លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន IC ICTAS គ្រុបនិងសម្ព័ន្ធអ្នកម៉ៅការ VIETUR នឹងបន្តធ្វើការជាមួយអ្នកផ្គត់ផ្គង់បរិក្ខារដើម្បីកំណត់ពេលវេលាដែលអាចកាត់បន្ថយក្នុងការបង្ហើយគម្រោង ធានាគុណភាព តម្រូវការបច្ចេកទេសនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុត។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញទទួលជួបលោក Reha Denemec អនុប្រធានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងពាណិជ្ជកម្ម សំណង់ IC ICTAS (ទួរគី) (រូបថត៖ Van Diep/TTXVN)
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានទទួលជួបលោក Reha Denemec អនុប្រធានក្រុមហ៊ុនឧស្សាហកម្មសំណង់និងពាណិជ្ជកម្ម
(IC ICTAS Group) អ្នកម៉ៅការដឹកនាំ ក្រុមហ៊ុនបណ្តាក់ទុនរួម VIETUR
អនុវត្តកញ្ចប់គម្រោង “សាងសង់និងដំឡើងឧបករណ៍សម្រាប់ស្ថានីយអ្នកដំណើរ”
គម្រោងសមាសភាពទី៣ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long
Thanh។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីមានការយកចិត្តទុកដាក់ខ្ពស់
ដោយបានត្រួតពិនិត្យជាប្រចាំ ជំរុញនិងដឹកនាំដើម្បីពន្លឿនវឌ្ឍនភាព
និងបង្ហើយគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នាពេលឆាប់ៗនេះ។
លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន IC ICTAS គ្រុបនិងសម្ព័ន្ធអ្នកម៉ៅការ
VIETUR នឹងបន្តធ្វើការជាមួយអ្នកផ្គត់ផ្គង់បរិក្ខារដើម្បីកំណត់ពេលវេលាដែលអាចកាត់បន្ថយក្នុងការបង្ហើយគម្រោង
ធានាគុណភាព តម្រូវការបច្ចេកទេសនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុត។
ចំណែកខ្លួនវិញ
លោក Reha Denemec បានបញ្ជាក់ថា ក្រុមហ៊ុន IC
ICTAS គ្រុប និងក្រុមហ៊ុនបណ្តាក់ទុនរួម VIETUR កំពុងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយពេលវេលាបង្ហើយកញ្ចប់គម្រោង
ហើយក្នុងពេលជាមួយគ្នានេះ មានបំណងចង់អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀតនៅក្នុងប្រទេសវៀតណាមនាពេលអនាគត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម