លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh បានសម្តែងការចាប់អារម្មណ៍នៅពេលឃើញផ្ទាល់ភ្នែកនូវសមិទ្ធិផលរបស់
Samsung Group ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់និយាយរួម
និងវិស័យ semiconductor និយាយដោយឡែក ព្រមទាំងបានទទួលស្គាល់សកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់ក្រុមហ៊ុន
Samsung ក្នុងវិស័យឧស្សាហកម្មផលិតកម្ម ការផលិតឧបករណ៍
និងគ្រឿងអេឡិចត្រូនិកនៅវៀតណាមក្នុងអំឡុងពេលជិត ២០ ឆ្នាំកន្លងមក
និងការរួមចំណែកយ៉ាងសកម្មរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ។
ផ្ដល់ព័ត៌មានអំពីអាទិភាពរបស់វៀតណាមក្នុងការជំរុញឧស្សាហកម្ម
semiconductor
និងបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលខាងមុខ
លោកនាយករដ្ឋមន្ត្រីបាននិយាយថា វៀតណាមស្វាគមន៍ និងលើកទឹកចិត្ត
វិនិយោគិនមកបណ្ដាក់ទុនក្នុងបច្ចេកវិទ្យា semiconductor និង AI
ព្រមទាំងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យទាំងនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនឹងកែលម្អស្ថាប័នគោលនយោបាយ
បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ...
បម្រើឱ្យល្អបំផុតសម្រាប់បណ្ដាសម្ព័ន្ធក្រុមហ៊ុនដែលវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្ម
semiconductor ដោយជឿជាក់ថា Samsung Group នឹងអភិវឌ្ឍន៍ សហប្រតិបត្តិការវិនិយោគប្រកបដោយជោគជ័យនិងចីរភាពនៅវៀតណាម៕