• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃនេះគឺជាខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

ថ្ងៃនេះកាលពី៨០ ឆ្នាំមុន (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) ឈរក្រោមទង់ក្រហមផ្កាយមាស នៅក្នុងព្រៃ Tran Hung Dao ស្រុក Nguyen Binh ខេត្ត Cao Bang កងទ័ព ឃោសនារំដោះវៀតណាម ត្រូវបានបង្កើតឡើង ដែលជាឈ្មោះដើមរបស់កងទ័ពប្រជាជនវៀតណាមនាសព្វថ្ងៃនេះ។
លោកអគ្គលេខាបក្ស To Lam និងលោករដ្ឋមន្ត្រី Phan Van Giang ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ រូបថត៖ Tuan Huy/VOV

ពីកងទ័ពដំបូងដែលមានយុទ្ធជនតែ ៣៤ នាក់ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម កងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការពារយ៉ាងរឹងមាំនូវ ទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិ ហើយបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូផងដែរ។

ក្នុងអត្ថបទមួយចុះផ្សាយលើកាសែតកងទ័ពប្រជាជន ចេញថ្ងៃទី ២២ ធ្នូ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ ឈ្នះ និងរីកចម្រើន កងទ័ពប្រជាជនវៀតណាមបានបង្កើតឡើងប្រពៃណីវីរភាព ជាមួយនឹងយុទ្ធជ័យត្រចះត្រចង់ ដែលបានដក់ជាប់ក្នុងព្រឹត្តិការណ៍ដ៏រុងរឿងរបស់ប្រជាជាតិ។ យុទ្ធជ័យដ៏ត្រចះត្រចង់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមិទ្ធិផលដ៏មហិមាររបស់បដិវត្តន៍វៀតណាមក្នុងសម័យហូជីមិញ។

នាពេលបច្ចុប្បន្ន ដើម្បីបំពេញតាមតម្រូវការ ភារកិច្ចការពារមាតុភូមិក្នុងគ្រប់កាលៈទេសៈ វៀតណាមផ្តោតសំខាន់លើការកសាងកងទ័ពចំណាន បង្រួម រឹងមាំ និងកាន់តែទំនើប។ តាមនោះ វៀតណាមប្រកាន់ខ្ជាប់នូវការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ; ផ្តោតលើការកសាងធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជំរុញការកែសម្រួលកម្លាំង ធ្វើទំនើបកម្មអាវុធ និងឧបករណ៍សម្រាប់ផ្នែកទ័ព កងកម្លាំងនីមួយៗ និងកងទ័ពទាំងមូល; ពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top