• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

អាសយដ្ឋានទាំង១០ដែលជិតស្និទ្ធបំផុតនៅវៀតណាមឆ្នាំ២០២៤

រាត្រី​ថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ​២០២៤ Booking បាន​ប្រកាស​តារាង​រៀប​លំដាប់​អាសយដ្ឋាន​ទាំង​១០​ដែល​ជិត​ស្និទ្ធ​បំផុត​នៅ​ប្រទេសវៀតណាម​ ជា​ផ្នែក​មួយ​នៅ​​ក្នុង​ក្រប​ខណ្ឌ​ពានរង្វាន់​ Traveller Review Awards 2024។ ឈរ​មុខ​បញ្ជី​គឺក្រុង​បុរាណ​​ហូយ​អាន​ ជា​ទីក្រុង​ល្បី​ឈ្មោះ​នៅ​ខេត្ត​ក្វាង​ណាម​ (Quang Nam) ទីកន្លែង​ដែល​មាន​ទីក្រុងបុរាណ​ហូយ​អាន​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​បេតិកភណ្ឌ

អញ្ជើញ​អ្នកអាន​ទស្សនា​រូប​ភាព​មួយ​ចំនួន​អំពី​អាសយដ្ឋាន​ទាំង​១០​ ដែល​ជាប់​ចំណាត់ថ្នាក់​របស់​ Booking.com

បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ហូយ​អាន​ ទីក្រុង​ច្នៃ​ប្រតិដ្ឋ​នៃ​អង្គការ​ UNESCO។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​
នាវា​​នៅ​កំពង់នាវា​​ទេសចរណ៍​ភុង​ញ៉ា​ (Phong Nha) ដឹក​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ល្អាង​ភ្នំ​ភុង​ញ៉ា​ (Phong Nha)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ បាន​ចុះផ្សាយ​
ជ្រោះ​បាន​ហ្គក (Ban Gioc) នៅ​ឃុំ​ដាម​ធ្វី (Dam Thuy) ស្រុក​ទ្រុង​ខាញ (Trung Khanh) ខេត្ត​កាវ​បាំង​ (Cao Bang) នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​ស្រុក​ប្រហែល​២០​គីឡូម៉ែត្រ​។ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​
ឆើត​ឆាយ​រដូវ​ផ្កា​ឈូក​នៅ​ខេត្ត​និញ​បិញ​ (Ninh Binh)។ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​
ជ្រុង​មួយនៃ​ Phu Quoc​ United Center - ឋាន​សួគ៌​ទេសចរណ៍​សុវត្ថិភាព​ និង ទាក់ទាញ​នៅ​ទីក្រុង​ភូក្វឹក (Phu Quoc) ខេត្ត​កៀន​យ៉ាង​ (Kien Giang)។ រូបថត៖ ហ្វាង​ហា/កាសែតរូបភាពវៀតណាម​
ចម្ការដើម​​ព្រូន​​រីក​ស្គុះស្គាយ ​នៅ​ឃុំ​តាត​ង៉ា (Tat Nga) ស្រុក​ម៉ែវ​វាក់ (Meo Vac) ខេត្ត​ហាយ៉ាង​ (Ha Giang)។ រូបថត៖ ណាម​ថៃ/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
ឈូង​សមុទ្រ​ហាឡុង​ ជា​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​ បាន​អង្គការ​ UNESCO ទទួលស្គាល់​នៅ​ឆ្នាំ​១៩៩៤ ស្ថិត​នៅ​ខេត្ត​ក្វាង​និញ (Quang Ninh) វៀតណាម​។ ឈូង​សមុទ្រ​ស្រស់ស្អាត​ដោយ​មាន​ភ្នំកំបោរ​រាប់ពាន់ខ្នង​ ដែល​មាន​រូប​រាង​ និង ទំហំ​បង្កើត​បាន​ជា​ឈូង​សមុទ្រ​មួយ ​ជាឈូងសមុទ្រមួយក្នុង​ចំណោម​ស្រស់ស្អាត​បំផុត​ទាំង​៥​ទូទាំងពិភពលោក​។ រូបថត៖ ឯកសារ​កាសែតរូបភាពវៀតណាម​
រថយន្ត​អគ្គិសនី​ដឹក​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ពោរពេញ​ដោយ​ម្លប់​ឈើស្រល់នៅ​ទីក្រុង​ដា​ឡាត (Da Lat)​។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​
ទីក្រុង​​ទ្វី​ហ្វ័រ​ (Tuy Hoa) ខេត្ត​ភូអៀន (Phu Yen) នៅក្នុង​ចំណោម​អាសយដ្ឋានទាំង​១០​ដែល​ជិត​ស្និទ្ធបំផុត​វៀតណាម​ ឆ្នាំ​២០២៤។ ក្នុង​រូបថត៖ ទីលាន​ប្រាសាទ​ងីភុង​ (Nghinh Phong) (ទីក្រុង​ទ្វី​ហ្វ័រ​​ -​ Tuy Hoa)​ ជា​អាសយដ្ឋាន​ថ្មី​ទាក់ទាញ​ភ្ញៀវទេសចរ។ រូបថត៖ ស្វឹន​ទ្រេវ​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
ជ្រុង​មួយ​នៃទីក្រុង​សមុទ្រ​ញ៉ា​ត្រាង​ (Nha Trang) ខេត្ត​ខាញ​ហ្វ័រ​ (Khanh Hoa)។​ រូបថត៖ ហ្វាង​ហ្វា/កាសែតរូបភាពវៀតណាម

កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល៖ រីកើង

បញ្ជូនពណ៌ប្រជាប្រិយចូលក្នុងតំណុបតែងផ្ទៃក្នុងតាមបែបទំនើប

បញ្ជូនពណ៌ប្រជាប្រិយចូលក្នុងតំណុបតែងផ្ទៃក្នុងតាមបែបទំនើប

បច្ចុប្បន្ននេះ និន្នាការនៃការតុបតែងទីតាំងរស់នៅមួយថ្ងៃទៅមួយ​ថ្ងៃកាន់តែមានតម្រូវការកើនឡើង ប៉ុន្តែការរក្សា និងអភិវឌ្ឍវប្បធម៌ប្រពៃណីត្រូវបាន​វិចិត្រករចាប់អារម្មណ៍។ 

Top