• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើ​ខ្លឹមសារ​សំខាន់ចំនួន​​បី ​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ជំនាន់​ថ្មី

នាព្រឹកថ្ងៃទី ៧ វិច្ឆិកា កិច្ចប្រជុំកំពូលកម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី៨ បានបើកនៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញបាន ចាត់ទុកថា វាដល់ពេលវេលាហើយដែល GMS ត្រូផ្តោតលើការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចជំនាន់ថ្មី ដោយមានស្នូលគឺនវានុវត្តន៍ ដើរហួសពីដែនកំណត់នៃច្រករបៀងសេដ្ឋកិច្ចបែបប្រពៃណី។ ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រីបានស្នើនូវខ្លឹមសារសំខាន់ៗចំនួនបីនៃច្រករបៀងសេដ្ឋកិច្ចជំនាន់ថ្មី។ ទីមួយគឺច្រករបៀងនៃបច្ចេកវិទ្យានិងនវានុវត្តន៍ ដោយឆ្ពោះទៅរកការតភ្ជាប់ពហុមុខសញ្ញា ពហុវិស័យ និងពហុដំណាក់កាល។ ដោយឆ្តោតសំខាន់លើការគាំទ្របណ្តាប្រទេសក្នុងការជម្នះកង្វះខាតទាក់ទងនឹងស្ថាប័ន គោលនយោបាយ សមត្ថភាពបច្ចេកវិទ្យា នវានុវត្តន៍ និងធនធាន រួមទាំងធនធានមនុស្ស និងធនធាន​ហិរញ្ញវត្ថុ​។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ VGP/Nhat Bac

ដើរទន្ទឹមជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផលិតកម្មឧស្សាហកម្មនិងកសិកម្ម GMS គួរតែពង្រីកការវិនិយោគលើវិស័យ semiconductor បញ្ញាសិប្បនិម្មិត សម្ភារៈថ្មី និងថាមពលស្អាត កសាងវេទិកាឌីជីថលនិងពង្រីកទីផ្សារឌីជីថល លើកកម្ពស់សមត្ថភាពឌីជីថលរបស់អាជីវកម្មនិងកម្មករ។ ជាទីបំផុតគឺច្រករបៀងបៃតងប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ធានាភាពសុខដុមរមនារវាងកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន ដោយយកមនុស្សជាមជ្ឈមណ្ឌល ជាប្រធានបទ ជាកម្លាំងចលករ ជាធនធាន និងជាគោលដៅនៃការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ "នៅក្នុងលក្ខខណ្ឌនិងបរិបទពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ យើងត្រូវរួបរួមគ្នានិងសហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាព ដើម្បីឆ្លើយតប់និងជំនះរាល់បញ្ហាប្រឈមមានលក្ខណៈទូលំទូលាយ សកល តំបន់និងប្រជាជនទាំងមូល។ ជាមួយនឹងទស្សនៈ "គោរពពេលវេលា គោរពបញ្ញា គោរពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ” យើងត្រូវផ្លាស់ប្តូរថ្មីដើម្បីបោះជំហានទម្លុះទម្លាយ នវានុវត្តន៍ដើម្បីឈានទៅឆ្ងាយ និងធ្វើសមាហរណកម្មដើម្បីឆ្ពោះទៅ​មុខ​”។ ខ្ញុំជឿជាក់ និងរំពឹងថា លទ្ធផលនៃកិច្ចប្រជុំលើកនេះ នឹងរួមចំណែកអនុវត្តន៍នូវគោលដៅ កម្មវិធី និងចក្ខុវិស័យ GMS។ ខ្ញុំក៏បានយល់ព្រម អនុម័ត លើ “យុទ្ធសាស្ត្រនវានុវត្តន៍ GMS ឆ្នាំ ២០៣០”។ វៀតណាមបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាកសាងមហាអនុតំបន់ទន្លេមេគង្គដោយនវានុវត្តន៍ ថាមវន្ត ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងវិបុលភាពសម្រាប់ប្រទេសនីមួយៗ និងប្រជាជនគ្រប់រូប”។

នាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំបានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួម និងយុទ្ធសាស្ត្រនវានុវត្តន៍សម្រាប់ការអភិវឌ្ឍន៍ GMS រហូតដល់ឆ្នាំ ២០៣០។ កិច្ចប្រជុំក៏បានកត់ត្រាឯកសារចំនួន ៦ ស្តីពីអាកាសធាតុនិងបរិស្ថាន ឌីជីថលភាវូបនីយកម្ម ការវិនិយោគ សមភាពយេនឌ័រ សុខភាព ការធ្វើឌីជីថលនៃឯកសារពាណិជ្ជកម្មសម្រាប់អនុវត្តន៍នាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៨ និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន កាលពីថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) លោក Wei Yingbiao។

Top