• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”

វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោកសាស្ត្រាចារ្យ Nishizawa Toshiro។ (រូបថត៖ VOV Tokyo)

នេះគឺជាអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យ Nishizawa Toshiro មកពីសាកលវិទ្យាល័យ តូក្យូ ប្រទេសជប៉ុន មុននឹងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

ដោយវាយតម្លៃពីសមត្ថភាពរបស់វៀតណាមក្នុងការរក្សាភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រនៅក្នុងពិភពលោកដែលមានអស្ថិរភាពជាច្រើននោះ លោកសាស្ត្រាចារ្យ Nishizawa Toshiro បានចាត់ទុកថា វៀតណាមបន្តប្រកាន់គោលនយោបាយកិច្ចការបរទេសឯករាជ្យ មានភាពធន់ និងសមត្ថភាពសម្របខ្លួនខ្ពស់ មិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពជាក់ស្តែងទៀតផង ដែលបង្ហាញយ៉ាងច្បាស់បំផុតដោយការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១៤ ខណៈពេលដែលធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចនានា។ លោកសាស្ត្រាចារ្យ Nishizawa Toshiro ចាត់ទុកថា វៀតណាមឥឡូវនេះគឺជា “មហាអំណាចថ្នាក់កណ្តាល” ដែលដើរតួនាទីក្នុងការកំណត់រូបរាងស្តង់ដារនៃតំបន់ និងពង្រឹងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់។

លោកសាស្ត្រាចារ្យ Nishizawa Toshiro ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការដែលវៀតណាមបានដាក់ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកទេសនៅក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីផងដែរ។

“ប្រទេសវៀតណាមកំពុងលោតផ្លោះ សូម្បីតែបានវ៉ាដាច់ប្រទេសជប៉ុន នៅក្នុងវិស័យមួយចំនួន ដោយការអនុវត្តបច្ចេកវិទ្យាជឿនលឿន។ ការបង្កើនសេវាសាធារណៈឌីជីថល ជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានបង្ហាញថា វៀតណាមកំពុងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាពជាងមុនដោយផ្អែកលើនវានុវត្តន៍”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top