• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើវិសោធនកម្មច្បាប់ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នានា គឺសំដៅបំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី។
លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួម និងថ្លែងក្នុងកិច្ចពិភាក្សាជាក្រុមរបស់រដ្ឋសភា។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចពិភាក្សាជាក្រុមរបស់រដ្ឋសភា អំពីសេចក្តីព្រាងច្បាប់មួយចំនួន លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នានា គឺសំដៅបំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី បង្កើតប្រព័ន្ធច្បាប់ប្រកបដោយភាពស៊ីសង្វាក់គ្នា ភាពដែលអាចធ្វើទៅបាន តម្លាភាព ព្រមទាំងបង្កើតបរិយាកាសស្ថិរភាពសម្រាប់ផលិតកម្ម អាជីវកម្ម ជំរុញនវានុវត្តន៍ និងការធ្វើសមាហរណកម្មអន្តរជាតិ លុបបំបាត់ទាំងស្រុងនូវឧបសគ្គដែលបណ្តាលមកពីការត្រួតស៊ីគ្នា និងការផ្ទុយគ្នានៅក្នុងប្រព័ន្ធច្បាប់៖

ជាមួយនឹងតម្រូវការនោះ ស្មារតីកែទម្រង់ត្រូវបានបង្កើតឡើង។ ទីមួយគឺការផ្លាស់ប្ដូរជាមូលដ្ឋាននូវការត្រិះរិះផ្នែកច្បាប់ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងទៅការបម្រើ និងស្ថាបនាសម្រាប់ការអភិវឌ្ឍ។ ទីពីរ ការកសាងច្បាប់ត្រូវតែធានាបាននូវលក្ខណៈព្យាករណ៍ខ្ពស់ ស្របទៅនឹងស្ថានភាពជាក់ស្ដែង និងបម្រើតម្រូវការនៃការអភិវឌ្ឍ។ ទីបី ការអនុវត្តច្បាប់ត្រូវតែមានភាពតឹងរ៉ឹង យុត្តិធម៌ ជាក់ស្ដែង ផ្សារភ្ជាប់ជាមួយនឹងតម្លាភាព និងភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាជន អាជីវកម្ម និងសង្គមទាំងមូល។ ទី៤ ត្រូវតែមានវិមជ្ឈការ ការចាត់តាំងអំណាចយ៉ាងច្បាស់លាស់ ដោយផ្សារភ្ជាប់នឹងការទទួលខុសត្រូវ លុបបំបាត់យន្តការសុំ-ជូន លុបបំបាត់ផលប្រយោជន៍បក្សពួក និងអភ័យឯកសិទ្ធិជាក្រុម។

ទាក់ទិននឹងច្បាប់សញ្ជាតិ ដោយមានការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមួយចំនួន លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការលើកទឹកចិត្តអាណិកជនវៀតណាមស្នេហាជាតិ និងអ្នកជំនាញបរទេសចូលសញ្ជាតិវៀតណាម គឺដើម្បីលើកតម្កើងមោទនភាពនៃជនជាតិវៀតណាម ក៏ដូចជាលើកកំពស់ស្មារតីសាមគ្គីភាពជាតិនិងអន្តរជាតិផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អ្នកប្រាជ្ញនិងមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកប្រធានហូជីមិញ

អ្នកប្រាជ្ញនិងមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) អ្នកប្រវត្តិសាស្ត្រ អ្នកនយោបាយ និងមិត្តភក្តិអន្តរជាតិជាច្រើនបានចែករំលែក និងវាយតម្លៃយ៉ាងស៊ីជម្រៅអំពីតួនាទី និងឥទ្ធិពលរបស់លោកប្រធានហូជីមិញ ចំពោះប្រវត្តិសាស្ត្រវៀត ណាមនិងពិភពលោក។

Top