ព័ត៌មាន
សន្និសីទទូទាំងប្រទេសសំដៅជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៦ និងសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ
សន្និសីទបានប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណែត
ដោយតភ្ជាប់ពីសាលប្រជុំ យៀន ហុង វិមានរដ្ឋសភា ទៅកាន់សាលប្រជុំរបស់ក្រសួង ស្ថាប័ន
មូលដ្ឋាន អង្គភាពនានា ...។ សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានមជ្ឈិម ។ល។
យោងតាមកម្មវិធី
ក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ
បានអញ្ជើញថ្លែងបទបង្ហាញក្រោមប្រធានបទ “គន្លឹះ
និងខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តលេខ ៦៨ ចុះថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២៥
របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ
៦៨”។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ៕