• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឆែកវាយតម្លៃខ្ពស់ចំពោះឱកាសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

កាសែតឆ្វេងនិយមដ៏ធំបំផុតរបស់សាធារណរដ្ឋឆែក ឈ្មោះ Nasepravda បានចុះផ្សាយវិចារណកថានាថ្ងៃទី ១០ មេសា ដែលមានចំណងជើងថា "ទំនាក់ទំនងសាធារណៈរដ្ឋឆែក - វៀតណាម៖ ចំណុចសម្គាល់នៃសេដ្ឋកិច្ចនិងការទូត”។
អត្ថបទនេះត្រូវបានចុះផ្សាយនៅក្នុងកាសែតឆែកឆ្វេងនិយម Naše pravda (រូបថតអេក្រង់)

អត្ថបទជឿជាក់ថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឆែក-វៀតណាមនឹងបង្កើតឱកាសជាច្រើនសម្រាប់អាជីវកម្មឆែកក្នុងការវិនិយោគនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ព្រោះ សេដ្ឋកិច្ចវៀតណាមនឹងបន្តក្លាយជាចំណុចភ្លឺស្វាងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៥។

អត្ថបទបានវាយតម្លៃថា ការងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៤ នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនរបស់ប្រទេស វៀតណាមនៅឆ្នាំនេះ។ នៅឆ្នាំ ២០២៥ រដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបពី ៦,៥% ទៅ ៧% ខណៈរដ្ឋាភិបាលបានកំណត់គោលដៅលើសពី ៨% ដែលជាតួលេខគួរជាទីចាប់អារម្មណ៍។ អត្ថបទនេះបានអះអាងថា ក្នុងរយៈពេលមួយឆ្នាំដែលពោរពេញដោយការប្រែប្រួល វៀតណាមមិនត្រឹមតែរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកោតសរសើរប៉ុណ្ណោះទេ ថែមទាំងឋានៈរបស់ប្រទេសជាតិក៏ត្រូវបានលើកកំពស់កាន់តែខ្លាំងនៅក្នុងតំបន់ និងពិភពលោកទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top