• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្ត កាវបាំង (Cao Bang)

ដោយមានទេសភាពធម្មជាតិដ៏អស្ចារ្យភូមិសាស្ត្រប្លែកៗឧទ្យានភូគព្ភសាស្ត្រសកលណននឿក កាវបាំង ( Non nuoc Cao Bang) កំពុងនាំមកនូវភាពរឹងមាំថ្មីដល់ខេត្តជាប់ព្រំដែននេះដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាលើកកម្ពស់វប្បធម៌និងជីវភាពរស់នៅ បង្កើន​ប្រាក់ចំណូលសម្រាប់ជនជាតិចំនួន ៩ នៅទីនេះ។

ភាពអស្ចារ្យនៃតំបន់ជាប់ព្រំដែន

ឧទ្យានភូគព្ភសាស្ត្រសកល ណននឿក កាវបាំង (Non nuoc Cao Bang) មានផ្ទៃដីជាង ៣,០០០ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន ៦៖ ស្រុក ហាក្វាង (Ha Quang) ស្រុក ត្រាលីញ(Tra Linh) ស្រុក ក្វាងអៀន (Quang Uyen) ស្រុក ទ្រុងខាញ (TrungKhanh) ស្រុក ហាឡាង (Ha Lang) ស្រុក ភូកហ័រ(PhucHoa) និងផ្នែកមួយនៃស្រុក ហ័រអាន (Hoa An) និង ស្រុក ង្វៀនប៊ិញ (Nguyen Binh) ស្រុក ថាចអាន (Thach An)។ តំបន់នេះមានបេតិកភណ្ឌភូគព្ភសាស្ដ្រមានចំនួន ១៣០ កន្លែងដែលមានតម្លៃជាអន្តរជាតិ រួមមាន៖ តំបន់អភិរក្សជាតិ ១ កន្លែង តំបន់អភិរក្សជម្រក ៥ កន្លែង តំបន់អភិរក្សទេសភាពចំនួន ៥ កន្លែង និងច្រករបៀងជីវៈចម្រុះចំនួន ២ កន្លែង ថែមទាំង មរតកវប្បធម៌ប្រវត្តិសាស្រ្តអរូបីនិងអរូបីយ៍ជាច្រើន ផងដែរ។ នៅពេលមកទស្សនា ឧទ្យានភូគព្ភសាស្ត្រសកល ណននឿក កាវបាំង ( Non nuoc Cao Bang) ភ្ញៀវទេសចរអាចស្វែងយល់ពីប្រវត្តិជាង ៥០០ លានឆ្នាំនៃការកកើតផែនដីតាមរយៈស្លាកស្នាមនៅបន្សល់ទុកនៅទីនេះ។
 

តំបន់ទេសចរណ៍ទឹកជ្រោះ បានយ៉ុក (Ban Gioc)ត្រូវបានវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធ័ដោយក្រុមហ៊ុន SUN GROUP ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្ត កាវបាំង(Cao Bang) និងតំបន់ជុំវិញ និងស្រុក ទ្រុងខាញ​(Trung​Khanh)​ សក្តិសមជាតំបន់ទេសចរណ៍គំរូជាតិ” ។

លោកលេខាគណៈកម្មការបក្សស្រុក ទ្រុងខាញ (TrungKhanh) ផាម វ៉ាន់កាវ (Pham Vang Cao) 

ឧទ្យានភូគព្ភសាស្ត្រសកល ណននឿកកាវបាំង (Non nuoc Cao Bang) នេះមានរមណីយដ្ឋានល្បីឈ្មោះជាច្រើនដូចជា៖ តំបន់អេកូទេសចរណ៍ ភៀអ័រ (Phia Oac) ភៀដែន (Phia Den) បឹង ថាងហែន (Thang Hen) រូងល្អាង ងឿមង៉ាវ (Nguom Ngao) ... ជាពិសេសគឺទឹកជ្រោះ បានយ៉ុក (Ban Gioc) គឺមួយក្នុងចំណោមទឹកជ្រោះចំនួនបួនស្ថិតនៅតំបន់ព្រំដែនប្រកបដោយធំនិងស្អាតបំផុតលើពិភពលោក។


មានទីតាំងនៅក្នុងឃុំដាមធុយ (Dam Thuy) ស្រុកទ្រុងខាញ (Trung Khanh) ទឹកជ្រោះបានយ៉ុក (Ban Gioc) ស្ថិតនៅចន្លោះរវាងព្រំដែនវៀតណាម - ចិនទទឹងប្រហែល ៥០ ម៉ែត្រ និងកំពស់ប្រហែល ៣៥ ម៉ែត្រនិងមាន ៣ ជាន់។ ព័ទ្ធជុំវិញទឹកជ្រោះនេះគឺជាព្រៃក្រាស់រួមជាមួយទឹកពពុះពណ៌សហូរចូលទន្លេ គ្វឹវសើន (Quay Son) ពេញមួយឆ្នាំនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរស់នៅទីនេះដែលនឹងផ្តល់ឱ្យភ្ញៀវនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។


ដោយទេសភាពធម្មជាតិដ៏អស្ចារ្យ ឧទ្យានភូគព្ភសាស្ត្រសកល ណននឿក កាវបាំង (Non nuoc Cao Bang) កំពុងនាំមកនូវភាពរឹងមាំថ្មីដល់ខេត្តជាប់ព្រំដែននេះ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជា លើកកម្ពស់វប្បធម៌និងជីវភាពរស់នៅ បង្កើនប្រាក់ចំណូលសម្រាប់ជនជាតិចំនួន ៩ នៅទីនេះ។ រូបថត៖ កុងដាត


តំបន់ទេសចរណ៍ទឹកជ្រោះបានយ៉ុក (Ban Gioc) ខេត្ត ទ្រុងខាញ(Trung Khanh) ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាពេញឆ្នាំ។
រូបថត៖ទ្រីញបូ

 
ភ្ញៀវទេសចរស្វែងយល់នូវភូមិ ខួយគី ( Khuoi Ky) ឃុំ ដាមធុយ ស្រុកទ្រុងខាញ (Dam Thuy Trung Khanh)។ រូបថត៖ទ្រីញបូ
 
លេចធ្លោជាងគេគឺផ្ទាំងថ្មដុះមានរាងផ្កាឈូកដាក់ផ្កាប់ប្រកបដោយស្រស់ស្អាត ក្នុងរូងល្អាង ងឿមង៉ាវ (Nguom Ngao) (ឃុំដាមធុយ (Dam Thuy) ស្រុកទ្រុងខាញ (Trung Khanh))។ រូបថត៖ កុងដាត

អ្នកទេសចរថតរូបថតរូបទុកជាអនុស្សាវរីយ៍ នៅទឹកជ្រោះបានយ៉ុក (Ban Gioc) (ឃុំដាមធុយ (Dam Thuy ស្រុកទ្រុងខាញ(TrungKhanh)) ។
រូបថត៖ទ្រីញបូ

 
សម្រស់ដ៏អស្ចារ្យនៃជ្រលងភ្នំផុងណឹម (Phong Nam) (ឃុំង៉ុកកុន(Ngoc Con) ស្រុកទ្រុងខាញ (Trung Khanh)) ។ រូបថត៖កុងដាត
 

មកដល់ទឹកជ្រោះបានយ៉ុក (Ban Gioc) អ្នកទេសចរអាចទៅទស្សនាវត្ត Phat TichTruc Lam បានយ៉ុក (Ban Gioc) បានសាងសង់យ៉ាងស្អាតនិងធំទូលាយនៅលើភ្នំភៀញ៉ឹម (Phia Nham) ចំងាយប្រហែល ៥០០ ម៉ែត្រពីទឹកជ្រោះបានយ៉ុក បានយ៉ុក (Ban Gioc) ។ ពីវត្តនេះអ្នកអាចមើលឃើញតំបន់ធំមួយនៃព្រំប្រទល់ខាងជើងនៃប្រទេសជាតិ។

លើសពីនេះទៀត ទេសចរភ្នំតូច ដែវម៉ាភុក (Deo Ma Phuc) និង "ភ្នែកភ្នំ" នៅឃុំ គ្វឹកទាន់ (Quoc Toan) (ស្រុកត្រាលីញ) (Tra Linh) គឺជាភ្នំតូចដ៏ស្រស់ស្អាតបំផុតមួយ នៅខេត្ត កាវបាំង (Cao Bang)។ ដើរលើផ្លូវលំដ៏សែនអាក្រក់នៅជុំវិញ"ភ្នែកភ្នំ" អ្នកទេសចរនឹងរកឃើញបឹងណាំត្រា (Nam Tra) ដែលមានទំហំប្រហែល ១៥ ហិកតានិងទឹកជ្រោះណាំត្រា (Nam Tra) ប្រកបដោយស្រស់ស្អាតអស្ចារ្យ ។
ឧទ្យានជាតិ ភៀអ័រ  -  ភៀដែន (PhiaOac - Phia Den)ស្ថិតក្នុងឧទ្យានភូគព្ភសាស្ត្រណននឿក កាវបាំង (Non nuoc Cao Bang) ដែលមានទេសភាពធម្មជាតិស្រស់ស្អាតជាច្រើនប្រកបដោយសោភណ្ឌភាពធម្មជាតិដិត។ នៅទីនោះមានរុក្ខជាតិចំនួន ៩០ ប្រភេទនិងសត្វកម្រនិងមានតម្លៃចំនួន ៥៨ ប្រភេទ ដែលមានតម្លៃសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រការអភិរក្សពូជនិងការអប់រំបរិស្ថាន។ ព្រៃនៅលើដំបូលខាងលិចនៃខេត្តកាវបាំង (Cao Bang) ក៏ត្រូវបានគេចាត់ទុកថាជា“ សួតបៃតង” ដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់អាកាសធាតុរួមចំណែកក្នុងការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ក្នុងរដូវរងារត្រជាក់អ្នកទេសចរគយគន់ព្រិលពណ៌សដែលគ្របដណ្ដប់ភៀអ័រ (Phia Oac) ។

លើសពីនេះទៀត មកទស្សនាឧទ្យានភៀអ័រ (Phia Oac) អ្នកទេសចរបានស្វែងយល់នូវប្រវត្តិនៃព្រៃត្រឹនហ៊ឹងដាវ (Tran Hung Dao) ដែលជាកន្លែងដែលឧត្តមសេនីយ៍ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ជាឧត្តមសេនីយ៍ល្បីល្បាញមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ។ ថែមទាំងល្បីឈ្មោះលើពិភពលោកផងដែរនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ ១៩៤៤ រួមជាមួយទាហាន ៣៤ នាក់បានបង្កើតកងទ័ពឃោសនានិងរំដោះវៀតណាម - ប្រភពដើមនៃកងទ័ពប្រជាជនវៀតណាម។


ស្វែងយល់នូវវប្បធម៌ជនជាតិរស់នៅទីនេះ

ជនជាតិទាំង ៩ ជនជាតិ តៃ (Tay) ជនជាតិនុង (Nung) ជនជាតិយ៉ាវ (Dao) …រស់នៅស្រុក ត្រាលីញ (Tra Linh) ស្រុក ក្វាងអៀន ( Quang Uyen) ស្រុក ភូកហ័រ(PhucHoa)និង ស្រុក ទ្រុងខាញ (Trung Khanh) បានបង្កើតវប្បធម៌ជាប្លែកៗនិងពិសេស។

 


ប្រជាជនរស់នៅក្នុងផ្ទះកម្ពស់ពីដីកសាងដោយថ្មដែលមានអាយុជាង ៤០០ ឆ្នាំនៅក្នុងភូមិខួយគី (Khuoi Ky)។ រូបថត៖ទ្រីញបូ


ប្រជាជនរស់នៅភូមិ ផុងណឹម (Phong Nam) ប្រមូលស្រូវហើយដឹកជញ្ជូននៅលើស្ពានឈើតូចមួយដែលឆ្លងកាត់ទន្លេ គ្វឹវសើន (Quay Son)។
រូបថត៖ កុងដាត



ស្ថិតនៅជើងភ្នំផាហ៊ុង(Pha Hung) ភូមិភៀថាប(Phia Thap) (ឃុំគ្វឹនយ៉ឹន (Quoc Dan) ស្រុកក្វាងអៀន (Quang Uyen)) ត្រូវបានគេស្គាល់ថាជាមុខរបរផលិតធូបបែបប្រពៃណីពីរយៈពេលប៉ុន្មានឆ្នាំហើយ។រូបថត៖ កុងដាត


ជនជាតិតៃ (Tày) នៅស្រុកទ្រុងខាញ (TrungKhanh) ល្បីឈ្មោះដោយមុខរបរជ្រលក់ក្រណាត់តាមបែបបុរាណ។ រូបថត៖ទ្រីញបូ


មីសួ ភៀដែន (Phia Den) (ឃុំថាញ់កុង, ស្រុកង្វៀនប៊ិញ) (Thanh Cong Nguyen Binh) គឺជាប្រភេទមីសួមួយដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសយើង។ ជារៀងរាល់ឆ្នាំ រោងជាងនៅទីនេះផ្តល់មីសួប្រមាណ ១៥០ តោនទៅកាន់ទីផ្សារ។ រូបថត៖ កុងដាត
 

ឃុំភូកសែន (Phuc Sen) (ស្រុកក្វាងអៀន) (Quang Uyen) មានrរោងដំដែកចំនួន ១៥០ គ្រួសារដែលស្ថិតនៅភូមិចំនួន ៦ គឺភៀចាងលើ (Phia Chang) ភៀចាងក្រោម (Phia Chang) ដូវកុ (Dau Co) ប៉ាករ៉ាំង (Pac Rang) ទិញដុង (Tinh Dong) និងលូងវ៉ាយ (Lung Vai)។ រូបថត៖ ទ្រីញបូ


រដូវប្រមូលផលស្រូវនៅឃុំង៉ុកកុន (Ngoc Con)។ រូបថត៖ទ្រីញបូ


ប្រជាជននៅឃុំង៉ុកកុន (Ngoc Con)ប្រមូលផលស្រូវដំណើប - អង្កពិសេសមួយប្រភេទនៃស្រុក ទ្រុងខាញ (Trung Khanh)។
រូបថត៖ ទ្រីញបូ


ជនជាតិតៃ (Tay) ហាលស្រូវដំណើបក្បែរផ្ទះខ្ពស់ពីដីដែលកសាងដោយថ្មនិងមានអាយុកាលជាង ៤០០ ឆ្នាំក្នុងភូមិខួយគី (Khuoi Ky)។
រូបថត៖កុងដាត

 

មកដល់ ឧទ្យានភូគព្ភសាស្ត្រសកល ណននឿក កាវបាំង (Non nuoc Cao Bang) ភ្ញៀវទេសចរនឹងមានឱកាសមកទស្សនាភូមិប្រកបមុខរបរដំដែក៖ ភូមិ ប៉ាក់រាំង (Pac Rang)។ ក្រៅពីនេះភ្ញៀវក៏ស្វែងយល់នូវមុខរបរផលិតធូប នៅភូមិភៀថាប (PhiaThap)។ ឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ភូមិទាំងមូលអ្នកណាក៏ដឹងពីរបៀបធ្វើធូប។ ធូបនៅទីនេះបានផលិតចេញពីវត្ថុធាតុដើមធម្មជាតិនៅតំបន់ភ្នំថ្មកំបោរ។

ទន្ទឹមនឹងនេះ ភ្ញៀវចូលរួមក្នុងពិធីបុណ្យប្រជាប្រិយជាច្រើន ដូចជា ការបាញ់កាំជ្រួចក្វាងអៀន (Quang Uyen) នារី ហាយភូកហ័រ (Hai Phuc Hoa) ពិធីបុណ្យប្រជាប្រិយរបស់ជនជាតិតៃ (Tay) នុង(Nung) យ៉ាវ (Dao) សានជី(San Chi) ... និងហូបមុខម្ហូបឈ្ងុយឆ្ងាញ់ដូចជាសាច់ជ្រូកប្រឡាក់ម្សៅអង្ករសាច់អាំង ទាំខ្វៃ....ឬម្ហូបពិសេសដែលរកបាននៅលើភ្នំ ដូចជាឃ្មុំកូរឆានឹងទំពាំង ស៊ុបត្រីជូ បាយដំណើបដាំនឹងផ្លែសំរងខ្មៅ ស្លែលើថ្ម...។

មានបេតិកភណ្ឌភូគព្ភសាស្ត្រជាង ១៣០ ទីកន្លែងដែលមានសារៈសំខាន់និងតម្លៃអន្តរជាតិឧទ្យានភូគព្ភសាស្ត្រសកល ណននឿក កាវបាំង (Non nuoc Cao Bang) ត្រូវបានអង្គការ UNESCO ទទួលស្គាល់អំពីទេសភាពវប្បធម៌និងវប្បធម៌ចម្រុះក្នុងតំបន់។ ជីវិតប្រកបដោយសាមញ្ញ សន្តិភាពក្នុងទេសភាពរួមមាន ពពក ភ្នំព្រៃ ដែលធ្វើឱ្យភ្ញៀវទេសចរចង់មកទស្សនា និងសម្រាកលំហែកាយ  /

ឧទ្យានភូគព្ភសាស្ត្រសកល ណននឿកកាវបាំង (Non nuoc Cao Bang) មានតម្លៃបេតិកភណ្ឌភូគព្ភសាស្រ្តជាច្រើនប្រភេទខុសៗគ្នា រួមទាំងតំបន់គួរឱ្យចាប់អារម្មណ៍ជាពិសេសនៃភ្នំភៀអ័រ (Phia Oac) ដែលមានភ្នំភ្លើងនៅក្រោមដី មានអាយុជិត ១០០ លានឆ្នាំបណ្តាលឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើថ្មនិងដីជុំវិញដែលបង្កើតរ៉ែជាច្រើនប្រភេទដូចជាសំណប៉ាហាំងតានីនមាសហ្វ័ររ៉ៃតរ៉ែនវិទ្យុសកម្មអ៊ុយរ៉ាញ៉ូម ... "


សាស្រាចារ្យរង បណ្ឌិតលោក ត្រឹន តឹនវ៉ាន់ (Tran Tan Van)នាយកវិទ្យាស្ថានភូគព្ភសាស្ត្រនិងធនធានរ៉ែនៃក្រសួងធនធាននិងបរិស្ថាន។

 

អត្ថបទ៖ ទ្រីញបូ រូបថត៖ កុងដាត ទ្រីញបូ


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top