សក្តានុពលមូលដ្ឋាន អណ្តាត់ភ្លើងរក្សាមុខរបរផ្លុំកែវប្រពៃណី 05/03/2016 ចាប់ពីឧបករណ៍សាមញ្ញ អ្នកភូមិនៅឃុំថុងញ៉ឹត (ថឿងទីន ហាណូយ) បាមផលិតគ្រឿងប្រើប្រាស់ធ្វើអំពីកែវ ធម្មតាដូចជា គ្របចង្កៀង ដប ក្រឡ គម្របប៉ាន់ មកដល់វត្ថុមានលក្ខណៈពិបាក យោងតាមតម្រូវការរបស់អតិថិជន។ ចាប់តាំងពីឆ្នាំ១៩៦០ ការផ្លុំកែវបានចាត់ទុកជាមុខរបរចម្បង របស់ប្រជាជនទាំងអស់នៅឃុំថុងញ៉ឹត។ ក្នុងរយៈពេលនេះ ភូមិយ៉ាបឡុងជាទីកន្លែងអភិវឌ្ឍន៍ខ្លាំងបំផុត ប្រមូលផ្តុំជាងមានថ្វីដៃខ្ពស់យ៉ាងច្រើន អាចធ្វើចេញផលិតផលសំអិតសំអាង និងប្រណិតៗ។ តាមបងឡេស្វឹនតៀន អ្នកដែលមានបទពិសោធន៍ខាងមុខរបរកែច្នៃកែវ ២០ឆ្នាំនៅឃុំថុងញ៉ឹតគឺ “ជាងដប់ឆ្នាំមុន ស្ទើតែអ្នកឃុំទាំងអស់ប្រកបមុខរបរស្លកែវ ផ្លុំកែវ។ គ្រឿងប្រើប្រាស់ក្នុងគ្រួសារតាំងពីគម្រប ដប ក្រឡ សុទ្ធតែធ្វើដោយដៃទាំងអស់”។ ធ្វើគ្រឿងប្រើប្រាស់អំពីកែវជាមុខរបរមានតាំងពីយូរយារណាស់មកហើយនៅឃុំថុងញ៉ឹត (ស្រុកថឿងទីន ហាណូយ)។ តាមពេលវេលា ទោះបីមានការបាត់បង់ទៅខ្លះហើយ ប៉ុន្តែសព្វថ្ងៃនេះ ឃុំថុងញ៉ឹត នៅតែរក្សាបានមុខរបរប្រពៃណីនេះ។ ក្រោយពេលស្ល ជាងចាប់ផ្តើមផ្លុំកែវនិងគាបបង្កើតរូប។ល។ ។ល។ការងារនេះទាមទារភាពផ្ចត់ផ្ចង់ហ្មត់ចត់របស់ជាង។ តុបតែងក្បូរក្បាច់និងខ្សែរវណ្ឌ ឲ្យផលិតផល។ ពេលផលិតផលធ្វើសម្រេចនឹងដាក់ចូលក្នុងអង្កាមដើម្បីរក្សាភាពស្វិតមាំ ។ ដោយថ្វីដៃរបស់ខ្លួន ជាងផ្លុំកែវសិប្បកម្មនៅឃុំថុងញ៉ឹត រាល់ថ្ងៃអាចផលិតបានផលិតផលរាប់រយគ្រឿង។. ផលិតផលគម្របចង្កៀង គឺមួយក្នុងចំណោមទំនិញចម្បងរបស់ភូមិរបរនេះ។ ក្រឡសម្រប់ដាក់ចំណីឲ្យបក្សីស៊ី ធ្វើអំពីកែវ បាមសម្រេចនិងត្រៀមផ្តល់ជូនឲ្យអតិថិជន។ បងតៀនឲ្យដឹងបន្ថែមថា ដើម្បីធ្វើបានជាផលិតផលដូចបំណង ជាងត្រូវយល់ដឹងបានកម្រិត “ឆ្អិន” របស់កែវ។ ពេលទើបដាក់កែវចូលក្នុងភ្លើង កែវមានពណ៌ខៀវ ពេលដុតដល់កម្រិតកែវប្រែជាពណ៌ស។ ពេលនោះ គ្រាន់តែផ្លុំស្រាល កែវអាចបោងឡើងធំតូចតាមចិត្ត។ តាមតម្រូវការខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់អតិថិជន ឃុំថុងញ៉ឹត សព្វថ្ងៃមិនត្រឹមតែផលិតគ្រឿងកែវប្រើប្រាស់តាមរបៀបប្រពៃណីទេ មានគ្រួសារជាច្រើននៅក្នុងឃុំមានទំនុកចិត្តវិនិយោគ ម៉ាស៊ីនផលិតចេញគ្រឿងប្រើប្រាស់ សម្ភារៈប្រើប្រាស់ក្នុងវិស័យសុខាភិបាលដូចជាបំពង់ Philatop មានចំនួនច្រើន។ បងង្វៀនវ៉ាន់ហ្វេ ម្ចាស់រោងចក្រផលិតបំពង់ Philatop នៅភូមិយ៉ាបឡុង ឲ្យដឹងថា យល់ឃើញសក្តានុភាពអាចបើទូលាយ និងរីកចម្រើនពីមុខរបរធ្វើគ្រឿងកែវ ដែលដូនតាទុកមក ចាប់ពីឆ្នាំ២០១០ គ្រួសារបានវិនិយោគម៉ាស៊ីនផលិត បំពង់Philatop មួយគ្រឿង ដោយមានកម្លាំងផលិត១០០គីឡូក្រាមគ្រីស្តាល់ក្នុងមួយថ្ងៃ (ប្រហែលមួយម៉ឺនបំពង់ Philatop)។ ក្រៅពីគ្រួសារនៅរក្សាបានមុខរបរសិប្បកម្មក្នុងភូមិ គ្រួសារផ្សេងៗបានវិនិយោគម៉ាស៊ីនផលិតកែវដោយបរិមាណផលច្រើន សម្រាប់ផ្គត់ផ្គង់ចេញទៅទីផ្សា។ មុនពេលដាក់ចូលក្នុងម៉ា់ស៊ីន អ្នកភូមិនៅទីនេះត្រូវធ្វើតាមវិធីសិប្បកម្មដើម្បីបង្កើតបានបំពង់កែវមិនទាន់ច្នៃជាមុនសិន។ ក្រោយមក បំពង់កែវនេះ បាននាំឆ្លងបទដ្ឋានដុតនៅកម្រិតកំដៅខ្ពស់និងបង្កើតរូបដោយស្វ័យប្រវត្តិទាំងអស់។ ម្ចាស់មូលដ្ឋានផលិតម្នាក់នៅឃុំថុងញឹតឲ្យដឹងថា ម៉ាស៊ីនផ្លុំកែវនិមួយៗនេះ អាចជំនួសជាងធ្វើសិប្បកម្មពី២០ដល់៣០នាក់ ។ ចំនួនលិខិតកក់ទំនិញរៀងរាល់ថ្ងៃកើនឡើងខ្ពស់ ដើមឆ្នាំ២០១៤ គ្រួសារបងហ្វេបានវិនិយោគម៉ាស៊ីនដែលមានកម្លាំងផលិតទ្វេដងបើប្រៀបនឹងម៉ាស៊ីនចាស់ ដើម្បីផលិតឲ្យទាន់បរិមាណផលដែលក្រុមហ៊ុនឧសថ ក្នុងនិងក្រៅប្រទេសមកកក់ទំនិញ។ “មកដល់សព្វថ្ងៃបីភូមិ(ហ្វាងសា ថឿងយ៉ាប់ យ៉ាប់ឡុង) ក្នុងចំនួន៥ភូមិរបស់ឃុំថុងញ៉ឹត សុទ្ធតែបានវិនិយោគម៉ាស៊ីនទំនើប ដើម្បីផលិតឧបករណ៍ក្នុងផ្នែកសុខាភិបាល” បងហ្វេចែករំលែក។ មានការលំបាក តែទទួលបានប្រាក់ចំណូលមិនខ្ពស់ បើប្រៀបនឹងផ្នែកមុខរបរប្រពៃណីផ្សេង ប៉ុន្តែរៀងរាល់ថ្ងៃនៅរោងផលិតគ្រឿងកែវ នៅឃុំថុងញ៉ឹតនៅមានពន្លឺភ្លើង រក្សាមុខរបរដែរ៕ អត្ថបទ៖ ក្វិញអាញ រូបថត៖ កុងដាត

ចាប់ពីឧបករណ៍សាមញ្ញ អ្នកភូមិនៅឃុំថុងញ៉ឹត (ថឿងទីន ហាណូយ) បាមផលិតគ្រឿងប្រើប្រាស់ធ្វើអំពីកែវ ធម្មតាដូចជា គ្របចង្កៀង ដប ក្រឡ គម្របប៉ាន់ មកដល់វត្ថុមានលក្ខណៈពិបាក យោងតាមតម្រូវការរបស់អតិថិជន។ ចាប់តាំងពីឆ្នាំ១៩៦០ ការផ្លុំកែវបានចាត់ទុកជាមុខរបរចម្បង របស់ប្រជាជនទាំងអស់នៅឃុំថុងញ៉ឹត។ ក្នុងរយៈពេលនេះ ភូមិយ៉ាបឡុងជាទីកន្លែងអភិវឌ្ឍន៍ខ្លាំងបំផុត ប្រមូលផ្តុំជាងមានថ្វីដៃខ្ពស់យ៉ាងច្រើន អាចធ្វើចេញផលិតផលសំអិតសំអាង និងប្រណិតៗ។ តាមបងឡេស្វឹនតៀន អ្នកដែលមានបទពិសោធន៍ខាងមុខរបរកែច្នៃកែវ ២០ឆ្នាំនៅឃុំថុងញ៉ឹតគឺ “ជាងដប់ឆ្នាំមុន ស្ទើតែអ្នកឃុំទាំងអស់ប្រកបមុខរបរស្លកែវ ផ្លុំកែវ។ គ្រឿងប្រើប្រាស់ក្នុងគ្រួសារតាំងពីគម្រប ដប ក្រឡ សុទ្ធតែធ្វើដោយដៃទាំងអស់”។ ធ្វើគ្រឿងប្រើប្រាស់អំពីកែវជាមុខរបរមានតាំងពីយូរយារណាស់មកហើយនៅឃុំថុងញ៉ឹត (ស្រុកថឿងទីន ហាណូយ)។ តាមពេលវេលា ទោះបីមានការបាត់បង់ទៅខ្លះហើយ ប៉ុន្តែសព្វថ្ងៃនេះ ឃុំថុងញ៉ឹត នៅតែរក្សាបានមុខរបរប្រពៃណីនេះ។ ក្រោយពេលស្ល ជាងចាប់ផ្តើមផ្លុំកែវនិងគាបបង្កើតរូប។ល។ ។ល។ការងារនេះទាមទារភាពផ្ចត់ផ្ចង់ហ្មត់ចត់របស់ជាង។ តុបតែងក្បូរក្បាច់និងខ្សែរវណ្ឌ ឲ្យផលិតផល។ ពេលផលិតផលធ្វើសម្រេចនឹងដាក់ចូលក្នុងអង្កាមដើម្បីរក្សាភាពស្វិតមាំ ។ ដោយថ្វីដៃរបស់ខ្លួន ជាងផ្លុំកែវសិប្បកម្មនៅឃុំថុងញ៉ឹត រាល់ថ្ងៃអាចផលិតបានផលិតផលរាប់រយគ្រឿង។. ផលិតផលគម្របចង្កៀង គឺមួយក្នុងចំណោមទំនិញចម្បងរបស់ភូមិរបរនេះ។ ក្រឡសម្រប់ដាក់ចំណីឲ្យបក្សីស៊ី ធ្វើអំពីកែវ បាមសម្រេចនិងត្រៀមផ្តល់ជូនឲ្យអតិថិជន។ បងតៀនឲ្យដឹងបន្ថែមថា ដើម្បីធ្វើបានជាផលិតផលដូចបំណង ជាងត្រូវយល់ដឹងបានកម្រិត “ឆ្អិន” របស់កែវ។ ពេលទើបដាក់កែវចូលក្នុងភ្លើង កែវមានពណ៌ខៀវ ពេលដុតដល់កម្រិតកែវប្រែជាពណ៌ស។ ពេលនោះ គ្រាន់តែផ្លុំស្រាល កែវអាចបោងឡើងធំតូចតាមចិត្ត។ តាមតម្រូវការខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់អតិថិជន ឃុំថុងញ៉ឹត សព្វថ្ងៃមិនត្រឹមតែផលិតគ្រឿងកែវប្រើប្រាស់តាមរបៀបប្រពៃណីទេ មានគ្រួសារជាច្រើននៅក្នុងឃុំមានទំនុកចិត្តវិនិយោគ ម៉ាស៊ីនផលិតចេញគ្រឿងប្រើប្រាស់ សម្ភារៈប្រើប្រាស់ក្នុងវិស័យសុខាភិបាលដូចជាបំពង់ Philatop មានចំនួនច្រើន។ បងង្វៀនវ៉ាន់ហ្វេ ម្ចាស់រោងចក្រផលិតបំពង់ Philatop នៅភូមិយ៉ាបឡុង ឲ្យដឹងថា យល់ឃើញសក្តានុភាពអាចបើទូលាយ និងរីកចម្រើនពីមុខរបរធ្វើគ្រឿងកែវ ដែលដូនតាទុកមក ចាប់ពីឆ្នាំ២០១០ គ្រួសារបានវិនិយោគម៉ាស៊ីនផលិត បំពង់Philatop មួយគ្រឿង ដោយមានកម្លាំងផលិត១០០គីឡូក្រាមគ្រីស្តាល់ក្នុងមួយថ្ងៃ (ប្រហែលមួយម៉ឺនបំពង់ Philatop)។ ក្រៅពីគ្រួសារនៅរក្សាបានមុខរបរសិប្បកម្មក្នុងភូមិ គ្រួសារផ្សេងៗបានវិនិយោគម៉ាស៊ីនផលិតកែវដោយបរិមាណផលច្រើន សម្រាប់ផ្គត់ផ្គង់ចេញទៅទីផ្សា។ មុនពេលដាក់ចូលក្នុងម៉ា់ស៊ីន អ្នកភូមិនៅទីនេះត្រូវធ្វើតាមវិធីសិប្បកម្មដើម្បីបង្កើតបានបំពង់កែវមិនទាន់ច្នៃជាមុនសិន។ ក្រោយមក បំពង់កែវនេះ បាននាំឆ្លងបទដ្ឋានដុតនៅកម្រិតកំដៅខ្ពស់និងបង្កើតរូបដោយស្វ័យប្រវត្តិទាំងអស់។ ម្ចាស់មូលដ្ឋានផលិតម្នាក់នៅឃុំថុងញឹតឲ្យដឹងថា ម៉ាស៊ីនផ្លុំកែវនិមួយៗនេះ អាចជំនួសជាងធ្វើសិប្បកម្មពី២០ដល់៣០នាក់ ។ ចំនួនលិខិតកក់ទំនិញរៀងរាល់ថ្ងៃកើនឡើងខ្ពស់ ដើមឆ្នាំ២០១៤ គ្រួសារបងហ្វេបានវិនិយោគម៉ាស៊ីនដែលមានកម្លាំងផលិតទ្វេដងបើប្រៀបនឹងម៉ាស៊ីនចាស់ ដើម្បីផលិតឲ្យទាន់បរិមាណផលដែលក្រុមហ៊ុនឧសថ ក្នុងនិងក្រៅប្រទេសមកកក់ទំនិញ។ “មកដល់សព្វថ្ងៃបីភូមិ(ហ្វាងសា ថឿងយ៉ាប់ យ៉ាប់ឡុង) ក្នុងចំនួន៥ភូមិរបស់ឃុំថុងញ៉ឹត សុទ្ធតែបានវិនិយោគម៉ាស៊ីនទំនើប ដើម្បីផលិតឧបករណ៍ក្នុងផ្នែកសុខាភិបាល” បងហ្វេចែករំលែក។ មានការលំបាក តែទទួលបានប្រាក់ចំណូលមិនខ្ពស់ បើប្រៀបនឹងផ្នែកមុខរបរប្រពៃណីផ្សេង ប៉ុន្តែរៀងរាល់ថ្ងៃនៅរោងផលិតគ្រឿងកែវ នៅឃុំថុងញ៉ឹតនៅមានពន្លឺភ្លើង រក្សាមុខរបរដែរ៕ អត្ថបទ៖ ក្វិញអាញ រូបថត៖ កុងដាត
អត្ថបទផ្សេងទៀត របរផលិតស្ករត្នោតដ៏ផ្អែមត្រជាក់របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ19/03/2026សក្តានុពលមូលដ្ឋានឆ្លងកាត់ភាពមិនទៀងទាត់ក្នុងដំណើរវិវត្តនៃពេលវេលា របរផលិតស្ករត្នោតរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ ខេត្ត អានយ៉ាង មិនត្រឹមតែជាមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពតែមួយមុខប៉ុននោះទេ ថែមទាំងបាននិម្មិតខ្លួនទៅជានិមិត្តរូបវប្បធម៌ដ៏វិសេសវិសាលមួយទៀតផង។ សេចក្តីសម្រេចលេខ 57-NQ/TW និងកសិកម្មបៃតងនៃការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីសសរស្តម្ភទាំងឡាយ14/03/2026សក្តានុពលមូលដ្ឋានក្វាងនិញ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលរាត្រីជាមួយនឹងសក្តានុពលដ៏ធំធេង10/02/2026សក្តានុពលមូលដ្ឋានអញ្ជើញមកដល់ Da Lat ខេត្ត Lam Dong ដើម្បីទទួលបទពិសោធន៍បេះផ្លែ ស្ត្របឺរី04/02/2026សក្តានុពលមូលដ្ឋានជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច18/01/2026សក្តានុពលមូលដ្ឋានប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស14/01/2026សក្តានុពលមូលដ្ឋានធ្វើជាអ្នកមានពីការដាំបន្លែខ្លូតព្រៃ13/01/2026សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត