• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងការប្រើប្រាស់សម្ភារសំណង់

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំសន្និសីទអនឡាញស្តីពីដោះស្រាយការលំបាក ជំរុញផលិតកម្ម និងប្រើប្រាស់ស៊ីម៉ងត៍ ដែកថែប និងសម្ភារសំណង់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VOV)

អញ្ជើញថ្លែងមតិសន្និដ្ឋាន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ស៊ីម៉ងត៍ ដែកថែប និងសម្ភារសំណង់ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយជាសម្ភារៈសំខាន់សម្រាប់សាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជនបទ គម្រោងស៊ីវិល ឧស្សាហកម្ម ការពារជាតិ និងសន្តិសុខ ព្រមទាំង បង្កើតការងារដល់ពលកររាប់លាននាក់។

ទាក់ទិននឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ជំរុញខ្លាំងការវិនិយោគសាធារណៈ សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង តំបន់ជនបទ គម្រោងការពារជាតិ និងសន្តិសុខ ព្រមទាំងគម្រោងកោះសមុទ្រ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; បង្កើនការអនុវត្តគម្រោងវិនិយោគសាងសង់ខុនដូសង្គមយ៉ាងតិច ១ លានយូនិតសម្រាប់មនុស្សដែលមានប្រាក់ចំណូលទាប និងកម្មវិធី គម្រោងសាងសង់លំនៅដ្ឋានផ្សេងទៀត; បង្កើនការប្រើប្រាស់ផ្លូវបេតុងស៊ីម៉ងត៍សម្រាប់ការសាងសង់ផ្លូវជនបទ ផ្លូវភ្នំ និងផ្លូវក្នុងតំបន់ដែលលិចទឹកជាញឹកញាប់។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការវិនិយោគលើកកម្ពស់កែលម្អយ៉ាងស៊ីជម្រៅលើបច្ចេកវិទ្យា និងឧបករណ៍របស់រោងចក្រផលិតសម្ភារៈសំណង់ដែលមានស្រាប់ ដើម្បីកាត់បន្ថយប្រាក់ចំណាយផលិតកម្ម សន្សំសំចៃថាមពល និងធនធានធម្មជាតិ ការការពារបរិស្ថាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ មិថុនា។

Top