• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្រុងចំនួន៣ភាគកណ្ដាលវៀតណាមតភ្ជាប់គ្នាដើម្បីអភិវឌ្ឍទេសចរណ៍


 ថ្នាក់ដឹកនាំខេត្តក្រុងទាំង៣ចុះហត្ថលេខានិងប្រកាសកម្មវិធីតភ្ជាប់សកម្មភាពនិងអភិវឌ្ឍទេសចរណ៍ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ​២០២០ នៅទីក្រុង Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue បាន​រៀបចំពិធីចុះហត្ថលេខានិងប្រកាសកម្មវិធីតភ្ជាប់សកម្មភាពនិងអភិវឌ្ឍទេសចរណ៍រវាងខេត្តក្រុងចំនួន៣រួម​មាន៖ Thua Thien – Hue Da Nang និង Quang Nam។
 
ក្នុង​ន័យនេះ ថ្នាក់ដឹកនាំខេត្តក្រុងទាំង៣នេះបានឯកភាពលើការបង្កើតយន្តការ គោល​នយោបាយ​ដ៏ងាយ​ស្រួល​បំផុត​ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជំរុញវិស័យទេសចរណ៍។ ខេត្តក្រុងទាំង៣នេះបាន​សន្យាឆ្លើយ​តប​យ៉ាងល្អនឹងបទដ្ឋានអំពីសុវត្ថិភាពក្នុងការបម្រើភ្ញៀវទេសចរ មានគោលនយោបាយ​អនុគ្រោះដ៏​ល្អៗសម្រាប់ភ្ញៀវទេសចរនិងសហគ្រាសទេសចរណ៍ដែលជូនភ្ញៀវមកតំបន់ទាំង៣នេះ។ ទន្ទឹមនេះ កសាង​និង​តភ្ជាប់ផលិតផលដែលមានតម្លៃរួមនិងតម្លៃដោយឡែកនៃតំបន់នីមួយៗ ដើម្បី​បង្កើត​ឡើង​ស៊េរី​សេវាកម្ម​ “តំបន់ចំនួន៣ គោលដៅតែមួយ” ផងដែរ។
 
ខេត្ត Thua Thien – Hue ទីក្រុង Da Nang និងខេត្ត Quang Nam ជាតំបន់ចំនួន៣ដែលស្ថិត​នៅតាម​ផ្លូវ​បេតិ​កភ័ណ្ឌ​ដ៏ពោរពេញទៅដោយសក្ដានុពលទេសចរណ៍។ តំបន់ទាំង៣នេះមានឆ្នេរ​សមុទ្រ​ក្នុង​លំដាប់​ស្អាត​បំផុត​លើពិភព​លោក រួមជាមួយបេតិកភ័ណ្ឌវប្បធម៌ជាច្រើនដូចជា៖ តំបន់កេរ្តិ៍ដំណែលអតីតរាជធានី Hue តន្ត្រីរាជ​វង្ស Hue ទីក្រុងបុរាណ Hoi An ជាដើម។ ក្រៅពីនោះ ខេត្តក្រុងទាំង៣នេះក៏មាន​តំបន់អេកូឡូស៊ី​និង​ព្រៃជាតិ​ដ៏សម្បូរ​ទៅដោ​យសត្វនិងរុក្ខជាតិទៀតផង៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top