16/02/2020 18:23 GMT+7 Email Print Like 0

Tiny Ink - គំនូរគូរលើសម្លៀកបំពាក់

ដោយ​បំណង​រៀន​យក​របៀប​គូរ​ក្បាច់រចនា​ ​នៅ​លើ​ផលិតផល​សម្លៀក​បំពាក់​ Tiny Ink ជា​ពាណិជ្ជ​សញ្ញា​​មួ​​យ​​ក្នុង​ចំណោម​ពាណិជ្ជសញ្ញា​សម្លៀក​បំពាក់​របស់​វៀតណាម​ នាំ​មុខ​ក្នុង​ការ​សម​​ប្រគំ​ រវាង​សម្លៀក​​បំពាក់​និង​វិចិត្រសិល្បៈ​​។

ផ្តើម​ចេញពី​អ្នក​ក្រៅវិស័យ​​សម្លៀកបំពាក់​ អ្នក​រចនា​ម៉ូដសម្លៀកបំពាក់​​ហ្វាង ​ក្វៀន​ (Hoang Quyen)​ ជា​ស្ថាបនិក​ពាណិជ្ជសញ្ញា​ Tiny Ink មកជាមួយ​នឹង​វិស័យ​ម៉ូដសម្លៀកបំពាក់​នា​ឆ្នាំ​២០១២។ ពេល​នោះ​ បង​ស្រី​​និង​មិត្ត​​ភក្តិ​ព្រួតដៃ​សិក្សា​ស្រា​វជ្រាវ​និន្នាការ​គូរ​​​ដៃ​នូវ​ក្បូរក្បាច់​រចនា​ នៅ​លើផលិតផល​សម្លៀកបំពាក់​។

អ្នករចនា​ម៉ូដ្ឋ​សម្លៀកបំពាក់ ហ្វាង​ក្វៀន (Hoang Quyen) ចែក​រំលែក​ថា​៖ “បណ្តា​ផលិតផល​ដំបូង​ មានការ​​​គូរ​ក្បាច់​​ធម្មតា និង​​​ការ​ច្នៃ​ប្រឌិត​តិចតូច​ ពិព្រោះ​ខ្លួន​ធ្វើ​ដើម្បី​ស្ទាប​ស្ទង់​ទីផ្សារ​ ខាង​រចនាបទ​បង្ហាញពី​គំនូរដៃ​ មើល​តើ​អតិថិជន​ទទួល​យក​ផលិតផល​សម្លៀកបំពាក់​នេះ​បែប​ណា​​។ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៣ ចាប់​ផ្តើម​បើក​ហាង​ដំបូង​នៅ​ទីក្រុង​ហូជីមិញ​។ ក្រោ​យច្រើន​ឆ្នាំ​អភិវឌ្ឍន៍​រីក​ចម្រើន​ មកដល់​សព្វថ្ងៃការ​​រចនា​របស់​ Tiny Ink តែង​បាន​​ផ្ចិត​ផ្ចង់ជ្រើសរើស​ខាង​​ក្បាច់​​រចនា​ ក៏ដូចជា​ពណ៌សម្បុរ​”។

សព្វថ្ងៃ​ ប្រភេទ​ផលិតផល​សម្លៀក​បំពាក់​គូរដៃ​របស់​ Tiny Ink បាន​ធ្វើ​ចម្បង​តែ​ជាមួយ​ក្បាច់​រចនា ​ដែល​មាន​ទម្រង់​​ឈរ​​និងស្រទន់​។ ជាមួយនឹងការ​រចនា​ដែល​មាន​​ទម្រង់​ឈរ ​​តែងបាន​​ធ្វើ​ដោយ​វត្ថុធាតុ​សំពត់ taffa សំពត់​ cotton លាយចម្រុះ ​នាំចូល​ពី​ប្រទេស​អ៊ីតាលី បារាំង​ រីឯរចនា​តាម​បែប​ទម្រង់​ស្រទន់ តែង​បាន​ធ្វើ​ដោយ​វត្ថុធាតុ​សំពត់​ម៉ា​ចូវ​ (Ma Chau) (ខេត្ត​ក្វាង​ណាម​​ - Quang Nam​)​។​



 ដើម្បី​បង្កើត​បាន​កម្រ​ប្រមូល​ផ្តុំ​មួយ ក្រុម​ការងារ​ច្នៃប្រឌិត​របស់​ Tiny Ink ត្រូវ​​ប្រជុំ​ឯកភាព​ធ្វើ​តាមបទ​ដ្ឋាន​ ចាប់តាំង​ពីការ​ផ្តួច​ផ្តើម​​​គំនិត​ វត្ថុធាតុ​ និង​ក្បាច់​រចនា​ ដែលបាន​​ប្រើប្រាស់​នៅលើ​ផលិតផល​។​


 បន្ទាប់​ពេល​សម្រេចបាន​​ប្រធានបទ​ ក្រុម​រចនា​នឹងគិត​​ច្នៃប្រឌិត​បង្កើត​ក្បាច់​តាម​ចិត្ត​ចង់របស់​ខ្លួន រួច​យកទៅ​ជម្រាប​​អ្នក​ទទួលបន្ទុក​​ផ្នែកខាង​​ក្បាច់​គំនូរ​ ដើម្បី​អនុម័តជាផ្លូវការ​​​។​


 វត្ថុធាតុ​សំពត់​ស្ទើរ​ទាំង​អស់​ បាន​ប្រើប្រាស់​សុទ្ធតែ​មាន​ពណ៌សម្បុរ​លេច​ធ្លោ​។​


 ពណ៌​សម្រាប់​​គូរ​នៅលើ​ផលិតផល​សម្លៀកបំពាក់​របស់​ Tiny Ink​ ក៏មាន​សម្បូរបែបណាស់ដែរ​​។


 តាម​ក្បាច់​រចនា​នីមួយ​ៗ​ អ្នក​គូរ​នឹង​ផ្សំ​លាយ​ពណ៌ ​សម្រប់​ជាមួយ​នឹង​ទម្រង់​ទូទៅ​​នៃការ​​រចនា។​


 អ្នក​រចនា​ម៉ូដសម្លៀកបំពាក់ ​ហ្វាង​ក្វៀន​ (Hoang Quyen) ពិនិត្យ​ការងារ​គូរផ្ទាល់​លើ​ផលិត​ផល​​រចនា​ចុង​ក្រោយ​បង្អស់។​

 

ដើម្បី​បង្កើត​បាន​កម្រង​នីមួយ​ៗ អ្នក​រចនា​ម៉ូដសម្លៀកបំពាក់ ​ហ្វាង​​ក្វៀន (Hoang Quyen) ​​​ជា​​អ្នកផ្តួច​ផ្តើម​​​គំនិត​ ក្រោយ​មក​នឹង​ប្រជុំ​​​​ក្រុម​​រចនា ​ដើម្បី​ក្រុម​រួម​ស្វែងរក​​ទិន្នន័យ​​ដែលពាក់ពន្ធ​ដល់​គំនិត​ផ្តើម​នោះ​។ ក្រោយ​​ពេល​ពង្រាយ​ពណ៌​លើ​ក្រដាស​​រចនា​គំរូ សាកល្បង​លើ​សំពត់​រួច ​​ទើប​ក្រុម​​​​គូរ​​រចនាផ្ទាល់​​នៅ​លើសម្លៀកបំពាក់​​ជា​ផ្លូវការ​។ ចាប់ពីផ្តួច​​ផ្តើមគំនិត​​​អនុវត្ត ​រហូតដល់​ការ​គូរ​ជា​ផ្លូវការ ​នៅលើរចនា​​សម្លៀកបំពាក់​​​គំរូ​​ចុង​ក្រោយ​ គឺ​ពិបាកណាស់​​ ពិព្រោះ​ដំណាក​កាលឡើង​ទម្រង់​មានសារសំខាន់​ណាស់ដែរ។ ផ្សេង​នឹង​គូរ​គំនូរ​លើ​ក្រដាស​ គូរលើ​ខោ ប្រសិនបើ​ខុស​បន្តិច​​គឺ​ខូច​ទាំង​ស្រុង​ ពិព្រោះ​ពេល​គូរ​មាន​ពណ៌ច្រើនស្រទាប់​ ​សំពត់នឹង​ក្រាស់​ឡើង​ ធ្វើ​ខូច​រូបរាង​រចនា​។​

អតិថិជន​ម្នាក់​ៗ ពេល​ពាក់​សម្លៀកបំពាក់​របស់​ Tiny Ink សុទ្ធតែ​​លេច​ធ្លោទៅដោយ​ពណ៌ ​នៃ​វត្ថុធាតុ​និង​វិចិត្រសិល្បៈ​ដ៏​​ជាប់ចិត្ត​។ វត្ថុធាតុ​នីមួយ​ៗ​ប្រើនៅ​លើ​រចនា​សម្លៀកបំពាក់​​ Tiny Ink នឹង​​​ជ្រើស​ពណ៌​គូរ​ខុស​ពីគ្នា​។ គោល​ដៅ​ដែល​ Tiny Ink ​ស្តែង​បង្ហាញ​​ដើរ​តាម​ប្រធាន​បទ​​ចម្បង ​គឺ​គូរ​បែប​ប្រើ​​ប្រេង​ ម្រ័ក្សណ៍​​ខ្មុក​ តាមបែប​​បង្ក​​ចំណាប់​អារម្មណ៍ មក​​លើ​សម្លៀកបំពាក់ដែល​មាន​ទម្រង់​​និង​​ពណ៌​សម្បូរបែប​​។ រីឯ​លើ​វត្ថុធាតុ​​សំពត់​​អំបោះ ​សម្រាប់​ការ​រចនា​ដែល​មានរូប​​រាង​ស្រទន់​ ត្រូវ​ប្រើប្រាស់​​ពណ៌​គូរ​ជំនាញ​ជាមួយ​នឹង​គំនិត​ផ្តើម​ចេញពី​​ផ្ទាំង​គំនូរ​សូត្រ​​។  ការ​គូរ​​នៅ​​លើ​សំពត់​​​មានភាព​ពិបាកខ្លាំង ពិព្រោះ​អ្នក​គូរ​​ត្រូវ​គ្រប់​គ្រង​​កម្រិត​ពណ៌ប្រើប្រាស់​ ជ្រៀស​វៀង​​ពណ៌​​ជ្រាប​ចេញខាង​ក្រៅ​សំពត់​។

ពាណិជ្ជសញ្ញា​​ម៉ូដ​​សម្លៀក​បំពាក់​ Tiny Ink គឺជា​ភាពផ្សំ​សម្រប់​​រវាង​វិចិត្រសិល្បៈ​​​និង​ម៉ូដ​សម្លៀក​បំពាក់​។ ផលិត​ផល​​នីមួយ​ៗ ​ពេលសំឡឹង​ទៅ​នឹង​ឃើញ​មានភាសា​​ដោយ​ឡែក​របស់​វា​។ ម្ប៉ាង​​នរណា​ក៏អាចមើល​​ឃើញ​​ចំណុច​រួម​​មួយ​ គឺ​អារម្មណ៍​ផ្តើមចេញពី​​​អាស៊ីបូព៌ា ​នៅ​លើ​​​​សម្លៀកបំពាក់​​នីមួយ​ៗ​ ពិសេស​គឺប្រធាន​បទ​​ដែល​មានលក្ខណៈ​វប្បធម៌​​​វៀតណាម​ ​តែងបាន​បង្ហាញ​នៅលើ​អាវ​ផាយ​ឬ​​រ៉ុប​។ ក្នុងនោះ​​ត្រូវ​និយាយដល់​កម្រង​​ប្រមូល​ផ្តុំ​មួយ​ចំនួន​ “និស្ស័យ​” ផ្តើម​​គំនិត​​ចេញពី​រឿង​តាម​កាម (Tam Cam) (រឿង​មរណមាតា​)​ “ខ្ពង់​រាប​” ផ្តើម​គំនិត​ចេញពី​តំបន់​ពាយព្យ​​​វៀតណាម​ អាវ​ផាយសម្រាប់​​បុណ្យ​ចូល​ឆ្នាំថ្មីវៀតណាម​ ​ ផ្តើមគំនិត​ចេញពី​រូប​សត្វ​មាន់​ឈ្មោល ​និង​នាគ​របស់វៀត​ណាម​៕​

 

 រចនាសម្លៀកបំពាក់​គំរូ​មួយ​ចំនួន ​នៃ​​ពាណិជ្ជសញ្ញា​ម៉ូដសម្លៀកបំពាក់​ Tiny Ink ក្រោម​​ប្រទាន​បទ​​ស្តីពី​វៀតណាម​៖
 








 អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ ថុង​ហាយ​​
 
បណ្តាអត្ថបទបានផ្សាយ