• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

អគ្គមគ្គុទ្ទេសក៍ Fidel Castro - មិត្តភ័ក្តិជិតស្និទ្ធជាមួយប្រជាជនវៀតណាម

អគ្គ​មគ្គុទ្ទេសក៍បដិវត្តន៍ Fidel Castro បាន​ទទួលមរណៈភាព នៅ​អាយុ ៩០ ឆ្នាំ​ នា​ម៉ោង ២២ និង​២៩នាទី នា​ថ្ងៃទី ២៥ ខែវិច្ឆិកា (តាម​ម៉ោង​គុយបា) ​និងបាន​បន្សល់ទុក​​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​​ក្នុង​ដួងចិត្ត​ប្រជាជន​គុយបា​ ក៏ដូចជា​ចលនាបដិវត្តន៍​កុម្មុយនិស្ត​ជាច្រើន​ជុំវិញ​ពិភពលោកផងដែរ​។ ​ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំកន្លងមកនេះ ក្នុង​បេះដូង​របស់​ប្រជាជន​វៀតណាមម្នាក់ៗ ប្រទេសគុយបា​និង​អគ្គមគ្គុទេ្ទសក៍ Fidel Castro បាន​ក្លាយទៅ​ជា​និមិត្តរូបតំណាងឲ្យ​វិរៈ​បដិវត្តន៍​និយម ស្មារតីតស៊ូ​និង​បំណង​ប្រាថ្នា​​​ឆ្ពោះ​ទៅកាន់​សេរីភាព សុភមង្គល។ ប្រជាជន​វៀតណាម​មាន​មនោសញ្ចេតនាដ៏​​វិសេសវិសាល​ចំពោះ​ប្រជាជន​គុយបា​និង​​អគ្គ​មគ្គុទេសក៍ Fidel Castro គឺជាក្តី​ស្រឡាញ់ ការ​កោត​សរសើរ​និង​​ការ​យោគយល់គ្នា​យ៉ាង​ជ្រាល​ជ្រៅ។

ក្នុង​ប្រវត្តិសាស្ត្រ ប្រទេសគុយបា​គឺជា​ប្រទេស​ដំបូងដែល​ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​​​​វៀតណាម (នាខែធ្នូ ឆ្នាំ១៩៦១)​ គឺជា​ប្រទេស​ដំបូង​បង្កើត​គណៈកម្មាធិការ​​សាមគ្គីភាព​ជាមួយ​ប្រទេស​វៀត​​ណាម (នាខែ​កញ្ញា ឆ្នាំ១៩៦៣) គឺ​ជា​ប្រទេស​ដំបូង​និង​ប្រទេស​តែ​មួយ​គត់​ដែល​​បង្កើត​ស្ថានទូត​ទន្ទឹម​នឹង​សកម្មភាព​រណសិរ្ស​រំដោះ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀត​ណាម​នៅ​តំបន់​​បាន​រំដោះ​ហើយ (នាខែ​កក្កដា ឆ្នាំ ១៩៦៧)។
.
​ក្នុង​ប៉ុន្មាន​ឆ្នាំនោះ ប្រទេសគុយបា​ក៏ជួបការលំបាក​លំបិនជា​ច្រើន​ណាស់ ជីវភាព​រស់នៅ​របស់​ប្រជាជនគុយ​បា​​ខ្វះ​ខាត​ ​ពួក​មិន​ចូលចិត្ត​បដិវត្តន៍​បាន​ផ្សព្វផ្សាយព័ត៌មាន​ថា៖  ​ប្រជាជន​គុយបា​ខ្វះ​ខាតស្ករនិងទឹកដោះ​គោ​ ពី​ព្រោះ​​លោក​ Fidel បាន​ផ្ញើ​ឲ្យ​ប្រទេស​វៀតណាម​អស់​ហើយ។ ក្នុង​ពិធី​មិទ្ទីញ​​មហាជនមួយដែល​រៀបចំ​​នៅ​រដ្ឋធា​នី La Habana មាន​ការចូលរួម​របស់​ប្រជាជន​រាប់​ម៉ឺន​នាក់ លោក​ Fidel Castro បាន​និយាយថា៖ ​“សោកស្តាយ​ខ្លាំងណាស់ ​ប្រជាជន​គុយបាគ្មាន​ស្ករ​និង​ទឹក​ដោះគោគ្រប់​គ្រាន់​ ដើម្បី​ផ្ញើជូន​ប្រជាជន​វៀតណាមទេ បើ​សិន​​ជា​ប្រទេស​យើង​​មាន មិនត្រឹម​តែ​ស្ករ​និងទឹក​ដោះគោតែ​ប៉ុណ្ណោះ ថែមទាំង​​សាច់​ឈាម យើង​ក៏​ត្រៀម​ខ្លូន​​​សំដៅ​បូជា​ជូន​ប្រជាជន​វៀតណាមដែរ”។


អគ្គមគ្គុទ្ទេសករណ៍ Fidel Castro (ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩២៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
រូបថត៖ EPA/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ឆ្នាំ១៩៦៧​គឺឆ្នាំដែល​​ ​ប្រទេសគុយបា​បានដាក់ឈ្មោះគឺជា “ឆ្នាំវីរៈ​បុរសវៀតណាម​” ។ នា​ឆ្នាំ១៩៧២ លោក Fidel​ Castro បាន​បញ្ជាក់​សារជា​ថ្មី​ម្តងទៀត៖ សាមគ្គីភាព​របស់​ប្រទេសយើងទាំងពីរ ​ក្តីជឿ​ជាក់​របស់​ប្រទេស​គុយ​បា​ចំពោះ​ប្រជាជន​វៀតណាម​និង​ថា្នក់ដឹក​នាំ​នៃប្រទេសវៀតណាម គឺគ្មានលក្ខខ័ណ​និង​ដាច់ខាត”។

នា​ខែកញ្ញា ឆ្នាំ១៩៧៣ លោក Fidel គឺ​ជាមេដឹកនាំ​​បរទេស​ដំបូងបំផុត និង​តែ​មួយ​គត់ដែលទៅ​អញ្ជើញទៅ​ទស្សនកិច្ច​នៅ​តំបន់រំដោះ​ភាគ​ខាង​ត្បូង នៅ​ពេល​សង្គ្រាម​មិនទាន់​បញ្ចប់។ រូបភាព​​មេបញ្ជា​ការ​​ក្នុង​ឯកសណ្ឋា​ពណ៌ផ្លែអូលីវឈរ​លើ​ដំបូលប៉ម​បន្ទាយ​របស់​ពួក​ខ្មាំង ហើយគ្រវីទង់​របស់​រណសិរ្សរំដោះ នេះ​គឺជា​ការគាំទ្រ​​ធំ​ធេង​​ចំពោះ​យុទ្ធជន​នា​ពេល​នោះ។
 
"ដោយសារតែ​ប្រទេស​វៀតណាម ប្រទេសគុយបា​​​ត្រៀម​ខ្លួន​សំដៅ​បូជា​​សាច់​ឈាម​របស់​ខ្លួន" សម្តី​ស្មោះ​ត្រង់​របស់​សមមិត្ត Fidel ក្នុង​ដំណើរ​ទស្សនកិច្ច​នៅប្រទេស​វៀតណាម​លើកដំបូង ​​សម្តី​នេះ​ក៏​ធ្វើ​រំភើប​ចិត្ត​​របស់​ប្រជាជនគុយបានិង​ប្រជាជន​វៀតណាម​ជាច្រើននាក់ ក៏​ដូចជា​អ្នក​ចូលចិត្ត​សន្តិភាព​លើពិភពលោក។ កាន់​តែ​មានតម្លៃ​ជាងទៅ​ទៀត នៅ​ពេល​ដែល​យើង​​ដឹង​ព័ត៌មានថា ​ប្រទេស​គុយបាត្រូវបានហ៊ុំព័ទ្ធ​សេដ្ឋកិច្ច និង​ជួប​​ការ​លំបាកជាច្រើន ប៉ុន្តែ​ប្រទេស​គុយបា​ត្រៀម​ខ្លួន​​ជួយឧបត្ថម្ភ​​ប្រទេសយើង​​ដោយ​គ្មាន​លក្ខខ័ណ ។

ដោយ​មនោសញ្ចេតនា​ដូច​ជា​បង​ប្អូន​បង្កើត លោក​ Fidel និង​ប្រជាជនគុយបា​ បាន​ចាត់​ទុក​​សង្គ្រាម​​ប្រឆាំង​​​ប្រទេសអាមេរិក​ដែល​ឈ្លាន​ពាន​ប្រទេសវៀតណាម​ដូច​ជា​ការ​​តស៊ូ​របស់​ខ្លួន។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូងរបស់លោក Fidel ទៅ​កាន់​ប្រទេសវៀតណាម ​​ប្រទេស​គុយបា​ បាន​ជូន​វៀតណាម​​សំណង់​សេដ្ឋកិច្ច -សង្គមកិច្ច​​ចំនួន ៥ ​ដែល​មាន​តំលៃ​​​ប្រមាណ​ ៨០ លាន​ដុល្លាអាមេរិក រួមមាន៖ ​សណ្ឋាគារថាំងឡើយ (Thang Loi) (នៅ​បឹង​ហូតី (Ho Tay) រដ្ឋធានីហាណូយ) មន្ទីរពេទ្យ​វៀតណាម-គុយបា (ទីក្រុងដុងហើយ ខេត្ត​ក្វាងប៊ិញ)​ (Dong Hoi Quang Binh) វិថីស្វឹន​ម៉ាយ (Xuan Mai) កសិដ្ឋានចិញ្ចឹម​ពូជគោ​បាវី កសិដ្ឋាន​ចិញ្ចឹម​​សត្វ​មាន់ឡឿង​មី (Luong My) ជូន​ពូជ​គោ ពូជ​មាន់​និង​ចំណាយ​ ៦​ លាន​ដុល្លារអាមេរិក​ ដើម្បីទិញ​​ឧបករណ៍​ដ៏​ទំនើប ព្រមទាំង​ចាត់​​អ្នក​ជំនាញ​​ខាង​ផ្លូវ​និង​ស្ពាន​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ចូលរួម​ជាមួយ​កងទ័ព​ទ្រឿង​សើន​សំដៅ​បើកផ្លូវ​លំ​ហូជីមិញ ជួយបណ្តុះ​បណ្តាល​និសិត្យ​វៀតណាម​​​​ដែល​រៀន​សូត្រ​នៅ​មហាវិទ្យាល័យ​និង​​សិក្សា​ក្រោយ​មហវិទ្យាល័យ​ ហើយចលនា​​ការ​គាំទ្រ​វៀតណាម​ក្នុងការ​ចូលរួម​អង្គការសហប្រជាជាតិ ​ការចែក​រំលែក​អាវ​និង​បាយ​​នេះ​ពិត​ជា​មានអត្ថន័យ​និង​ទាន់​ពេល​វេលា​ដែរ។


អតីតនាយករដ្ឋមន្ត្រី ផាមវ៉ាន់ដុង ទទួលស្វាគមន៍ សមមិត្ត Fidel Castro អញ្ជើញមកទស្សនាតំបន់រំដោះ
(ស្ថិតនៅខេត្តក្វាងទ្រី) នៅភាគខាងត្បូងនៃប្រទេសវៀតណាម (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៧៣) ។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមមិត្ត Fidel Castro អញ្ជើញមកទស្សនាទីរួមស្រុកដុងហា (ខេត្តក្វាងទ្រី) ទើបបានរំដោះ។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមមិត្ត Fidel Castro អញ្ជើញមកទស្សនាមូលដ្ឋានតឹនឡឹមនិងយោគមៀវ
ស្ថិតនៅលើខ្សែផ្លូវអេឡិចត្រូនិច McNamara ។ រូបថត៖ ឯកសាររបស់​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អគ្គមគ្គុទ្ទេសក៍ Fidel Castro អញ្ជើញមកទស្សនាមូលដ្ឋានតឹនឡឹមនិងយោគមៀវ ស្ថិតនៅលើខ្សែផ្លូវ
អេឡិចត្រូនិច McNamara ។ រូបថត៖ ឯកសាររបស់​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គមគ្គុទ្ទេសក៍ Fidel Castro គ្រវីទង់ជាតិឈ្នះឈ្នះរបស់ក្រុមខែសាញ កងទ័ពរំដោះវីរៈទ្រីធៀនហ្វេ។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គមគ្គុទ្ទេសក៍ Fidel Castro និងអតីតនាយករដ្ឋមន្ត្រី ផាមវ៉ាន់ដុងនិងបណ្តាយុទ្ធជននៃក្រុមខែសាញ
កងទ័ពរំដោះវីរៈទ្រីធៀនហ្វេ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយឧត្តមសេនីយ៍ វ៉វ៉ាន់យ៉ាប ទទួលស្វាគមន៍និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Fidel Castro
អញ្ជើញមកទស្សនាសារមន្ទីរកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៧៣)។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អគ្គមគ្គុទ្ទេសក៍ Fidel Castro និងប្រជាជនរដ្ឋធានី ទទួលស្វាគមន៍ លោកអតីតនាយករដ្ឋមន្ត្រី ផាមវ៉ាន់ដុង
អញ្ជើញមកទស្សនកិច្ចនៅប្រទេសគុយបា (ថ្ងៃទី ២២ ខែមីនា ឆ្នាំ១៩៧៤)។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នា​ខែ​ធ្នូ​ ឆ្នាំ១៩៩៥ និង​នា​ខែ​កុម្ភៈ​ឆ្នាំ២០០៣ លោក Fidel Castro អញ្ជើញ​បំពេញទស្សនកិច្ច​​លើកទី២​ និង​លើកទី ៣ នៅ​ប្រទេសវៀតណាម។ ក្នុង​​​ក្របខ័ណ្ឌ​ទស្សនកិច្ច​ទាំងពីរនោះ ចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​​រវាង​ប្រទេស​វៀតណាម- គុយបា បន្ត​ទទួល​បាន​​​សមិទ្ធផលថ្មីៗ តាមរយៈបណ្តា​ទស្សនកិច្ច លោកប្រធានរដ្ឋ Fidel បញ្ជាក់​ជា​និច្ច៖ ប្រជាជន​វៀតណាម​ជាមិត្តភ័ក្តិ ជា​បងប្អូន​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​គុយបា​ជា​អមត ហើយ​ជឿ​ជាក់​ថា​ សាមគ្គីភាព​​ មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាង​គុយ​បានិង​វៀត​ណាម​​នឹង​​ពង្រឹង​និងអភិវឌ្ឍន៍​ដោយ​ឥតឈប់​ឈរ។

ពង្រឹង​​មនោសញ្ចេតនា​ដ៏​ថ្លៃថ្នូរ​​របស់បក្ស​និង​ប្រជាជន​ទាំង​ពីរ ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ កន្លង ទៅ ទោះបី​មាន​ការប្រែប្រួល​​​ក្នុង​ស្ថានការណ៍​ពិភពលោក ចំណង​សាមគ្គីភាព​​ក្នុង​ការ​តស៊ូ​និង​ចំណង​មិត្តភាព​ជា​ជិតស្និទ្ធ​វៀត​ណាម គុយបា​ត្រូវបាន​ពង្រឹង​ដោយឥត​ឈប់ឈរ​ហើយក្លាយទៅ​​ជា​គំរូ​​​មនោសញ្ចេតនាមិន​ប្រែប្រួល បរិសុទ្ធ​​ គឺជា​ទ្រព្យសម្បត្តិ​​មាន​អាច​កាត់​ថ្លៃ​បានដែល​រដ្ឋ បក្ស​និង​ប្រជាជន​នៃ​ប្រទេស​ពីរ​​​រក្សា​និង​ពូន​ជ្រុំ​ជា​និច្ច​កាល​។


សមមិត្ត Fidel Castro ទទួលស្វាគមន៍ លោកអតីតនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត នៅរដ្ឋធានី La Habana
(ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩៩៣)។

រូបថត៖ មិញដាវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអតីតអគ្គលេខាបក្ស ដូមឿយ លោកអតីតប្រធានរដ្ឋ ឡេឌឹកអាញ និងលោកអតីតនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត
ទទួលស្វាគមន៍ សមមិត្ត Fidel Castro ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនិងជាផ្លូវការនៅប្រទេសវៀតណាម
(ថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ១៩៩៥)។ រូបថត៖ មិញឌៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Fidel Castro ចូលជួបសម្តែងការគួរសមជាមួយ ទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្ស ផាមវ៉ាន់ដុង
ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសវៀតណាម (ថ្ងៃទី ៨ ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥)។
រូបថត៖ មិញឌៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Fidel Castro អញ្ជើញមកទស្សនាក្រុមហ៊ុនកាត់ដេរ ឌឹកយ៉ាង រដ្ឋធានីហាណូយ
(ថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥)។
រូបថត៖ មិញឌៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Fidel Castro អញ្ជើញមកទស្សនានាយសេនីយ៍ វ៉ង្វៀនយ៉ាប នៅវិមានដោយឡែករបស់
នាយឧត្តមសេនីយ៍ នៅរដ្ឋធានីហាណូយ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៣)។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត Fidel Castro អញ្ជើញមកទស្សនាមហាវិទ្យាល័យពហុបច្ចេកទេស ហាណូយ (ថ្ងៃទី ២៣ ខែកុម្ភ ឆ្នាំ២០០៣)។
រូបថត៖ ឌឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ Fidel Castro ជួបពិភាក្សាជាមួយ លោកអតីតប្រធានរដ្ឋ ង្វៀនមិញទ្រៀង
នៅរដ្ឋធានី La Habana (ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០០៩)។
រូបថត៖  ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខ សមមិត្ត Fidel Castro នៅរដ្ឋធានី La Habana
(ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២)។ រូបថត៖  ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ
សមមិត្ត Fidel Castro ទទួលជួប លោកអតីតនាយករដ្ឋមន្ត្រី ង្វៀនតឹនយុងនិងលោកស្រីអនុប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹននៅរដ្ឋធានី La Habana (ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤)។
រូបថត៖  ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជូន សមមិត្ត Fidel Castro នូវរូបថតរបស់លោក Fidel Castro ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសគុយបា ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
រូបថត៖  ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល បានអញ្ជើញមកទស្សនានិងគោរពវិញ្ញាណក្ខន្ធសមមិត្ត Fidel Castro Ruz នៅស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។ ក្នុងរួបថត៖ លោកអគ្គលេខាបក្ស ង្វៀភូត្រុង ចែករំលែកទុក្ខជាមួយលោកឯកអគ្គរដ្ឋទូតគុយបា Herminio López Diaz។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ចែករំលែកទុក្ខជាមួយលោកឯកអគ្គរដ្ឋទូតគុយបា Herminio López Diaz។
រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញសរសេរលើសៀវភៅក្រាំងមាស នៅស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។ ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងថ្ងៃនោះដែរ នៅទីលានបដិវត្តន៍ Jose Marti នៅរដ្ឋធានី  La Havana សមមិត្ត ង្វៀនធីគីមង៉ឹន
សមាជិកនៃការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា ប្រធានសមាគមន៍មិត្តភាពវៀតណា - គុយបា
បានដឹកនាំគណៈប្រតិភូរបស់បក្ស រដ្ឋវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Fidel Castro Ruz ។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសមមិត្ត Fidel Castro Ruz។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ អញ្ជើញសរសេរលើសៀវភៅក្រាំងមាស
នៅស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។
រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Fidel Castro Ruz អតីត​លេខាទី ១ នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​គុយបា អតីត​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​និង​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​សាធារណ​រដ្ឋគុយបា អគ្គមគ្គុទ្ទេសក៍​របស់​ប្រជាជន​គុយបា កើត​នា​ថ្ងៃទី ១៣ ខែ​សីហា ឆ្នាំ​១៩២៦ នៅ​តំបន់ Biran ខេត្ត Oriente ចាស់ នាសព្វថ្ងៃនេះគឺ​ខេត្ត Holguín នៅ​ខាង​​កើត​នៃប្រទេសគុយបា។ សមមិត្ត​រូបនេះបានទទួល​មរណៈភាព​នា​ថ្ងៃទី​២៥ ខែ​វិចិ្ឆកា ឆ្នាំ២០១៦ នៅអាយុ ៩០ ឆ្នាំ។

ដោយ​គុណូបការៈ​ធំធេង​និង​ការរួមវិភាគទាន​ជា​ច្រើន សមមិត្ត Fidel Castro ត្រូវបាន​បក្សនិង​រដ្ឋ​​ប្រទេស​វៀតណាម​ជូន​គ្រឿង​ឥស្សរិយយស​ផ្កាមាស​ នាឆ្នាំ​១៩៨២​ និង​​គ្រឿង​ឥស្សរិយយស​ហូជីមិញ​នា​ឆ្នាំ១៩៨៩។

Fidel Castro ​តាមពិធីការ​​​កាន់ទុក្ខជាតិ​នា​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។ ក្នុង​រយៈពេល​នោះ បណ្តាស្ថាប័ន ការិយាល័យធ្វើការ​នៅ​ទូទាំងប្រទេស​និង​បណ្តា​ស្ថាប័នតំ​ណាង​​​របស់​ប្រទេស​វៀតណាម​នៅ​បរទេស​​បង្ហូត​ទង់ជាតិ​នៅ​ពាក់កណ្តាល​ដងនិង​ភ្ជាប់សញ្ញាកាន់​ទុក​តាម​កំណត់ ផ្អាក​បណ្តា​សកម្មភាព​លេង​ល្បែង លេង​កម្សាន្ត​នៅ​​កន្លែងសាធារណៈ។

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top