• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Binh Dinh សន្យាបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនមកអភិវឌ្ឍន៍ក្នុងរយៈពេលវែង

នៅឯសន្និសីទពន្លឿនការវិនិយោគ Binh Dinh ឆ្នាំ ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នៅទីក្រុង Quy Nhon ថ្នាក់ដឹកនាំខេត្តក៏បានសន្យារួមដំណើរនិងបង្កើត លក្ខណ្ឌសម្រាប់សហគ្រាសមកវិនិយោគនិងអភិវឌ្ឍន៍ក្នុងរយៈពេលវែង។
គណៈប្រតិភូចូលរួមសន្និសីទ។ (រូបថត៖ binhdinh.gov.vn)

ខេត្ត Binh Dinh ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ ក្លាយទៅខេត្តអភិវឌ្ឍន៍ឈាន មុខគេនៅតំបន់ខាងជើងភូមិភាគកណ្ដាល និងតំបន់ឆ្នេរភាគកណ្តាល; ជាមជ្ឈមណ្ឌល ឧស្សាហកម្មកែច្នៃ ផលិត សេវាកម្ម ទេសចរណ៍ និងវប្បធម៌ភាគខាងត្បូងនៃតំបន់; ជាមជ្ឈមណ្ឌលដ៏ធំរបស់ប្រទេសជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ជាគោលដៅ ទេសចរណ៍ជាតិនិងអន្តរជាតិដ៏សំខាន់។ នៅឯសន្និសីទពន្លឿនការវិនិយោគ Binh Dinh ឆ្នាំ ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh នារសៀលថ្ងៃ ទី ២៩ ខែមីនា នៅទីក្រុង Quy Nhon ថ្នាក់ដឹកនាំខេត្តក៏បានសន្យារួមដំណើរនិងបង្កើត លក្ខណ្ឌសម្រាប់សហគ្រាសមកវិនិយោគនិងអភិវឌ្ឍន៍ក្នុងរយៈពេលវែង។

អញ្ជើញចូលរួមនិងថ្លែងសុន្ទករថានៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានក្រើនរំលឹកឲ្យខេត្ត Binh Dinh ត្រូវយកចិត្តទុក ដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស។ បើតាមលោកឧបនាយករដ្ឋមន្ត្រី គន្លឹះ ក្នុងការទាក់ទាញការវិនិយោគ និងការប្រកួតប្រជែងរវាងបណ្ដាមូលដ្ឋាន មិនមែនជា សក្តានុពលដីធ្លីទេ ប៉ុន្តែជាធនធានមនុស្ស។ គុណភាពនៃធនធានមនុស្សគឺជាកត្តា សំខាន់បំផុត ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Binh Dinh ត្រូវយក ចិត្តទុកដាក់លើធនធានមនុស្សក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត និងការធ្វើបរិវត្តកម្មឌីជីថល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ហាណូយ) បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបពិភាក្សាជាមួយ ប្រធានាធិបតីហុងគ្រី លោក Sulyok Tamás ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា។

Top