ព័ត៌មាន
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងយ៉ាហ្គី ក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំង
តួលេខនេះ
ច្រើនជាងសេចក្តីប្រកាសកាលពីមុនរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា
ដែលថាមនុស្ស៣៣នាក់បានស្លាប់ដោយសារព្យុះទីហ្វុង យ៉ាហ្គី។ លើសពីនេះ មនុស្សជាង
២៣៥.០០០ នាក់បានបាត់បង់ផ្ទះសម្បែង ដោយសារព្យុះទីហ្វុងយ៉ាហ្គី។
ទឹកជំនន់
និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គី
បានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ
បន្ទាប់ពីព្យុះទីហ្វុងនេះបានបោកបក់លើតំបន់នេះ កាលពីចុងសប្តាហ៍មុន។ បច្ចុប្បន្ននេះ
ការងាររុករក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជាបន្ទាន់៕