កកើតតំបន់ប្រមូលផ្តុំផលិតវប្បកម្មជំនាញ
ចំពោះប្រៀបខ្លាំងនៃតំបន់ដែលមានលក្ខណៈដីធ្លី អាកាសធាតុសមស្រប់ជាមួយប្រភេទដំណាំ បំផុតគឺប្រភេទដំណាំឧស្សាហកម្មយូរថ្ងៃ ដំណាំឲ្យផលរាល់ឆ្នាំ ដូចនេះខេត្តទាំងអស់នៅតំបន់តីង្វៀន (Tay Nguyen) បានក្លាយជាតំបន់ប្រមូលផ្តុំផលិតវប្បកម្មជំនាញ ដែលមានទម្រង់រូបភាពធំ ពីកាហ្វេ ម្រេច កៅស៊ូ ស្វាយចន្ទី តែ ពោតបង្កាត់ ដំឡូងមី...។ល។
ដើមកាហ្វេតីង្វៀន (Tay Nguyen) ស្រូបយកស្ទើទាំងអស់នៃផ្ទៃដីកសិកម្ម ហើយក្លាយជាដំណាំ ដែលមានអាទិភាពផ្តាច់មុខនៃតំបន់ ក៏ដូចជាអះអាងបានទីតាំងនៅលើទីផ្សារពិភពលោក រួមចំណែកនាំវៀតណាម ឲ្យក្លាយជាប្រទេសផលិតនាំចេញកាហ្វេឈរលេខពីរលើពិភពលោក ក្នុងនោះការផលិត និងនាំចេញជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក គឺកាហ្វេរ៉ូបឺស្តា។
សព្វថ្ងៃផ្ទៃដីដាំកាហ្វេទូទាំងតំបន់តីង្វៀន (Tay Nguyen) មានជាង៥៧៦.៨០០ហិកតា ស្រូបយកជិត ៩០% នៃផ្ទៃដីដាំកាហ្វេទូទាំងប្រទេស ក្នុងនោះផ្ទៃដីដាំកាហ្វេឲ្យផល ៤៥៨.៥៣៣ហិកតា។
ដោយមានទំនុកចិត្តបង្វែរទៅតាមទិសដៅប្រពលវប្បកម្ម រឹងមាំ កសិករដាំម្រេចជាច្រើន នៅខេត្តដាក់ណុង (Dak Nong) កំពុងបន្តបន្ទាប់ ប្រមូលផល “រដូវមាស”។ ជាពិសេស គុណភាពគ្រាប់ម្រេច ពីមួយថ្ងៃទីមួយថ្ងៃបានលើកកម្ពស់ រួមចំណែកកសាងពាណិជ្ជសញ្ញាម្រេចស្អាត អភិវឌ្ឍន៍រឹងមាំ នូវប្រភេទដំណាំ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បំផុត សព្វថ្ងៃ ខេត្តដាក់ណុង (Dak Nong) និយាយដោយឡែក និងតីង្វៀន (Tay Nguyen)និយាយរួម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រដូវកាហ្វេទុំ។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម ប្រមូលផលកាហ្វេនៅតំបន់តីង្វៀន (Tay Nguyen) នៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតថៃហ្វ័រ (Thai Hoa)។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម |
រដូវកាហ្វេឆ្នាំ២០១៦ - ២០១៧ ទោះបីជួបអាកាសធាតុមិនអំណោយផល រាំងស្ងួតអូសបន្លាយ តែទន្និផលកាហ្វេទូទាំងតំបន់តីង្វៀន (Tay Nguyen) នៅតែសម្រេចបានមធ្យម២,៥តោនកាហ្វេក្នុងមួយហិកតា ខ្ពស់ស្មើបីដង បើប្រៀបជាមួយទិន្នផលកាហ្វេរ៉ូបឺស្តា លើកពិភពលោក បរិមាណផលសម្រេចជាង១,៣តោនកាហ្វេគ្រាប់ស្រស់ ស្រូបយក៩៣,៣% នៃបរិមាណផលកាហ្វេគ្រាប់ស្រស់របស់ទូទាំងប្រទេស។
តំបន់កៅស៊ូតីង្វៀន(Tay Nguyen) ប្រមូលផ្តុំលើផ្ទៃដីជាង២៥១,៣៤៨ហិកតា ក្នុងនោះ ផ្ទៃដីបាននាំចូលអាជីវកម្ម (ទាញយកជ័រ) ១៣៩.១១៥ហិកតា ដោយបរិមាណផលជ័រ រៀងរាល់ឆ្នាំសម្រេចពី១៩២.២០៧តោនឡើងទៅ ស្រូបយក២៧%នៃផ្ទៃដី និង១៨% នៃបរិមាណផលជ័រកៅស៊ូទូទាំងប្រទេស។
ខេត្តនានានៅតំបន់តីង្វៀន(Tay Nguyen) ក៏មានផ្ទៃដីដាំម្រេចជាង៧១.០០០ហិកតា ដោយបរិមាណផលរៀងរាល់ឆ្នាំសម្រេចបានពី១២០.៨៧៧តោនគ្រាប់ម្រេចឡើងទៅ ស្រូបយក៦០% នៃបរិមាណផលគ្រាប់ម្រេចទូទាំងប្រទេស។ នឹងមានផ្ទៃដីដាំស្វាយចន្ទីជិត៧៤.០០០ហិកតា បរិមាណផលរៀងរាល់ឆ្នាំ ក៏សម្រេចជាង៦៧.២៧៦តោនគ្រាប់ស្វាយចន្ទីស្រស់...។ល។
វិស័យកសិកម្មនៅតីង្វៀន (Tay Nguyen) បានរួមចំណែកជម្រុញសេដ្ឋកិច្ច សង្គមកិច្ចលើភូមិសាស្រ្ត កាន់តែរីកចម្រើនស្ថេរភាព ជីវភាពនៃបងប្អូនជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ សព្វថ្ងៃភូមិសាស្រ្តជាច្រើននៅតាមតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិចនៅតីង្វៀន (Tay Nguyen) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានច្រើនទម្រង់រូបភាពផលិតកសិកម្ម ពីដំណាំកាហ្វេ ម្រេច បន្លែ មានប្រាក់ចំណូលពី៥០០លានដុង (ប្រហែល២២.០៣២ដូល្លាអាមេរិក) ដល់១ពាន់លានដុង (ប្រហែល៤៤.០៦៥ ដូល្លាអាមេរិក) ក្នុងមួយហិកតា។
ដោះស្រាយឆាប់រហ័ស “ចំណុចគាំង” ជូនកសិកកម្មតីង្វៀន (Tay Nguyen)
តាមការវាយតម្លៃរបស់អ្នកឯកទេស នៅសិក្ខាសាលាអភិវឌ្ឍន៍កសិកម្មតីង្វៀន (Tay Nguyen) ទស្សនវិស័យពីសេដ្ឋីកសិករ បានរៀបចំនៅទីក្រុងបួនម៉ាធួត (Buon Ma Thuot) ថ្មីៗនេះ ហេដ្ឋារចនាសម្ពន្ធ សេវាកម្ម កសិកម្មតំបន់តីង្វៀន (Tay Nguyen) មិនទាន់ឆ្លើយតបតាមតម្រូវការជាក់ស្តែង រចនាសម្ពន្ធដំណាំមិនទាន់បានផ្លាស់ប្តូរថ្មី។ ជាពិសេស តីង្វៀន (Tay Nguyen) នៅមាន ”ចំណុចគាំង” ជាច្រើន ក្នុងបញ្ហាប្រភពដីធ្លីផលិតកម្ម ដើមទុនវិនិយោគ ប្រភពពលករដែលមានគុណភាព ការចូលរួម “ក្នុងកិច្ចការ” នៃអ្នកវិទ្យាសាស្រ្ត វិនិយោគិន សហគ្រាស ក្នុងវិស័យកសិកកម្មនៅមានភាពតិចតួច។
សមមត្តិ តូឡឹម (To Lam) សមាជិកការិយាល័យនយោបាយ និងរដ្ឋមន្រ្តីនគរបាល និងជាប្រធានគណៈចង្អុលការតីង្វៀន (Tay Nguyen) បានស្នើឲ្យគណៈចង្អុលការតីង្វៀន (Tay Nguyen) ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ - វិនិយោគ ក្រសួងវិទ្យាសាស្រ្ត - បច្ចេកវិទ្យា ធនាគារ តាមខេត្តនានានៅតំបន់តីង្វៀន (Tay Nguyen) កសាងកម្មវិធីឧបត្ថម្ភ និងយន្តការគោលនយោបាយងាយស្រួល ដើម្បីកសាងទម្រង់រូបភាពសហការផលិត - អាជីវកម្មបច្ចេកវិទ្យាខ្ពស់មួយចំនួន។ ក្នុងនោះ សហគ្រាសដើរតួជាសសរទ្រូង ដើម្បីនាំវិស័យទំនិញចម្បងក្នុងកសិកម្ម របស់តីង្វៀន (Tay Nguyen) ចូលរួមសកម្មក្នុងសង្វាក់តម្លៃក្នុងស្រុក និងសង្វាក់តម្លៃទូទាំងសកលលោក។ ទន្ទឹមនោះ ត្រូវកសាងរចនាកម្មវិធីស្រាវជ្រាវ អភិវឌ្ឍន៍កសិកម្មតីង្វៀន (Tay Nguyen) ដែលមានលក្ខណៈបូកសរុបទាំងវិទ្យាសាស្រ្តគ្រប់គ្រង យន្តការគោលនយោបាយ ទីផ្សារ និងបច្ចេកទេស ក្នុងនោះមានបញ្ហាឡើងផែនការតំបន់ដាំដំណាំ តំបន់ផលិតកសិកម្ម ដើរទន្ទឹមជាមួយអង្គការប្រជាកសិករ អង្គការទីផ្សារ ផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាខ្ពស់ ឆាប់បង្កើតបានខឿនកសិកម្មសារីរាង្គនៅតីង្វៀន (Tay Nguyen)។
ហាលគ្រាប់កាហ្វេក្រោយពីប្រមូលផល នៅលើទីលាននៃក្រុមគ្រួសារម្នាក់នៅតីង្វៀន (Tay Nguyen) ។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម កាហ្វេសម្រេចស្តង់ដារនាំចេញ កំពុងបានវិចខ្ចប់ នៅរោងសហគ្រាសច្នៃនិងនាំចេញកាហ្វេមួយ នៅតីង្វៀន (Tay Nguyen) ។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម ជ្រុងនៃឃ្លាំងកាហ្វេនាំចេញមួយ របស់ក្រុមហ៊ុនវិនិយោគអាហរណ នីហរណកាហ្វេតីង្វៀន (Tay Nguyen) ។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម |
រដ្ឋក៏កែសម្រួលយន្តការគោលនយោបាយយ៉ាងឆាប់រហ័ស ឲ្យសមស្រប់ជាមួយតថភាពជាក់ស្តែងផលិតកម្ម បំផុតគឺគោលនយោបាយដីធ្លី វិនិយោគ ឥណទានឲ្យការអភិវឌ្ឍ លើកទឹកចិត្តសមាសភាពសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេស វិនិយោគអភិវឌ្ឍន៍មូលដ្ឋានកែច្នៃ មុខទំនិញកសិផលចម្បង ដូចជាកាហ្វេកៅស៊ូ ស្វាយចន្ទី ម្រេច ដំឡូងមី...។ល។ ដើម្បីលើកកម្ពស់តម្លៃកំណើន ក៏ដូចជាកម្លាំងប្រជែងនៅលើទីផ្សារពិភពលោក។
ប្រធានគណៈចង្អុលការតីង្វៀន (Tay Nguyen) ស្នើឲ្យ ក្រសួង វិស័យមុខងារឆាប់ឧបត្ថម្ភខេត្តនានានៅតំបន់តីង្វៀន (Tay Nguyen) កសាងផែនការអភិរក្សគ្រាប់ពូជកម្រមាន មជ្ឈមណ្ឌលដើមពូជ កូនពូជ មជ្ឈមណ្ឌលវេជ្ជរុក្ខជាតិ សត្វចិញ្ចឹម ផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាលប្រភពកម្លាំងពលករ ដើម្បីបម្រើល្អប្រសើរនូវសំណូមពរអភិវឌ្ឍន៍រឹងមាំ នៃតំបន់ផលិតកសិផលទំនិញតីង្វៀន(Tay Nguyen)៕
ខេត្តនានានៅតីង្វៀន (Tay Nguyen) (ដាក់ឡាក់ - Dak Lak យ៉ាឡាយ - Gia Lai កនតុម - Kon Tum ដាក់ណុង - Dak Nong ឡឹមដុង - Lam Dong) មានសរុបផ្ទៃដីធម្មជាតិ ៥៤.៦៣៧គីឡូម៉ែត្រការេ ក្នុងនោះមានផ្ទៃដីពីរលានហិកតា ផលិតកសិកម្ម...។ល។ |
អត្ថបទ៖ ក្វាងហ្វី/ទីភ្នាក់ងារសារព័ត៌មានវៀតណាម រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម