• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ប្រកាសផែនការសកម្មភាពដើម្បីទ្វីប AI

ផែនការសកម្មភាពនឹងជំរុញសមត្ថភាពនវានុវត្តន៍ AI របស់សហភាពអឺរ៉ុបតាមរយៈសសរស្តម្ភសំខាន់ៗដូចជា៖ ការកសាងហេដ្ឋារចនា សម្ព័ន្ធទិន្នន័យ និងកុំព្យូទ័រ AI ខ្នាតធំ; បង្កើនការធ្វើលទ្ធកម្មទិន្នន័យធំ និងមានគុណ ភាពខ្ពស់; អភិវឌ្ឍន៍ក្បួនដោះស្រាយ និងជំរុញការអនុវត្ត AI នៅក្នុងវិស័យយុទ្ធសាស្ត្រ របស់សហភាពអឺរ៉ុប។
កាលពីថ្ងៃទី 9 ខែមេសា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសផែនការសកម្ម ភាពដើម្បី "ទ្វីបបញ្ញាសិប្បនិម្មិត (AI)" សំដៅធ្វើឱ្យសហភាពអឺរ៉ុប (EU) ក្លាយជាទ្វីប ដឹកនាំពិភពលោកនៅក្នុងវិស័យ AI។ ផែនការនេះត្រូវបានឧទ្ទេសនាមដោយប្រធាន គណៈ កម្មការអឺរ៉ុប (EC) លោកស្រី Usula von der Leyen ក្នុងកិច្ចប្រជុំកំពូលអំពីសកម្ម ភាពបញ្ញាសិប្បនិម្មិត (AI) ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីផ្លាស់ប្ដូរឧស្សាហកម្មប្រពៃណីដ៏ខ្លាំងរបស់អឺរ៉ុបទៅជាកម្លាំងចលករនៃនវានុវត្តន៍និងការបង្កើនល្បឿនរបស់ AI។
យោងតាមប្រធាន EC ការប្រណាំងដណ្ដើមឋានៈនាំមុខគេក្នុងវិស័យ AI នៅតែ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ ផែនការសកម្មភាពនឹងជំរុញសមត្ថភាពនវានុវត្តន៍ AI របស់សហភាពអឺរ៉ុបតាមរយៈសសរស្តម្ភសំខាន់ៗដូចជា៖ ការកសាងហេដ្ឋារចនា សម្ព័ន្ធទិន្នន័យ និងកុំព្យូទ័រ AI ខ្នាតធំ; បង្កើនការធ្វើលទ្ធកម្មទិន្នន័យធំ និងមានគុណ ភាពខ្ពស់; អភិវឌ្ឍន៍ក្បួនដោះស្រាយ និងជំរុញការអនុវត្ត AI នៅក្នុងវិស័យយុទ្ធសាស្ត្រ របស់សហភាពអឺរ៉ុប។ ល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top