• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កៀងគរការឧបត្ថម្ភដើមឈើជាង ៥០០ ពាន់ដើម ដើម្បី “Truong Sa បៃតង“

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Cam Ranh ខេត្ត Khanh Hoa កងទ័ពជើងទឹកបានរៀបចំសន្និសីទបូកសរុបនិងដក បទពិសោធន៍ពីការអនុវត្តកម្មវិធី "Truong Sa បៃតង" ដំណាក់កាល ២០២១-២០២៤ និងអនុវត្តន៍ភារដំណាក់កាល ២០២៥-២០២៧។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ TTXVN

កម្មវិធី "Truong Sa បៃតង" ត្រូវបានបញ្ជាការកងទ័ពជើងទឹក ដាក់ពង្រាយអនុវត្តន៍ចាប់តាំងពីឆ្នាំ ២០២១មក។ ក្នុងដំណាក់កាល ២០២១-២០២៤ ដើមឈើប្រហែល ៩០.០០០ដើម ត្រូវបានដាំនៅលើកោះ Truong Sa។ ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៧ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី៤ បានកៀងគរការឧបត្ថម្ភដើមឈើជាង ៥០ម៉ឺនដើម ដើម្បី “Truong Sa បៃតង”; ពង្រីកផ្ទៃដីដាំដើមឈើ និងបណ្តុះកូនឈើលើកោះ។ កងទ័ពជើងទឹកបានអំពាវនាវយ៉ាងសកម្មដល់បណ្តាមូលដ្ឋាន ទីភ្នាក់ងារ និងអាជីវកម្មទូទាំងប្រទេស ផ្សព្វផ្សាយនិងកៀងគររាល់ប្រភពធនធាន ជាពិសេសសម្ភារៈសម្រាប់ដាំដុះនិងថែទាំដើមឈើ ដូចជាដីមានជីជាតិ ជី បច្ចេកវិទ្យា ដាក់ពង្រាយគំរូល្អនិងច្នៃប្រឌិត ដើម្បីកសាងទេសភាពបៃតងនិងស្អាតនៅលើកោះ។

ក្នុងសន្និសីទនេះ ឧត្តមនាវីឯក Nguyen Dinh Hung អគ្គមេបញ្ជាការរងកងទ័ពជើងទឹកបានអះអាងថា កម្មវិធី “Truong Sa បៃតងមិនត្រឹមតែនាំមកនូវតម្លៃខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ប្រទេសទាំងមូលចំពោះការការពារអធិបតេយ្យភាពកោះសមុទ្រ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ; ស្នើឲ្យតំបន់លេខ៤ បន្តសម្របសម្រួលជាមួយស្ថាប័ន អង្គភាព និងសហគ្រាសអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់ រួមចំណែកកសាង Truong Sa កាន់តែបៃតង និងស្រស់ស្អាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសថៃនឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

រដ្ឋមន្ត្រីការបរទេសថៃនឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ក្រសួងការបរទេសថៃនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថា តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥។

Top