំចេញបង្គាទូទាំងប្រទេសទទួលបាន ៣,៥ ពាន់លានដុល្លារ ក្នុងនេះខេត្ត កាម៉ាវ (Ca Mau) ទទួលបាន ១,១៧៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៣០% នៃបរិមាណនូវការនាំចេញទូទាំងប្រទេស។


អត្ថបទ៖ សឺនងៀ
រូបថត៖ ឡេមីញ ហ្វ៊ីញឡឹម ផានថាញកឿង ភូហ៊ឹវ
ថេអាញបាវឡឹម


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top