ព័ត៌មាន
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សាររំលែកទុក្ខរបស់ ព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ន អង្គការជាច្រើនរបស់កម្ពុជា ចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជនវៀតណាម បង្ហាញ ពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងស្និទ្ធស្នាលរបស់កម្ពុជា រួមទាំងមនោសញ្ចេតនា ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ខ្លួនឯងផ្ទាល់ ចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។
រីឯខ្លួនវិញ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្ស រដ្ឋ និងប្រជាជនកម្ពុជានឹងបន្តពូនជ្រុំទំនាក់ទំនងជាអ្នកជិតខាងល្អជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមដោយ ឈរលើមូលដ្ឋាននៃកេរ្តិ៍ដំណែលដ៏មានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេ ភាគី ជាពិសេសលើវិស័យសន្តិសុខ-ការពារជាតិ និងសេដ្ឋកិច្ច ក៏ដូចជាផ្លាស់ប្តូរអំពីទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាមផងដែរ៕