• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ៥០ នៃទិវារំដោះខេត្ត Lam Dong

ពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះខេត្ត Lam Dong (៣ មេសា ១៩៧៥- ៣ មេសា ២០២៥) ឆ្ពោះទៅខួបលើកទី ៥០ នៃទិវាបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣ ខែមេសា នៅទីលាន Lam Vien នៃទីក្រុង Da Lat។
នាយឧត្តមសេនីយ៍ លោក Phan Van Giang សមាជិកការិយាល័យនយោបាយ
រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញថ្លែងសុន្ទរកថាអបអរសាទ (រូបថត៖ TTXVN)

អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានរំលឹកឡើងវិញនូវជ័យជំនះធំៗ របស់កងទ័ពនិងប្រជាជន Lam Dong រួមទាំងសមិទ្ធិផលដែលខេត្ត Lam Dong សម្រេចបានក្នុងសម័យសង្គ្រាមតស៊ូក៏ដូចជាក្រោយការបង្រួបបង្រួមប្រទេសជាតិ។ នាយឧត្តមសេនីយ លោក Phan Van Giang បានស្នើថា៖ “ចាំបាច់ត្រូវចាប់យកឱកាស ប្រើប្រាស់ពេលវេលាឱ្យបានពេញលេញ ដើម្បីទាញយកសក្តានុពលនិងគុណសម្បត្តិទាំងអស់ ហើយបង្កើតលក្ខណៈទម្លុះទម្លាយដ៏រឹងមាំក្នុងយន្តការ គោលនយោបាយ ធនធាននិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ជាមួយតំបន់។ ធ្វើកំណែទម្រង់រដ្ឋបាលយ៉ាងសកម្ម អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច និងលើកកំពស់ការប្រកួតប្រជែងរបស់ខេត្ត។ ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគប្រកបដោយគុណភាព បង្កើត និងបណ្តុះបណ្តាលក្រុមបុគ្គលិកដែលមានសមត្ថភាពខ្ពស់។ បង្រួបបង្រួម និងយកចិត្តទុកដាក់ជានិច្ចក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល អនុវត្ត គោលនយោបាយប្រកបដោយប្រសិទ្ធភាព ធានាសន្តិសុខសង្គម និងសុខុមាលភាព ជាពិសេសសម្រាប់អ្នកទទួលផលគោលនយោបាយ និងតំបន់ជនជាតិភាគតិច។ ប្តេជ្ញានាំខេត្ត Lam Dong ក្លាយទៅជាខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

Phong Nha - Ke Bang គឺជាគោលដៅទេសចរណ៍ជួរមុខសម្រាប់ទេសចរណ៍ផ្សងព្រេង

Phong Nha - Ke Bang គឺជាគោលដៅទេសចរណ៍ជួរមុខសម្រាប់ទេសចរណ៍ផ្សងព្រេង

ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Wanderlust (ចក្រភពអង់គ្លេស) ទើបតែវាយតម្លៃឧទ្យានជាតិ Phong Nha - Ke Bang (នៅស្រុក Bo Trach ខេត្ត Quang Binh) ជាគោលដៅទេសចរណ៍ផ្សងព្រេងជួរមុខនៅប្រទេសវៀតណាម។

Top