• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានទទួលជួបសេនានុព័ន្ធកម្ពុជាប្រចាំនៅវៀតណាម

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Hoang Xuan Chien បានទទួលជួបលោក លាង សុវណ្ណារ៉ា សេនានុព័ន្ធកម្ពុជា មកជំរាបសួរ ក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានទទួលជួបសេនានុព័ន្ធកម្ពុជាប្រចាំនៅវៀតណាម។ រូបថត៖ TTXVN

នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជានាពេលកន្លងមក ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស និងការឃោសនាអំពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ ការងារគ្រប់គ្រងព្រំដែន ការប្រមូលនិងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងសម័យសង្រ្គាម។ ជាពិសេសនៅចុងឆ្នាំមុន ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានសម្របសម្រួលជាមួយក្រសួងការពារជាតិឡាវ ដើម្បីរៀបចំ ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជាលើកដំបូង ប្រកបដោយជោគជ័យ។

អនុរដ្ឋមន្ត្រី Hoang Xuan Chien សង្ឃឹមថា លោកសេនានុព័ន្ធកម្ពុជា លាង សុវណ្ណារ៉ា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមុខងារនៃក្រសួងការពារប្រទេសវៀតណាម បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាលធនធានមនុស្ស ដោះស្រាយផលវិបាកពីគ្រាប់បែកមីនក្រោយសម័យសង្គ្រាម ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

សេនានុព័ន្ធកម្ពុជា លោក លាង សុវណ្ណារ៉ា បានបញ្ជាក់ថា ក្នុងតួនាទីបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top