ព័ត៌មាន
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥
ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) កាលពី យប់ថ្ងៃទី ២៧ មេសា គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម និង ស្ថានីយ៍ទូរទស្សន៍វៀតណាមបានរៀបចំកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ ក្រោម ប្រធានបទ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ” នៅទីក្រុងហូជីមិញ រដ្ឋធានី ហាណូយ និងខេត្ត Quang Tri។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បាន អញ្ជើញចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមនៅរដ្ឋធានីហាណូយ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានចូលរួម នៅខេត្ត Quang Tri។
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" មាន ការចូលរួមពីសិល្បករសិល្បការិនីជាង ១២០០ នាក់ នៅទីតាំងទាំង ៣ នៅភាគខាង ជើង កណ្តាល និងខាងត្បូង។ ដោយមានជំពូកចំនួន ៣ ក្រោមចំណងជើងថា “សេចក្តី ប្រាថ្នាសន្តិភាព” “ឆន្ទៈនៃឯករាជ្យនិងការបង្រួបបង្រួម” និង “យើងឈានឡើងដោយ មោទនភាព! អូវៀតណាម” កម្មវិធីនេះបានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ បង្ហាញពីមេរៀនប្រវត្តិសាស្ត្រ ស្មារតីសាមគ្គីភាព ព្រមទាំងរំលេចសមិទ្ធិផល របស់ប្រទេសជាតិក្នុងដំណើរកសាងនិងអភិវឌ្ឍន៍ផងដែរ។
គួរឲ្យកត់សម្គាល់ថា នៅទីតាំងផ្សាយបន្តផ្ទាល់នៅទីក្រុងហូជីមិញ មានការ ប្រគល់វត្ថុអនុស្សាវរីយ៍ពីអតីតយុទ្ធជនអាមេរិកម្នាក់ ដែលបានរក្សាទុកវត្ថុអនុស្សាវរីយ៍ របស់យុទ្ធជនពលីវៀតណាម ម្នាក់អស់រយៈពេល ៥០ ឆ្នាំ ហើយឥឡូវនេះចង់ប្រគល់ ជូនគ្រួសារយុទ្ធជនពលី។ លើសពីនេះ ការសម្តែងរបស់អ្នកការទូតមកពីប្រទេសនានា ដែលច្រៀងចម្រៀងសរសើរវៀតណាមនៅទីក្រុងហាណូយ ដោយមានការចូលរួមពី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាង ជ្រាលជ្រៅផងដែរ៕