• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនគឺជាអាទិភាពសំខាន់មួយរបស់វៀតណាម

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ នៅប្រទេស បារាំងចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៥ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសរសេរអត្ថបទមួយដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Influences។
អត្ថបទរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Influences។ (រូបថត៖ baoquocte.vn)

ក្នុងអត្ថបទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ការ ពង្រីកសក្ដានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀត ណាម។ ជាមួយនឹងសមិទ្ធិផលវិជ្ជមានក្នុងវិស័យកសិកម្ម វៀតណាមកំពុងធ្វើការជា មួយសមាជិកហ្វ្រង់កូហ្វូនមួយចំនួននៅទ្វីបអាហ្វ្រិក ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី។ កិច្ច សហប្រតិបត្តិការក្នុងវិស័យនេះចាំបាច់ត្រូវជំរុញបន្ថែមទៀត ជាពិសេសដោយមានការចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍ក្នុង សហគមន៍ហ្វ្រង់កូហ្វូន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ចាំបាច់ត្រូវទាញយក សក្តានុពលបន្ថែមទៀតពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការដែលប្រទេសបារាំងរៀបចំវេទិកា FrancoTech នៅក្រៅកិច្ចប្រជុំកំពូលគឺជាគំនិត ផ្តួចផ្តើមជាក់ស្តែង និងមានប្រយោជន៍។ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចហ្វ្រង់កូហ្វូន ក៏ដូចជារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ហ្វ្រង់កូហ្វូនដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងលំហហ្វ្រង់កូហ្វូន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

Top