• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិ ព្រួយបារម្ភអំពីអំពើហិង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

នាថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការធ្វើសកម្មភាពដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សានៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ជនភៀសខ្លួននៅជិតទីក្រុង Goma ខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (រូបថត៖ THX/TTXVN)

ថ្លែងមតិបើកសម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅភាគខាងកើតនៃប្រទេសនេះ ដោយព្រមានពីផលវិបាកមិនត្រឹមតែសម្រាប់ប្រជា ជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូលទៀតផង។ លោក Volker Turk បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការប្រយុទ្ធគ្នា បន្តការសន្ទនា បង្កើនកិច្ចខិតខំប្រឹងប្រែងរាំងស្កាត់ជម្លោះ និងគាំទ្រដំណើរការសន្តិភាព។ លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌។

ជាមួយគ្នានេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី៧ ខែកុម្ភៈ បានថ្កោលទោសចំពោះការគាំទ្ររបស់រវ៉ាន់ដាចំពោះក្រុមប្រដាប់អាវុធ M23 នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានតែងតាំងក្រុមអ្នកជំនាញដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានទាមទារឱ្យពួកសកម្មប្រយុទ្ធបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ ហើយដកខ្លួនចេញពីតំបន់កាន់កាប់ ខណៈជំរុញឱ្យពួកគេធានាការទទួលបានជំនួយមនុស្សធម៌ដោយមិនមានការរារាំង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top