• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដើម្បីអាស៊ានមួយដ៏រឹងមាំនៅចំពោះផលប៉ះពាល់នៃស្ថានភាពតំបន់ និងពិភពលោក


 ទង់អាស៊ាន និងទង់ជាតិបណ្ដាប្រទេសអាស៊ាន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

 ចាប់តាំងពី​ពេលចូលរួមជាសមាជិតអាស៊ាននាឆ្នាំ ១៩៩៥ វៀត​ណាម​បាន​រួមជា​មួយ​អាស៊ាន​ឆ្លង​កាត់​រាល់ការ​លំបាក​ សាកល្បង។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីកសាង​អាស៊ាន​មួយ​ដ៏រឹង​មាំ​ដូច​បច្ចុប្បន្ន​។ អាស្រ័យហេតុនេះ រួមចំណែកកសាងសាមគ្គីភាព និងឯកភាពគ្នា ជួយអាស៊ានឆ្លង​កាត់​រាល់​គ្រាដ៏​លំបាក​។
 
ដោយប្រធាន​បទ “ផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ”នោះ ចាប់ពីថ្ងៃទី ១ ខែ មករាឆ្នាំ ២០២០ វៀតណាម​បាន​អនុវត្ត​សកម្ម​ភាពដំបូងក្នុងនាមជាប្រធានអាស៊ាន។ ដោយមានបទពិសោធន៍កាន់ដំណែងនេះកាលពីឆ្នាំ ២០១០​ ឋានៈនៃប្រទេសជាតិបានកើនឡើង ហើយថែមទាំងទទួល​ដំណែងជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិនោះ វៀតណាមមានជំនឿជាក់ពង្រីកសមត្ថភាព ដោយមានគោល​បំណង​ពង្រឹងអាស៊ានមួយ​ដ៏រឹងមាំ ចំពោះរាល់ផលប៉ះពាល់នៃស្ថានភាពតំបន់ និងពិភពលោក។
 
ចាប់តាំងពីពេល​ចូលរួមជាសមាជិតអាស៊ាននាឆ្នាំ ១៩៩៥ វៀតណាមបានរួមជាមួយ​អាស៊ាន​ឆ្លង​កាត់​រាល់​ការលំបាក​ សាកល្បង។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីកសាង​អាស៊ាន​មួយ​ដ៏រឹងមាំ​ដូច​បច្ចុប្បន្ន។ អាស្រ័យហេតុនេះ រួមចំណែកកសាងសាមគ្គីភាព និងឯកភាពគ្នា ជួយអាស៊ានឆ្លង​កាត់​រាល់​គ្រាដ៏លំ​បាក។
 
សហគមន៍អា​ស៊ានបន្តផ្សារភ្ជាប់គ្នា
 
នាបច្ចុប្បន្ន​នេះ អាស៊ានបានក្លាយជាដៃគូដ៏សំខាន់របស់បណ្ដាប្រទេសនៅក្រៅតំបន់ ហើយជាកត្តាក្នុង​ដំណើរ​ការ​សន្ទនា​ និងកិច្ចសហប្រតិបត្តិការ។
 
ដោយឆ្ពោះ​ទៅរកគោលដៅអនុវត្តបនីយកម្មនូវចក្ខុវិស័យអាស៊ាន ២០២៥ នោះ សហគមន៍អាស៊ាន​បន្តផ្សារ​ភ្ជាប់​គ្នា ​និងអះអាងនូវមជ្ឈភាពក្នុងរាល់ដំណើរការនៃតំប​ន់ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភា​ព និងអភិវឌ្ឍន៍​នៅអាស៊ី​អាគ្នេយ៍ ​ហើយមានសម្លេងដ៏សំខាន់ក្នុងរចនាសម្ព័ន្ធតំបន់​ និងចំពោះបញ្ហាអន្តរជាតិសំខានៗ។
 
ទទួល​តំណែងជាប្រធានអាស៊ាន ចំនឹងឱកាសរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការចូលរួមជាសមាជិកអាស៊ាននោះ វៀត​ណាម​មានភាពងាយស្រួលជាច្រើន ប៉ុន្តែក៏ត្រូវប្រឈមនឹងការលំបាកសាកល្បងជាច្រើនដែរ។ វៀតណាមបាន​រួមវិភាគ​ទានក្នុងការជំរុញអាស៊ានឈានឡើងយ៉ាងខ្លាំងក្លា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
 
អាស៊ានមានទីតាំងភូមិ​សាស្ត្រ យុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលនៃតំបន់ដ៏ធំធេង ដែលតភ្ជាប់ដែនមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក​ គឺកំពុងមានកាលានុវត្តភាព និងការសាកល្បងថ្មី។ ដោយមានចំនួនប្រជាជនជាង ៦៤២ នាក់នាក់នោះ​ អាស៊ានគឺជាទីផ្សារសក្តានុពល ដែលមានខឿនសេដ្ឋកិច្ចរស់រវើក ហើយជាចំណុចភ្លឺស្វាង​នៃសេដ្ឋកិច្ច​សកលលោក។ បណ្តាប្រទេសអាស៊ានបានខិតខំប្រឹងប្រែង ទាញយកនូវ​រាល់​ផល​ប្រយោជន៍​នៃបដិវត្ត​ ឧស្សាហកម្ម ៤.០ តាមរយៈការចូលរួមយ៉ាងខ្លាំងក្លាទៅក្នុង​វិស័យបច្ចេកវិទ្យាថ្មីដូចជាបញ្ញា​សិប្បនិម្មិត​ មនុស្សយន្តជឿនលឿន។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃលទ្ធិគាំពារនិយម សង្គ្រាម​ពាណិជ្ជ​កម្ម​រវាងបណ្ដា​ប្រទេសមហាអំណាច ក៏បានដាក់ចេញការលាកល្បង ដែល​ជះឥទ្ធិពល​ជា​អវិជ្ជ​មា​ន​​ដ​​ល់​ល្បឿ​ន​​អភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៅទៀត​ គឺភាព​ខុស​គ្នានៃ​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងតម្រូវការ​សមាហ​រណ​កម្ម​ខ្ពស់និង​ស៊ីជម្រៅជាង ក្នុងដំណាក់​កាល​ថ្មីក៏ទាមទារឱ្យរដ្ឋាភិបាលនានាត្រូវគោលនយោបាយ​សេដ្ឋកិច្ច​ឲ្យបាន​សមស្រប​ផង​ដែរ។
 
ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន
 
ដោយ​ជ្រើសរើសប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ” នោះ វៀត​ណាមមាន​បំណង​អះអា​ង​ថា សាមគ្គីភាព គឺមានអត្ថន័យសម្រេចចំពោះភាពរឹងមាំរបស់អាស៊ាន។ សហគមន៍​អាស៊ាន​មួយ​ប្រកប​ដោយ​ការផ្សារភ្ជាប់គ្នា និងការអភិវឌ្ឍថ្មី ទើបអាចបន្សាំប្រកបដោយប្រសិទ្ធភាព ជាមួយកត្តាខាងក្រៅ ហើយម្ចាស់ការ​បន្សាំ នឹងជួយអាស៊ានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិ ពង្រឹងកម្លាំងទាំងមូល។
 
ពិតណាស់ថា ដើម្បី​បន្សាំប្រកបដោយប្រសិទ្ធភាពទៅនឹងបំរែបំរួលដ៏ស្មុគស្មាញនៃបរិយាកាសតំបន់ និង​អន្តរជាតិ​​នោះ អាស៊ាន​ចាំបាច់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឯកភាពគ្នា លើកកម្ពស់សមត្ថភាព​ខ្លួនទីពឹង​ខ្លួន​អំពី​​សេដ្ឋកិច្ច សមត្ថភាពម្ចាស់កាទប់ទល់នឹងរាល់ការសាលល្បង បង្កើនគំនិតច្នៃប្រឌិត។ លើសពី​នេះទៅ​ទៀត​ អាស៊ាន​ចាំបាច់ត្រូវ​ដោះស្រាយទំនាក់ទំនងជាមួយខាងក្រៅ ទាញយកប្រភពកម្លាំងរបស់បណ្ដាដៃគូ ដើម្បី​បម្រើ​​ផលប្រយោជន៍​រួមទៀតផង។
 
ដោយ​មានការគាំទ្រពីបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ាន និងមិត្តភក្តិរបស់អាស៊ាន ព្រមទាំង​ការជួយ​ជ្រោម​ជ្រែង​របស់​ស្ថាប័ន ខេត្ត ក្រុង និងប្រជាជននៃប្រទេសទាំងមូលនោះ  វៀតណាមជឿជាក់ថា នឹងបំពេញល្អ​នូវតួនាទី​ជាប្រធានអាស៊ានឆ្នាំ ២០២០ រួមចំណែកកសាងអាស៊ានមួយ ប្រកបដោយការផ្សារភ្ជាប់ និងម្ចាស់​ការ​បន្សាំ ​ក៏ដូចជារួមចំណែកអនុវត្តបនីយកម្មនូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ ផងដែរ៕

 

តាម VOV5 - វិទ្យុសំ​ឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

ចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី ១ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្រេចការងារបោសសំអាតផ្ទៃដីទាំងស្រុងក្នុងខែឧសភា; ស្នើឲ្យបណ្ដាស្ថាប័ន វិនិយោគិន អ្នកម៉ៅការ វិស្វករ កម្មករ និងនិយោជិត បន្តខិតខំប្រឹងប្រែងរៀបចំការ សាងសង់ ធានាបាននូវវឌ្ឍនភាព លើកកំពស់គុណភាព ធានាបច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។

Top