ការសម្តែងសិល្បៈបែបប្រពៃណីនៅព្រឹត្តិការណ៍ “ទិវាជាតិវៀតណាម” នៅពិព័រណ៍អន្តរជាតិ Osaka ឆ្នាំ ២០២៥ (រូបថត៖ PV/VOV-Tokyo)
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ បានក្រើនរំលឹកអំពីសង្គមមួយដែលមានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងសុខដុមរមនា ដោយយកចិត្តទុកដាក់លើគ្រប់វិស័យក្នុងដំណើរការអភិវឌ្ឍ។
“ចូលរួមពិព័រណ៍ EXPO ២០២៥ វៀតណាមបានជ្រើសរើសប្រធានបទ “សង្គមរួមបញ្ចូលគ្នាដោយយកប្រជាជនជាមជ្ឈមណ្ឌល” តាមនោះ យើងចង់ចែករំលែករឿងរ៉ាវមោទនភាពអំពីប្រទេសវៀតណាម ដែលមានប្រវត្តិវីរភាព សេដ្ឋកិច្ចថាមវន្ត សមាហរណកម្មសម្បូរបែប វប្បធម៍ចម្រុះ ពោរពេញដោយអត្តសញ្ញាណ ឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ សង្គមមានសណ្តាប់ធ្នាប់ សុវត្ថិភាព ទាំងអស់គ្នាសម្រាប់ប្រជាជនវៀតណាមដែលមានជីវភាពធូរធារ និងសុភមង្គល។ អាគ៌ារតាំងពិព័រណ៌វៀតណាមនៅ EXPO ២០២៥ គឺជាការរួមបញ្ចូលគ្នានៃប្រពៃណី បច្ចុប្បន្នកាល និងអនាគត ជាមួយនឹងភាសាបង្ហាញនៃបច្ចេកវិទ្យាទំនើប ដើម្បីផ្សព្វផ្សាយរឿងមោទនភាពអំពីប្រទេសជាតិនិងប្រជាជនវៀតណាម ទៅកាន់មិត្តអន្តរជាតិ ជាមួយនឹងក្តីប្រាថ្នាចង់ទម្លុះទម្លាយក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមពីសក្ដានុពល និងប្រៀបខ្លាំងនៃមូលដ្ឋាន និងធុរកិច្ច ដើម្បីបើកឱកាសសហប្រតិបត្តិការវិនិយោគនាពេលអនាគត”។
មុននេះឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long បានចូលជួបសម្តែងការគួរសមជាមួយលោកស្រី Obuchi Yuko - សមាជិកសភា ប្រធានសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមផងដែរ៕