យោងតាម SRF វៀតណាមកំពុងអភិវឌ្ឍន៍ទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងពី ៧,២% ក្នុងឆ្នាំ ២០២៤។ ដូច្នេះហើយមិនគួរឱ្យភ្ញាក់ផ្អើលទេដែលរដ្ឋាភិបាលស្វីសនាពេលថ្មីៗនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ហើយតាមពិតទៅ ទីផ្សារវៀតណាមកាន់តែមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនស្វីស។
នៅក្នុងអត្ថបទនេះ លោកស្រី Anja Fiedler តំណាងក្រុមហ៊ុន Switzerland Global Enterprise បានវាយតម្លៃថា សេដ្ឋកិច្ចនៅវៀតណាមកំពុងរីកចម្រើនលឿនជាងប្រទេសលោកខាងលិចភាគច្រើន។ កំណើន GDP របស់វៀតណាមបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែបានស្ទុះងើបឡើងវិញចាប់តាំងពីពេលនោះមក - ថ្មីៗនេះគឺលើសពី ៧%។ អ្នកជំនាញទីផ្សារអាស៊ីរូបនេះបានឲ្យដឹងថា បច្ចប្បន្ននេះ ប្រទេសវៀតណាមក៏កាន់តែមានភាពទាក់ទាញសម្រាប់ក្រុមហ៊ុនស្វីសក្នុងនាមជាទីផ្សារនាំចេញ ឬទីតាំងផលិតកម្ម ផងដែរ៕