• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភា៖ បំពេញបន្ថែម បទប្បញ្ញត្តិដើម្បីទាក់ទាញអ្នកវិនិយោគ

បន្តកម្មវិធីសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៣០ តុលា នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាបានពិភាក្សាជាក្រុមអំពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន៤ រួមមាន៖ ច្បាប់ផែនការមេ ច្បាប់វិនិយោគ ច្បាប់ស្តីពីការវិនិយោគភាពជាដៃគូឯកជនសាធារណៈនិងច្បាប់ដេញថ្លៃ។
ប្រធានរដ្ឋសភាលោក ត្រីន ថាញ់ មិន ថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ quochoi.vn)

នៅក្នុងក្រុមពិភាក្សាស្តីពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ផែនការមេ គណៈប្រតិភូបានស្នើឱ្យធ្វើនិយតកម្មទំនាក់ទំនងរវាងប្រភេទនៃការធ្វើផែនការមេថ្នាក់ជាតិ ដើម្បីធានានូវលទ្ធភាព ស៊ីសង្វាក់គ្នា និងដំណោះស្រាយបញ្ហាលំបាក និងបញ្ហាជាបន្ទាន់ក្នុងការអនុវត្ត។ ទាក់ទងនឹងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃ ដោយអនុញ្ញាតឱ្យអនុវត្ត បទប្បញ្ញត្តិស្តីពីការដេញថ្លៃ ប្រតិភូបានស្នើឱ្យពិចារណាលើសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកវិនិយោគ និងអ្នកម៉ៅការ ដើម្បីមានបទប្បញ្ញត្តិ សមស្របសំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងពីរ។ ទាក់ទិននឹងច្បាប់ផែនការមេ ប្រធានរដ្ឋសភា លោក ត្រីនថាញើមិនបានសង្កត់ធ្ងន់ថា៖ ច្បាប់ស្តីពីផែនការមេ ធ្វើវិសោធនកម្ម ត្រូវធានាឱ្យមានការអនុលោមតាមនិរន្តរភាព ការទទួលនូវស្ថិរភាព និងឋានានុក្រមនៅក្នុងប្រព័ន្ធផែនការជាតិ។ ធានានូវភាពស៊ីសង្វាក់គ្នារវាងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម; ធានានូវការរួមបញ្ចូលគ្នានៃការគ្រប់គ្រងវិស័យ ធានាការពារជាតិ សន្តិសុខ និងការពារបរិស្ថាន; ធានាបាននូវភាពសុខដុមរមនា រវាងផលប្រយោជន៍របស់ប្រទេសជាតិ និងតំបន់មូលដ្ឋាន  ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលក្នុងនោះ ផលប្រយោជន៍ជាតិគឺខ្ពស់បំផុត

គណៈប្រតិភូក៏បានចាត់ទុកថា វិមជ្ឈការ និងសិទ្ធិអំណាចសម្រាប់គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងការសម្រេចលើគម្រោងចាប់ពី ១០ ពាន់ពាន់លានដុងដល់ ៣០ ពាន់ពាន់លានដុងគឺមានទំហំធំណាស់; ចាំបាច់ក្នុងការស្រាវជ្រាវនិងវាយតម្លៃផលប៉ះពាល់ដោយយកចិត្តទុកដាក់ នៅក្នុងបរិបទនៃគោលនយោបាយផ្សេងទៀតដែលទាក់ទងនឹងបញ្ហាទំនួលខុសត្រូវសមូហភាពនិងបុគ្គល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top