• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយប់ថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ កម្មាធិការបក្សទីក្រុង Da Nang។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang (រូបថត៖ VNA)

ក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ។ នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់ទីក្រុងអំពីយន្តការ និង គោលនយោបាយដ៏វិសេសវិសាលមួយចំនួនក្នុងការវិនិយោគលើការកសាងតំបន់ពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់នៅទីក្រុង Da Nang; ក្រើនរំលឹកថា ទីក្រុងត្រូវស្នើយន្តការ និងគោលនយោបាយសមស្រប ត្រូវតែអនុវត្តឱ្យបានឆាប់រហ័ស និងត្រូវយកចិត្តទុកដាក់លើតម្លៃនៃពេលវេលា ភាពវៃឆ្លាត និងការសម្រេចចិត្ត; ខិតខំដាក់ជូនរដ្ឋាភិបាលក្នុងខែមីនា និងរដ្ឋសភានៅខែឧសភា។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យទីក្រុងមានគោលការណ៍ណែនាំជ្រើសរើសវិនិយោគិនដែលសក្តិសមនឹងឋានៈរបស់ Da Nang; កសាងដំណើរការដ៏តឹងរឹង សាធារណៈ តម្លាភាព និងត្រឹមត្រូវតាមច្បាប់ ដើម្បីវិនិយោគក្នុងការសាងសង់កំពង់ផែ Lien Chieu; បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ទីក្រុង ដើម្បីរួមចំណែកលើកកម្ពស់កំណើន បណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍ និងទាក់ទាញអ្នកមានទេពកោសល្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top