ព័ត៌មាន អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម” 15/01/2026 វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកសាស្ត្រាចារ្យ Nishizawa Toshiro។ (រូបថត៖ VOV Tokyo)នេះគឺជាអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យ Nishizawa Toshiro មកពីសាកលវិទ្យាល័យ តូក្យូ ប្រទេសជប៉ុន មុននឹងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ដោយវាយតម្លៃពីសមត្ថភាពរបស់វៀតណាមក្នុងការរក្សាភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រនៅក្នុងពិភពលោកដែលមានអស្ថិរភាពជាច្រើននោះ លោកសាស្ត្រាចារ្យ Nishizawa Toshiro បានចាត់ទុកថា វៀតណាមបន្តប្រកាន់គោលនយោបាយកិច្ចការបរទេសឯករាជ្យ មានភាពធន់ និងសមត្ថភាពសម្របខ្លួនខ្ពស់ មិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពជាក់ស្តែងទៀតផង ដែលបង្ហាញយ៉ាងច្បាស់បំផុតដោយការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១៤ ខណៈពេលដែលធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចនានា។ លោកសាស្ត្រាចារ្យ Nishizawa Toshiro ចាត់ទុកថា វៀតណាមឥឡូវនេះគឺជា “មហាអំណាចថ្នាក់កណ្តាល” ដែលដើរតួនាទីក្នុងការកំណត់រូបរាងស្តង់ដារនៃតំបន់ និងពង្រឹងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់។លោកសាស្ត្រាចារ្យ Nishizawa Toshiro ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការដែលវៀតណាមបានដាក់ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកទេសនៅក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីផងដែរ។“ប្រទេសវៀតណាមកំពុងលោតផ្លោះ សូម្បីតែបានវ៉ាដាច់ប្រទេសជប៉ុន នៅក្នុងវិស័យមួយចំនួន ដោយការអនុវត្តបច្ចេកវិទ្យាជឿនលឿន។ ការបង្កើនសេវាសាធារណៈឌីជីថល ជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានបង្ហាញថា វៀតណាមកំពុងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាពជាងមុនដោយផ្អែកលើនវានុវត្តន៍”៕

វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកសាស្ត្រាចារ្យ Nishizawa Toshiro។ (រូបថត៖ VOV Tokyo)នេះគឺជាអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យ Nishizawa Toshiro មកពីសាកលវិទ្យាល័យ តូក្យូ ប្រទេសជប៉ុន មុននឹងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ដោយវាយតម្លៃពីសមត្ថភាពរបស់វៀតណាមក្នុងការរក្សាភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រនៅក្នុងពិភពលោកដែលមានអស្ថិរភាពជាច្រើននោះ លោកសាស្ត្រាចារ្យ Nishizawa Toshiro បានចាត់ទុកថា វៀតណាមបន្តប្រកាន់គោលនយោបាយកិច្ចការបរទេសឯករាជ្យ មានភាពធន់ និងសមត្ថភាពសម្របខ្លួនខ្ពស់ មិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពជាក់ស្តែងទៀតផង ដែលបង្ហាញយ៉ាងច្បាស់បំផុតដោយការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១៤ ខណៈពេលដែលធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចនានា។ លោកសាស្ត្រាចារ្យ Nishizawa Toshiro ចាត់ទុកថា វៀតណាមឥឡូវនេះគឺជា “មហាអំណាចថ្នាក់កណ្តាល” ដែលដើរតួនាទីក្នុងការកំណត់រូបរាងស្តង់ដារនៃតំបន់ និងពង្រឹងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់។លោកសាស្ត្រាចារ្យ Nishizawa Toshiro ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការដែលវៀតណាមបានដាក់ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកទេសនៅក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីផងដែរ។“ប្រទេសវៀតណាមកំពុងលោតផ្លោះ សូម្បីតែបានវ៉ាដាច់ប្រទេសជប៉ុន នៅក្នុងវិស័យមួយចំនួន ដោយការអនុវត្តបច្ចេកវិទ្យាជឿនលឿន។ ការបង្កើនសេវាសាធារណៈឌីជីថល ជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានបង្ហាញថា វៀតណាមកំពុងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាពជាងមុនដោយផ្អែកលើនវានុវត្តន៍”៕