• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូសភាអឺរ៉ុបបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)

នៅក្នុងអំឡុងពេលគិតចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨  សមាជិករបស់គណៈកម្មាធិការជលផលនៃសភាអឺរ៉ុប (MEPs) បានទៅដល់ទីក្រុងហាណូយនិងបណ្តាខេត្តឆ្នេរសមុទ្រនៃប្រទេស​វៀតណាមដើម្បីពិចារណាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុស​ច្បាប់ មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)។

គណៈប្រតិភូសភាអឺរ៉ុបបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់វៀតណាម
ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)


បន្ទាប់ពីរាល់ជំនួបពិភាក្សានិងពិចារណា សមាជិកគណៈកម្មាធិការជលផលនៃសភាអឺរ៉ុបបានវាយតម្លៃខ្ពស់ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមហើយបានប្រកាសអំពីការពិនិត្យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណ​អឺរ៉ុបផងដែរ។ តាមនោះ គណៈប្រតិភូអឺរ៉ុបបានពិនិត្យថា វៀតណាមខិតខំប្រឹងប្រែងក្នុងការស្វាគមន៍គណៈប្រតិភូសភាអឺរ៉ុប និងបានធ្វើបទបង្ហាញស្តីពីវិធានការដែលបានអនុវត្តនិងច្បាប់ថ្មីដែលត្រូវបានអនុម័ត ។ MEPs ក៏បានជួបជាមួយសម្ព័ន្ធសមាគមអ្នកនាំចេញផលិតផលជលផលវៀត ណាម (VASEP) ទៀតផង។

សមាជិកគណៈប្រតិភូបានទទួលស្គាល់គោលនយោបាយ នៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសន្យាដើម្បីដោះស្រាយរាល់បញ្ហាអំពី IUU ។ គណៈប្រតិភូក៏បានកំណត់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA)ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top