• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញម្រេចលើសពី ១ ពាន់លានដុល្លារអាមេរិក

យោងតាមសមាគមម្រេចនិងគ្រឿងទេសវៀតណាម (VPSA) ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញម្រេចបានលើស ពី ១ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នា ក្នុងអំឡុងពេល ៧ ឆ្នាំកន្លងមក។

តាមនោះ ក្នុងខែសីហា វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទបានជិត ២១.៥០០ តោន ជាមួយនឹងចំណូលពីសម្រេចបានជិត ១៤០ លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ខែសីហា វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទបានចំនួន ១៦៦.៥១០ តោន ដែលមានតម្លៃជាង ១,១២ ពាន់លានដុល្លារអាមេរិក។

សហរដ្ឋអាមេរិកបន្តជាទីផ្សារអ្នកប្រើប្រាស់ម្រេចធំជាងគេរបស់ប្រទេសវៀត ណាមជាមួយនឹងទិន្នផល ៣៥.៦៩៧ តោន ដែលស្មើនឹង ២១,៤% នៃការនាំចេញសរុប។ ក្នុងពេលជាមួយគ្នានោះ ទីផ្សារចិនមានអត្រាកំណើនគួរឲ្យចាប់អារម្មណ៍ ខ្ពស់ជាងរយៈពេលដូចគ្នាចំនួន៥៨%  ដែលសម្រេចបានជិត ១៣.៣០០ តោន។

ចំណែកទំនិញដើមទេពិរូវិញ គិតត្រឹមដំណាច់ខែសីហា វៀតណាមបាននាំចេញបានជាង ៨៣.០០០តោន ដោយមានចំណូលសរុបជាង ២១០ លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ទំហំនាំចេញបានកើនឡើងជិត ១៩% តម្លៃកើនឡើង ៣២% ។ ទីផ្សារនាំចេញទេពិរូនាំមុខគេរបស់វៀតណាមរួមមានៈ ឥណ្ឌា សហរដ្ឋអាមេរិក និងបង់ក្លាដែស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ជំហរការពារប្រទេសក្នុងកិច្ចសន្ទនាទីក្រុងសេអ៊ូលឆ្នាំ ២០២៥

វៀតណាមបញ្ជាក់ជំហរការពារប្រទេសក្នុងកិច្ចសន្ទនាទីក្រុងសេអ៊ូលឆ្នាំ ២០២៥

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ១៤ (SDD-១៤)។

Top