• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពយ៉ាងផុលផុស ក្នុងទិវាសៀវភៅនិងវប្បធម៌អានវៀតណាម ២០២៣

អបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាមថ្ងៃទី២១ ខែមេសា និងទិវាសៀវភៅនិងសិទ្ធនិពន្ធពិភពលោកថ្ងៃទី២៣ ខែមេសា នាព្រឹកថ្ងៃទី១៩ ខែមេសា នៅទីក្រុងហាណូយ បណ្ណាល័យជាតិវៀតណាមបានបើក “ទិវាសៀវភៅនិងវប្បធម៌អានឆ្នាំ ២០២៣” ក្រោមប្រធានបទ “សៀវភៅសម្រាប់ខ្ញុំ និងសម្រាប់អ្នក”។

ព្រឹត្តិការណ៍នេះសំដៅលើកតម្កើងតម្លៃរបស់សៀវភៅ លើកតម្កើងអ្នកអាន និងអ្នកចូលរួមក្នុងការសម្រាំង  ការច្នៃប្រឌិត ការបោះពុម្ព ការផ្សព្វផ្សាយ ការរក្សាទុកសៀវភៅ និងការអភិវឌ្ឍវប្បធម៌អាននៅវៀតណាម។ នៅក្នុងពិធីបើក នាយកស្តីទីបណ្ណាល័យជាតិវៀតណាម លោក Nguyen Xuan Dung បានឲ្យដឹងថា៖ ទិវាសៀវភៅនិងវប្បធម៌អានឆ្នាំនេះ នៅបណ្ណាល័យជាតិមាន សកម្មភាពវិសេសវិសាលជាច្រើន ។ មានព្រឹត្តិការណ៍ចំនួន ១០ក្នុងទិវាសៀវភៅវៀតណាម ដូចជា៖ ការតាំងពិព័រណ៍សៀវភៅ; សិក្ខាសាលាប្រធានបទ; គូរគំនូរតាមសៀវភៅ; រៀបរាប់រឿងសៀវភៅជាភាសាអង់គ្លេស; ប្រគល់សៀវភៅជូនបណ្ណាល័យនៅតំបន់ដាច់ស្រយាល...

នាព្រឹកថ្ងៃទី ១៩ មេសានេះដែរ នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម លេង ៥៨ Quan Su ទីក្រុងហាណូយ បានប្រព្រឹត្តទៅសកម្មភាពអបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាមលើកទី ២ ឆ្នាំ ២០២៣។ កម្មវិធីបានឧទ្ទេសនាមសៀវភៅថ្មីៗជាច្រើនក្បាល ក្នុងវិស័យនានាដូចជា៖ សារព័ត៌មាន នយោបាយសង្គម ច្បាប់ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វិទ្យាសាស្ត្រជីវភាពរស់នៅ  របស់អ្នកនិពន្ធជាកម្មាភិបាល អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

នៅខេត្ត Thua Thien - Hue ក្នុងឱកាសទិវាសៀវភៅនិងវប្បធម៌អានវៀតណាម នាថ្ងៃទី ១៩ មេសានេះ នៅសារមន្ទីរវត្ថុបុរាណបរមរាជវាំង  Hue មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលបុរាណនៃបរមរាជវាំង Hue បានរៀបចំពិធីតាំងបង្ហាញសៀវភៅបុរាណដែលបានបរិច្ចាគ ជាមួយនឹងវត្ថុបុរាណ សៀវភៅបុរាណជាច្រើនក្នុងសម័យរជ្ជកាល Nguyen ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ មិថុនា។

Top