• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

កោះម៉ីរុត (May Rut)

កោះម៉ីរុត (May Rut) ជាកោះមួយក្នុងចំណោមកោះធំ ស្ថិតនៅទិសខាងត្បូងនៃទីក្រុងកោះភូក្វឹក (Phu Quoc) (កៀនយ៉ាង - Kien Giang)។ នេះជាកោះមួយក្នុងចំណោមកោះស្អាតបំផុត នៃទីក្រុងសមុទ្រភូក្វឹក (Phu Quoc) ហើយបានភ្ញៀវទេសចរពេញនិយមចូលចិត្ត។

ដើម្បីធ្វើដំណើរទៅដល់កោះម៉ីរុត (May Rut) មិត្តត្រូវធ្វើដំណើរថ្មើរជើងចេញទៅកាន់កំពង់ផែ អានថើយ (An Thoi)។ បន្ទាប់ពីនោះ នឹងមានធ្យោបាយដឹកជញ្ជូនពីរគ្រឿង មិត្តអាចជ្រើសរើសធ្វើដំណើរតាមនាវាធំ ឬតាមកាណូ ដើម្បីធ្វើដំណើរទៅដល់កោះម៉ីរុត (May Rut)។

ធ្វើដំណើរចំណាយប្រហែល២០នាទី ចាកចេញពីកំពង់ផែ អានថើយ (An Thoi) នឹងទៅដល់កោះម៉ីរុត (May Rut)។ បោះជំហានឡើងកោះសមុទ្រ ភ្ញៀវទេសចរនឹងឃើញកោះម៉ីរុត (May Rut) ដូចជា ”គ្រាប់ពេជ្រលាក់ខ្លួន” មួយ ក្នុងចំណោមប្រជុំកោះភូក្វឹក (Phu Quoc)។ កោះនេះ បង្កចំណាប់អារម្មណ៍នឹងភ្ញៀវទេសចរ ដោយមានទេសភាពរហោស្ថានធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ ព្រមទាំងមានឆ្នេរខ្សាច់ម៉ដ្ឋខៃ ទឹកសមុទ្រថ្លាឈ្វេងពណ៌ដូចគ្រាប់គជ់។

អញ្ជើញមកជាមួយកោះស្អាតនេះ ការស្វែងរកឆ្នេរសមុទ្រស្អាត គឺមានភាពងាយស្រួលណាស់។ ឆ្នេរខ្សាច់សម៉ដ្ឋខៃ វែងអន្លាយអូសទៅទិសខាងត្បូង ឬជញ្ជាំងថ្មដេកប្រជ្រៀតគ្នានៅទិសខាងជើង សុទ្ធតែជាទីកន្លែងប្រពៃសម្រាប់សម្រាកលំហែកាយរបស់លោកអ្នក។ នៅទីនេះ ខ្សែទឹកថ្លាឈ្វេង សម្រាប់បំបាត់រំសាយអស់នូវភាពនឿយហត់នៃក្តៅថ្ងៃហូតហែង នារដូវប្រាំង។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចដេកយោលអង្រឹង ក្រោមដើមរុក្ខជាតិបែកមែកត្រឈឹងត្រឈៃ ដើម្បីស្តាប់នូវពាក្យសាសងផ្តោះផ្តង រវាងស្លឹកឈើនិងវាយោ។



កោះម៉ីរុត (May Rut) មានប្រព័ន្ធស្ពានកំពង់ផែ ងាយស្រួលដឹកជញ្ជូននិងធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

អញ្ជើញមកដល់កោះម៉ីរុត (May Rut) ភ្ញៀវទេសចនឹងបានរងូតទឹក ក្រោមលំហូរទឹកថ្លាឈ្វេងដោយគាប់ចិត្ត។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

កោះ ម៉ីរុត (May Rut) មានឆ្នេរថ្មអណ្តែតលើផ្ទៃទឹកថ្លាឈ្វេង បង្កើតបានទេសភាពដ៏មនោរម្យមួយ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅកោះម៉ីរុត (May Rut)។ រូបថត៖ តឹកសើន/កាសែតរូបភាពវៀតណាម
 
ជួរដូងបន្ទន់ខ្លួនមកលើឆ្នេរសមុទ្រ បង្កើតជាសម្រស់រហោស្ថានស្រស់ស្អាតមួយ។ រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម
 

 

 

អញ្ជើញមកជាមួយកោះម៉ីរុត (May Rut) ភ្ញៀវទេសចរនឹងបានចុងភៅច្នៃគ្រឿងសមុទ្រស្រស់ៗសម្រាប់អ្នក។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

នៅកោះម៉ីរុត (May Rut) នេះជាទីកន្លែងមានច្រើនសកម្មភាពទាក់ទាញចិត្តបំផុត។ ស្បែងស្ទូចត្រីនៅទីនេះ នឹងជួយឱ្យភ្ញៀវទេសចរបណ្តែតអារម្មណ៍ លើផ្ទៃមហាសមុទ្រ ដោយមានការស្ទូចត្រី និងស្ទូចមឹក។ ចូលរួមសកម្មភាពមុជទឹកទស្សនាផ្កាថ្ម ក៏ជាសកម្មភាពពិសេសមួយ ទាក់ទាញភ្ញៀវទេសចរធ្វើដំណើរមកទីនេះ ពីព្រោះផ្កាថ្មនៅនេះ មិនត្រឹមតែស្អាត នៅទាំងមានទឹកថ្លា ដូចនេះភ្ញៀវទេសចរ អាចងាយស្រួលគយគន់សម្រស់ពិភពមហាសមុទ្រ។ ក្រៅពីសកម្មភាពខាងលើ ភ្ញៀវទេសចរ ក៏បានធ្វើដំណើរទៅទស្សនា នៅតំបន់ចិញ្ចឹមងាវ ទស្សនាផ្ទះអណ្តែតជំនាញចិញ្ចឹមគ្រឿងសមុទ្រកម្រ ដូចជាប៉ៅហ៊ឺ ឈ្លើងសមុទ្រ អណ្តើក ។ល។

មិនបង្អាក់ត្រឹមទីនេះ កោះម៉ីរុត (May Rut) ក្រៅពីភាពទាក់ទាញភ្ញៀវទេសចរដោយប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបដូចជា៖ ត្រី បង្កង ក្តាម ខ្យង លៀស។ល។ ពិសេសកាំប្រមាសមុទ្រ។ ប្រភេទសត្វទាំងនេះ មានច្រើនអនេក ដូចនេះមិត្តអាចចាប់យកតាមចិត្ត និងពិសាគ្រឿងសមុទ្រដ៏សម្បូរនេះ ទៅដោយកម្លាំងដែលយើងរកបាន។ ប្រការនេះ នាំមកជូនមិត្តនូវការពិសោធន៍ប្លែកពិតៗ។

កោះម៉ីរុត (May Rut) ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកុះករ រួមចំណែកជួយឱ្យកោះភូក្វឹក (Phu Quoc) កាន់តែមានបណ្តាភ្នាក់ងារកាសែតធំៗ ដូចជា Forbes, CNN និង Telegraph ស្ងើចសរសើរ ជាទីកន្លែងទេសចរណ៍ គួរអញ្ជើញមកទស្សនា។ ឆ្នាំ២០២០កន្លង កោះភូក្វឹក (Phu Quoc) ជាប់លំដាប់លេខ៧ ក្នុងចំណោមទីកន្លែងល្បីទាំង២៥ ដោយទំព័រកាសែតទេសចរណ៍ល្បីឈ្មោះពិភពលោក TripAdvisor ជ្រើសប្រកាសជាផ្លូវការ៕

អត្ថបទ៖Thanh Hòa – Thanh GiangTất Sơn - Lê Minh - Nguyễn Giang  Thạch Ricon

អត្ថបទ៖Thanh Hòa – Thanh Giang – Lê Minh - Tất Sơn - Nguyễn Giang – Thạch Ricon

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top