• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

នេះជាការវាយតម្លៃរបស់សាស្ត្រាចារ្យរងឯកទេសហិរញ្ញវត្ថុ លោកបណ្ឌិត Nguyen Dang Bang សាលាអភិបាលកិច្ចអាជីវកម្ម Judge នៃសាកលវិទ្យាល័យ Cambridge។
សាស្ត្រាចារ្យរងឯកទេសហិរញ្ញវត្ថុ លោកបណ្ឌិត Nguyen Dang Bang សាលាអភិបាលកិច្ចអាជីវកម្ម Judge នៃសាកលវិទ្យាល័យ Cambridge។ (រូបថត៖ FTU)

ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំចក្រភពអង់គ្លេស សាស្ត្រាចារ្យរង Nguyen Dang Bang បាននិយាយថា ដោយមានគោលដៅកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលមិនត្រឹមតែបម្រើតម្រូវការទុន និងហិរញ្ញវត្ថុរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ពិភពលោកទៀតផងនោះ វៀតណាមមានមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលដៅនេះ។ សាស្ត្រាចារ្យរង Nguyen Dang Bang ក៏បានចង្អុលបង្ហាញនូវលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការបង្កើត និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលវៀតណាមនឹងត្រូវវិនិយោគដើម្បីឆ្លើយតប។

សាស្ត្រាចារ្យរង Nguyen Dang Bang ក៏បានសង្កត់ធ្ងន់ថា ដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ វៀតណាមត្រូវតែមានសមត្ថភាពទាក់ទាញអ្នកដែលមានទេពកោសល្យលើពិភពលោក។ សាស្ត្រាចារ្យរង Nguyen Dang Bang បានចាត់ទុកថា ទីក្រុងហូជីមិញមានគុណសម្បត្តិក្នុងការទាក់ទាញអ្នកដែលមានទេពកោសល្យ និងវិនិយោគិនអន្តរជាតិ ដោយការទាក់ទាញខាងវប្បធម៌ ប្រវត្តិសាស្ត្រដ៏យូរលង់ និងជីវភាពសង្គមដ៏សម្បូរបែប។ លោកក៏ជឿជាក់ផងដែរថាបរិយាកាសរស់នៅដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់វិនិយោគិនអំពីការជ្រើសរើសកន្លែងរស់នៅ និងធ្វើការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចុះពិនិត្យគម្រោងសំខាន់ៗរបស់ខេត្ត Vinh Phuc

លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចុះពិនិត្យគម្រោងសំខាន់ៗរបស់ខេត្ត Vinh Phuc

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Vinh Phuc នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនាបណ្ដុំកសិដ្ឋាននិងរោងចក្រកែច្នៃសាច់គោ Tam Dao; ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមនៅតំបន់ទីក្រុង Nam Vinh Yen ខេត្ត Vinh Phuc។

Top